Connect with us

ព័ត៌មានជាតិ

សារបន្ទាន់ មិនអាច​បិទ​​ក្រុងព្រះសីហនុ ដាក់វិធានការ​ពីរ​ត្រូវអនុវត្តភ្លាមៗ

បានផុស

នៅ

ក្នុងការផ្ញើសារជាសំឡេង នៅយប់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ ផ្ដាំទៅសមត្ថកិច្ចពាក់ព័ន្ធឱ្យពិនិត្យមើលទាក់ទងនឹងករណីកើនឡើងនៃអ្នកវិជ្ជមានកូវីដ-១៩នៅខេត្តព្រះសីហនុ តែមិនអាចបិទក្រុងព្រះសីហនុបានទេ ដោយគប្បីយកវិធានការបន្ទាន់ ចំនួនពីរ ដែលវិធានការទី១ គឺបិទចរាចរណ៍មនុស្សចេញពីខេត្តព្រះសីហនុ ទៅកាន់ខេត្តផ្សេង គឺធ្វើម៉េចគឺខិតខំកាត់ចលនាមនុស្សកុំឱ្យចេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ មានប្រសាសន៍បន្ថែម ថា៖ “អ៊ីចឹងតាមវិធីនៃការគ្រប់គ្រងដែលយើងបានកំណត់នៅតាមទីតាំងនានា គឺយើងបានបិទរួចមកហើយ ប៉ុន្តែអ្នកដទៃទៀតដែលមិនទាន់បានពិនិត្យគួរតែត្រូវមានការរារាំងកុំឱ្យធ្វើដំណើរ។ យើងមិនអាចបិទបានទាំងស្រុង យើងមិនបិទក្រុងហ្នឹងបានទេ ដោយសារតែវាពាក់ព័ន្ធនឹងការនាំចេញនាំចូលទំនិញ។

សម្ដេចមានប្រសាន៍បញ្ជាក់ថា៖ “ប៉ុន្តែចំពោះមនុស្សអាចនឹងមានការ តម្រូវឱ្យមានការខិតខំ (ចលនាមនុស្សកុំឱ្យចេញ) ដើម្បីនឹងទប់ស្កាត់នៃការរីករាលដាលចម្លងទៅកាន់ខេត្តផ្សេង។ អ៊ីចឹងគឺសុំឱ្យគេស្នាក់ខេត្តព្រះសីហនុ កុំឱ្យចេញមកក្រៅ ទៅកែប ទៅកំពត ឬទៅតាមផ្លូវជាតិលេខ៤”។

សម្ដេចតេជោ ហ៊ុន សែន បានលើកវិធានការទី២​ ដែលជាការជំរុញការចាក់វ៉ាក់សាំង ហើយបន្តចាក់វ៉ាក់សាំងសម្រាប់អ្នកអាយុក្រោម៥៩ឆ្នាំ និង ថែម AstraZeneca សម្រាប់អ្នកអាយុ៦០ឆ្នាំឡើង សម្រាប់ប្រជាពលរដ្ឋផង សម្រាប់មន្ត្រីរាជការ រាប់ទាំងជនចូលនិវត្តន៍ផងដែរ។

សម្ដេចតេជោ មានប្រសាសន៍បន្តថា៖ “ជំរុញ បង្កើនការចាក់វ៉ាក់សាំង ហើយត្រូវគ្រប់គ្រងឱ្យបាននូវស្ថានការណ៍ទាំងឡាយដែលបាន និងកំពុងវិវឌ្ឍអាក្រក់នៅទីនោះ”។

សម្ដេចតេជោ សង្កត់ធ្ងន់ថា ឥឡូវនេះបញ្ហាសំខាន់ គឺកុំឱ្យរីកចេញពីខេត្តព្រះសីហនុ ចេញទៅខេត្តផ្សេង ដោយត្រូវរកវីធីដោះស្រាយបញ្ហា តាមរយៈការរៀបចំរបៀបណាដើម្បីកុំឱ្យ ក្រៅពីរថយន្តដឹកទំនិញ មានរថយន្តអ្នកធ្វើដំណើរចេញពីខេត្តព្រះសីហនុ។

សម្ដេចមានប្រសាសន៍ថា៖ “ឥឡូវរកវិធីដើម្បីផ្ទប់មាត់ច្រក ហើយហាមឃាត់រថយន្ត សំខាន់ពលរដ្ឋចិនមួយចំនួនដែលធ្វើការនៅទីនោះ ដែលយើងត្រូវគ្រប់គ្រង។ អ្នកធ្វើចត្តាឡីស័កយើងអាចគ្រប់គ្រងបានហើយ ប៉ុន្តែក្រែងមានអ្នកទាំងហ្នឹងដែលយើងមិនទាន់បានពិនិត្យ អ៊ីចឹងសុំធ្វើកិច្ចការងារហ្នឹងឱ្យបានហ្មត់ចត់ដើម្បីជៀសវាងការចម្លងទៅកន្លែងផ្សេង ប៉ុន្តែកុំឱ្យប៉ះពាល់ទៅលើការដឹកទំនិញនាំចេញនាំចូល ជារឿងចាំបាច់ ដែលអ្នកទាំងនេះមិនពាក់ព័ន្ធនឹងការចម្លងទេ”។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន៣៤នាក់ថែមទៀត ដែលសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍ នៃ “ព្រឹត្តិការណ៍២០កុម្ភៈ”។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងក្នុងសហគមន៍ទាំង៣៤នាក់នេះ គឺជនជាតិខ្មែរចំនួន១៥នាក់ ជនជាតិចិន ១៧នាក់ និងជនជាតិវៀតណាមចំនួន២នាក់ ដែលនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះផងដែរ ក្រសួងសុខាភិបាល បានប្រកាសពីការព្យាបាលជំងឺកូវីដ១៩ ចំនួន៣នាក់ជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យផងដែរ ដែលមានជនជាតិឥណ្ឌូនេស៊ី២នាក់ និងជនជាតិចិនម្នាក់ ដែលបានធ្វើដំណើរមកពីក្រៅប្រទេស។

សូមជម្រាបថា គិតត្រឹមម៉ោង៧:០០នាទីព្រឹកថ្ងៃទី០៣ ខែមីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៨៧៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៨២នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៣៩៦នាក់៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

បន្ទប់រង់ចាំពិសេសនៅព្រលានយន្តហោះសៀមរាបមាន ៥ បន្ទប់ បែងចែកខុសៗគ្នាតាមឋានៈតួនាទី

ព័ត៌មានជាតិ៥ នាទី មុន

ក្រសួងកសិកម្ម ជំរុញឱ្យកសិករធ្វើតាមការណែនាំរបស់មន្ត្រីជំនាញក្នុងការដាំពោតពូជអ៊ីប្រ៊ីដកម្ពុជា០១ ទទួលបានផលល្អ

សន្តិសុខសង្គម៦ នាទី មុន

មន្ទីរធម្មការ ចុះណែនាំ និងធ្វើកិច្ចសន្យាដល់ផ្ទះក្មេងស្រីល្បីមើលឃើញភពទាំងបី

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

ប្រមុខយោធាណាតូថា អ៊ុយក្រែន មិនត្រឹមត្រូវការអាវុធមួយមុខទេ ឯការកែន​ទ័ពក៏ចាំបាច់

ជីវិតកម្សាន្ដ១៧ នាទី មុន

ម៉ា ដូណា ទម្លាយរឿងរបស់ អ៊ីណូ ក្រោយផុងខ្លួនក្នុងបំណុលជាង ១០ ម៉ឺនដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម