អាជីវករ​បឹងកេងកង ណាដែល​មិន​អនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល ត្រូវ​ប្រឈម​នឹង​ការបិទ​តូប​​​បណ្ដោះអាសន្ន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អាជីវករ​បឹងកេងកង ណាដែល​មិន​អនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល ត្រូវ​ប្រឈម​នឹង​ការបិទ​តូប​​​បណ្ដោះអាសន្ន

បានផុស

នៅ

​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សា​របឹង​កេងកង​ទាំងអស់ បើ​មិន​អនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល​ ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ទេ គណៈកម្មការ​ផ្សារ​និង​ធ្វើការ​បិទ​តូប​លក់ដូរ​របស់​បងប្អូន​ជា​បណ្ដោះអាសន្ន ដើម្បី​ជា​ការ​ព្រមាន​ដល់​អាជីវករ​ផ្សេងទៀត​ឲ្យ​ពួកគាត់​អនុវត្ត​នូវ​វិធាន​របស់​ក្រសួងសុខាភិបាល ក្នុងការ​ចូលរួម​ទប់ស្កាត់​ជំងឺ​-១៩ ខណៈ​ដែល​ជំងឺ​នេះ​បាន​និង​កំពុង​រាតត្បាត​ចូល​ក្នុង​សហគមន៍​ជាថ្មី​ម្ដងទៀត នោះ​គឺ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​ ឯក និមល ប្រធាន​គណៈកម្មការ​ផ្សា​របឹង​កេងកង ខណៈ​ដែល​លោក​ដឹកនាំ​ក្រុមការងារ​ចុះ​ចែក​ម៉ាស​ និង​ធ្វើការ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​អាជីវករ​នៅក្នុង​ផ្សា​របឹង​កេងកង​កាលពី​ព្រឹក​ថ្ងៃទី​០៤​ខែ​មិនា​នេះ។ លោក​ ឯក និមល បាន​មានប្រសាសន៍​លើកឡើង​ថា អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ ក៏ដូចជា​ការណែនាំ​របស់​លោក​ ឃួ​ង ស្រេង​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ គណៈកម្មការ​ផ្សា​របឹង​កេងកង បាន​ដាក់​ម៉ាស៊ីន​វាស់​កម្ដៅ​បាញ់​អាល់កុល​និង​បំពាក់​ប្រព័ន្ធ QR Code ទប់ស្កាត់​កូ​វីដ Stop Covid ​នៅ​តាម​ច្រក​ទាំង​១៣​ចេញ​ចូល​ផ្សារ ជា​មួយ​និង​ការចែក​ម៉ាស ចុះ​ណែនាំ​ជាប្រចាំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​និង​អាជីវករ​ឲ្យ​អនុវត្ត​តាម​វិធាន​របស់​ក្រសួងសុខាភិបាល ដូចជា​ការ​ពាក់​ម៉ាស លាងដៃ​នឹង​អាល់កុល ជែ​ល និង​ការ​រក្សា​គម្លាត​សុខភាព​ជាដើម​។

​លោក​បាន​បញ្ជាក់​ផង​ដែរ​ថា នៅ​ផ្សា​របឹង​កេងកង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ មិន​មាន​អ្វី​ប្រែប្រួល​ដូច​កាលពីមុន​ឡើយ ពោល​គឺ​កាលពី​ផ្ទុះ​កូ​វីដ​-១៩​ដំបូង ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​ភ័យខ្លាច​ច្រើន នាំគ្នា​ពពាក់ពពូន​មក​ទិញ​ស្បៀង​ទុក។ តែ​សម្រាប់​ពេលនេះ ប្រជាពលរដ្ឋ​មិន​ដូច​មុន​ទេ គឺ​ការ​លក់ដូរ ការទិញ​នៅ​រក្សា ភាព​ដើម ជា​ធម្មតា។ ​ប៉ុន្តែ​ទោះបីជា​យ៉ាង​ណា​ក្តី គណៈកម្មការ​ផ្សារ នៅតែ​បន្ត​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​អនុវត្ត ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​របស់​ក្រសួងសុខាភិបាល ​ដើម្បី​រួមគ្នា​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ទាំង​អស់​គ្នា។​ចំពោះ​បងប្អូន​អាជីវករ ដែល​មិន​ព្រម​អនុវត្ត​តាម​ការ​ណែនាំរ​បស់​ក្រសួងសុខាភិបាល គណៈកម្មការ​ផ្សារ​និង​បិទ​តូប​លក់ដូរ​របស់​បង​ប្អូន​ជា​បណ្ដោះអាសន្ន ដើម្បី​ជា​ការ​ព្រមាន​៕​

អត្ថបទ៖ ស្រីរ័ត្ន

សូមចុចអាន៖ ​សមត្ថកិច្ច​ក្រុង ចុះ​ធ្វើការ​អប់រំ​ណែនាំ​និង​ធ្វើ​កិច្ចសន្យា​ បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម​​​៨​ទីតាំង នៅ​ក្នុង​ក្រុង​សំរោង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទី មុន

ចៅ​អធិការ​វត្ត​មួយ​ក្នុង​ស្រុក​បាទី​​ឆ្លងកូវីដ១៩ ​គ្រូពេទ្យ​ចុះ​​តេស្ត​ព្រះសង្ឃ​​តា​ជី​យាយ​ជី​​ ៥១​ អង្គ/នាក់​​​​​

ព័ត៌មានជាតិ១ ម៉ោង មុន

កងរាជអាវុធហត្ថ ស្ទាក់ចាប់រថយន្តសាំយ៉ុង២គ្រឿង ដឹកធ្យូង និងឈើគ្រញូង

ជីវិតកម្សាន្ដ២ ម៉ោង មុន

ទោះបីបាត់បង់ជីវិត តែតារាកំប្លែង ៥ដួងនេះបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្បីរន្ធឺសម្រាប់អ្នកគាំទ្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានចាត់តាំងស្នងការរង៣រូប ចុះពិនិត្យបទល្មើសតាមព្រំដែន និងស្ថានភាពទឹកជំនន់

KPT+២ ម៉ោង មុន

សំឡេងម៉ោង​រោទ៍មិនមែនចេះតែដាក់ៗនោះទេ តិចក្រោកឡើងមានអារម្មណ៍ល្ហិតល្ហៃ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services