ព័ត៌មានជាតិ
វិស័យធានារ៉ាប់រងបានផ្តល់សំណងជូនអតិថិជនរបស់ខ្លួនមានទឹកប្រាក់សរុបចំនួន ៦៣ លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣
ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់នៅកម្ពុជាបានផ្តល់សំណងជូនអតិថិជនរបស់ខ្លួនដែលជួបនូវហានិភ័យ មានទឹកប្រាក់សរុបចំនួន ៦៣ លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣កន្លងទៅ។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នៃសមាគមធនារ៉ាប់រងកម្ពុជា (IAC)

លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានមានប្រសាសន៍ក្នុងពិធីបើកកម្មវិធី«ទិវាធានារ៉ាប់រងកម្ពុជា ឆ្នាំ២០២៤» កាលពីចុងសប្តាហ៍មុននៅថ្ងៃ ខេត្តព្រះសីហនុថា ជាមួយទឹកប្រាក់សំណងសរុប ក្នុងនោះបើរាប់តែទឹកប្រាក់សំណងលើប្រភេទផលិតផលធានារ៉ាប់រងចម្បងៗ រួមមាន ទឹកប្រាក់សំណងប្រមាណ ២២ លានដុល្លារអាមេរិក ត្រូវបានទូទាត់សម្រាប់ថ្លៃព្យាបាលសុខភាព (ធានារ៉ាប់រងសុខភាព), ជំនួយហិរញ្ញវត្ថុភ្លាមៗជិត ១៦ លានដុល្លារអាមេរិក ត្រូវបានផ្តល់ជូនក្រុមគ្រួសារក្រោមបណ្ណសន្យារ៉ាប់រងអាយុជីវិត ដែលបានជួយពួកគេឱ្យជៀសផុតពីការលំបាកផ្នែកហិរញ្ញវត្ថុ, ទឹកប្រាក់សំណង ១០ លានដុល្លារអាមេរិកត្រូវបានទូទាត់សម្រាប់ការខូចខាតទ្រព្យសម្បត្តិបណ្ដាលមកពីអគ្គិភ័យ, ទឹកប្រាក់សំណង ៩ លានដុល្លារអាមេរិកសម្រាប់ការទូទាត់សំណងជូនជនរងគ្រោះ និងការខូចខាតទ្រព្យសម្បត្តិនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ (ធានារ៉ាប់រងយានយន្ត), និង ២ លានដុល្លារអាមេរិក សម្រាប់សំណងសម្រាប់ការព្យាបាល និងការបាត់បង់ជីវិតបណ្តាលមកពីគ្រោះថ្នាក់បុគ្គល ជាដើម។ លោកបានថ្លែងបញ្ជាក់ថា៖« ទោះជាយ៉ាងណា ចំនួនទឹកប្រាក់សំណងធានារ៉ាប់រងទាំងនេះ នៅមានកម្រិតតិចតួចប៉ុណ្ណោះ បើធៀបនឹងទំហំទឹកប្រាក់បាត់បង់សេដ្ឋកិច្ចដែលបណ្តាលមកពីហានិភ័យគ្មានការធានារ៉ាប់រង»។

លោកបានពន្យល់ថាវិស័យធានារ៉ាប់រងនៅកម្ពុជាបានរួមចំណែកកាន់តែច្រើនឡើងនៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈមុខងារនៃការកៀរគរមូលនិធិសន្សំដើម្បីចាក់បញ្ចូលទៅក្នុងចរន្តសេដ្ឋកិច្ចពិត។
ជាមួយគ្នានេះដែរ បុព្វលាភដែលក្រុមហ៊ុនធានារ៉ាប់រងប្រមូលបាន ត្រូវបានចាត់ចែងយ៉ាងត្រឹមត្រូវស្របតាមបទប្បញ្ញត្តិជាធរមាន និងត្រូវបានប្រើប្រាស់ជាមូលនិធិវិនិយោគនៅក្នុងវិស័យផ្សេងៗនៃសេដ្ឋកិច្ច ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ជាដើម។ គិតត្រឹមដំណាច់ឆ្នាំ២០២៣ ប្រាក់បញ្ញើសរុបរបស់ក្រុមហ៊ុនធានារ៉ាប់រងនៅក្នុងប្រព័ន្ធធនាគារ មានចំនួនប្រមាណ ៦៦៦ លានដុល្លារអាមេរិក និងទឹកប្រាក់ប្រមាណ ៧៤ លានដុល្លារអាមេរិកទៀត ត្រូវបានវិនិយោគផ្ទាល់ក្នុងសេដ្ឋកិច្ចតាមរយៈការទិញមូលបត្រ ទាំងមូលបត្របំណុល ទាំងមូលបត្រកម្មសិទ្ធិ។
លោកបានការ«វិនិយោគទាំងនោះត្រូវបានធ្វើឡើងដោយផ្ទាល់នៅក្នុងវិស័យសេដ្ឋកិច្ចជាក់លាក់ តាមរយៈការទិញសញ្ញាប័ណ្ណនិងភាគហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា និងមូលបត្ររដ្ឋ ហើយការវិនិយោគដោយប្រយោលនៅក្នុងវិស័យពិតនៃសេដ្ឋកិច្ចត្រូវបានធ្វើឡើង តាមរយៈការចាក់បញ្ចូលមូលនិធិវិនិយោគរបស់ក្រុមហ៊ុនធានារ៉ាប់រង ក្នុងទម្រង់ជាប្រាក់បញ្ញើនៅក្នុងប្រព័ន្ធធនាគារ»។

វិស័យធានារ៉ាប់រងរបស់កម្ពុជាមានកំណើនទាបនៅឆមាសទី១ ឆ្នាំ ២០២៤នេះដែលសម្រេចបានទឹកប្រាក់ចំនួន ១៧៨ លានដុល្លារ កើនឡើងប្រមាណតែ ១ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៣ មានចំនួន ១៧៦ លានដុល្លារ។ នេះបើយោងតាមនិយ័តករធានារ៉ាប់រងកម្ពុជា (RIC)។
លោក ទូច ម៉េងឡេង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ នៃនិយ័តករធានារ៉ាប់រងកម្ពុជា មានប្រសាសន៍នៅក្នុងវេទិកាមួយកាលពីថ្ងៃទី ១៨ ខែកក្កដានេះថា វិស័យធានារ៉ាប់រងកម្ពុជាមានកំណើនវិជ្ជមានតិចតូច ប៉ុន្តែអ្វីដែលកើនខ្លាំង គឺការផ្ដល់សំណងដែលមានការកើនឡើងជាង ៧០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន តែទោះជាយ៉ាងណាវិស័យនេះ នៅតែបន្តរីកចម្រើនទៅមុខ។
លោក ពន្លឺ តុលា អគ្គនាយកក្រុមហ៊ុនព្រូដិនសលកម្ពុជា មានប្រសាសន៍ថា ការរីកចម្រើនវិស័យធនារ៉ាប់រងនៅឆមាសទី១ មានកំណើនតិច ដោយសារផលប៉ះពាល់នៃសេដ្ឋកិច្ចជាសកល និងវិបត្តិក្រោយជំងឺកូវីដ១៩។

លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា មានប្រសាសន៍ថា វិស័យធានារ៉ាប់រងនៅកម្ពុជានៅកម្រិតទាបនៅឡើយបើធៀបនឹងពិភពលោក និងតំបន់ ដោយសារចំណេះដឹងប្រជាពលរដ្ឋនៅមានកម្រិតជុំវិញវិស័យធានារ៉ាប់រង និងទំនុកចិត្តរបស់ប្រជាពលរដ្ឋ។
បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៤០ ដែលមានទ្រព្យសកម្មសរុប ១,១១ ពាន់លានដុល្លារ។
យោងតាមរបាយការណ៍របស់និយ័តករធានារ៉ាប់រងកម្ពុជា បុព្វលាភធានារ៉ាប់រងនៅឆ្នាំ ២០២៣ សម្រេចបាន ៣៤៤ លានដុល្លារ កើនជិត ៤% បើធៀបនឹងឆ្នាំ ២០២២ ដែលមាន ៣៣១ លានដុល្លារ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


