ព័ត៌មានជាតិ
ក្រសួងការងារ៖ រោងចក្រក្នុងខណ្ឌកំបូល អនុវត្តលក្ខខណ្ឌការងារ និងទំនាក់ទំនងវិជ្ជាជីវៈរវាងនិយោជកជាមួយកម្មករបានល្អ
នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំចំនួន២រូប ជាតំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះជួបសំណេះសំណាល ពិនិត្យមើលការងារ និងទទួលទានអាហារថ្ងៃត្រង់ជាមួយកម្មករនិយោជិត និងពិភាក្សាការងារជាមួយតំណាងនិយោជករោងចក្រចំនួន២ទីតាំង ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។

កម្មវិធីចុះសំណេះសំណាល និងទទួលទានអាហារថ្ងៃត្រង់ជាមួយកម្មករនិយោជិតនេះ មានរោងចក្រ MINEBEA (CAMBODIA) CO.,LTD. ស្ថិតក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ដឹកនាំដោយលោក កុយ ទេពដារាវុធ អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, និងរោងចក្រ SUMI (CAMBODIA) WIRING SYSTEMS CO.,LTD. ដឹកនាំដោយ លោក មឿន ហុក អនុរដ្ឋលេខាធិការ។
នៅក្នុងការជួបពិភាក្សាជាមួយតំណាងនិយោជករោងចក្រ និងបានការទទួលទានអាហារថ្ងៃត្រង់ ជួបសំណេះសំណាលសាកសួរផ្ទាល់ជាមួយកម្មករនិយោជិតនៅក្នុងរោងចក្រ MINEBEA (CAMBODIA) CO.,LTD. រួចមក លោក កុយ ទេពដារាវុធ បានវាយតម្លៃថា ស្ថានភាពនៃការបំពេញការងាររបស់ងប្អូនកម្មករនិយោជិត រួមនិងទំនាក់ទំនងវិជ្ជាជីវៈរវាងនិយោជកនិងកម្មករនិយោជិតប្រមាណ៧ ៧ ៧០០នាក់ ដែលកំពុងបំពេញការងារនៅក្នុងរោងចក្រ MINEBEA (CAMBODIA) CO.,LTD. មានភាពល្អប្រសើរ។

លោកថ្លែងអំណរគុណទៅដល់ម្ចាស់រោងចក្រ ដែលបានគោរពតាមច្បាប់ការងារយ៉ាងខ្ជាប់ខ្ជួន និងអនុវត្តនូវស្តង់ដាការងារបានយ៉ាងល្អ ថែមទាំងបានផ្តល់អត្ថប្រយោជន៍ជាច្រើនទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលបានកំណត់ក្នុងការផ្តល់អត្ថប្រយោជន៍ដល់កម្មករនិយោជិតផងដែរ។ ក្នុងនោះក្រៅពីការផ្តល់ប្រាក់ឈ្នួលអប្បបរមា ២០៤ដុល្លារ
រោងចក្រក៏ផ្តល់ប្រាក់រង្វាន់ធ្វើការទៀងទាត់ ប្រាក់សោហ៊ុយធ្វើដំណើរ ប្រាក់រង្វាន់អតីតភាពការងារ ប្រាក់ថែមម៉ោង និងថ្ងៃឈប់សម្រាកប្រចាំឆ្នាំ១៨ថ្ងៃ។ ចំពោះកម្មការិនីមានកូនតូច រោងចក្រក៏មានបន្ទប់រក្សាទុកទឹកដោះម្តាយ និងមានដៃគូទារកដ្ឋានក្បែរតំបន់ ដែលការចំណាយថ្លៃមើលថែទារកជាបន្ទុករបស់និយោជករោងចក្រ។ បន្ថែមពីនេះ រោងចក្រមានអាហារដ្ឋានចំនួន ២អាគារ សម្រាប់កម្មករនិយោជិតទទួលទានអាហារថ្ងៃត្រង់, មានគិលានដ្ឋាន, អាគារស្នាក់នៅសម្រាប់កម្មករនិយោជិតដែលការចំណាយជាបន្ទុករបស់និយោជក។ រោងចក្រ MINEBEA (CAMBODIA) CO.,LTD. ជារោងចក្រផលិតគ្រឿងបង្គុំម៉ាស៊ីន បង្គុំគ្រឿងអេឡិចត្រូនិក និងតំឡើងគ្រឿងអេឡិចត្រូនិក នាំចេញទៅកាន់ប្រទេសជប៉ុន សិង្ហបុរី ហ្វីលីពីន វៀតណាម កូរ៉េ អាម៉េរិក អាលឺ្លម៉ង់ បារាំង។

ដោយឡែក ក្នុងការចុះជួបពិភាក្សាការងារជាមួយតំណាងនិយោជក និងសាកសួរសុខទុក្ខផ្ទាល់ជាមួយកម្មករនិយោជិតប្រមាណ ៤ ៨០០នាក់ នៅរោងចក្រ SUMI (CAMBODIA) WIRING SYSTEMS CO.,LTD. លោក មឿន ហុក បានពិនិត្យដោយផ្ទាល់ពីដំណើរការផលិតកម្មក្នុងរោងចក្រ និងបានទទួលទានអាហាថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតនៅក្នុងបរិយាកាសដ៏មានភាពស្និទ្ធស្នាល។

លោក មឿន ហុក បានពិនិត្យឃើញថា ម្ចាស់រោងចក្របានអនុវត្តលក្ឌខណ្ឌការងារ រួមនិងអត្ថប្រយោជន៍ផ្សេងៗជូនបងប្អូនកម្មករនិយោជិតបានត្រឹមត្រូវ និងលើសពីច្បាប់ការងារបានកំណត់ទៀតផង។ ក្នុងនោះ រោងចក្រផ្តល់អាហារពីរពេលដល់កម្មករនិយោជិត, ផ្តល់កន្លែងស្នាក់នៅ, ផ្តល់ប្រាក់ឈ្នួលតាមច្បាប់ប្រកាស, ប្រាក់រង្វាន់ធ្វើទៀងទាត់១០ដុល្លារក្នុងមួយខែ, ប្រាក់រង្វាន់អតីតភាពការងារ, និងសោហ៊ុយធ្វើដំណើរអនុវត្តតាមប្រកាស, ជាដើម។

គួរបញ្ជាក់ថា ការចុះសួរសុខទុក្ខបងប្អូនកម្មករនិយោជិតដោយផ្ទាល់នៅតាមរោងចក្រនេះ គឺជាការគិតគូរយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅលើបងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសទាំងអស់នៅទូទាំងប្រទេស ធ្វើយ៉ាងណាផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និតរវាងរដ្ឋាភិបាល ជាមួយបណ្តាម្ចាស់រោងចក្រ សហគ្រាស ជាពិសេសនោះគឺសុខទុក្ខរបស់បងប្អូនកម្មករនិយោជិតដែលរដ្ឋាភិបាលតែងតែគិតគូរជានិច្ច៕






-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ