Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ បើក​វេទិកា​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​សហជីព​ប្រចាំ​ត្រីមាស ដើម្បី​រួមគ្នា​កសាង​វឌ្ឍនភាព​សម្រាប់​វិស័យ និង​សង្គមជាតិ​ឱ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត​

បានផុស

នៅ

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២៤​នេះ បាន​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​សហជីព​ប្រមាណ​២០០​នាក់ ដែល​មកពី​វិស័យ​ការងារ ទេសចរណ៍ សំណង់ និង​កំសាន្ត​ជាដើម​។ វេទិកា​ពិភាក្សា​ដែល​ធ្វើឡើង​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​គោលបំណង​ដើម្បី​ពិភាក្សា ចែករំលែក​ព័ត៌មាន និង​ស្វែងយល់​ពី​វឌ្ឍនភាព និង​គោលនយោបាយ​ថ្មីៗ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ និង​គិតគូរ​ដល់​កម្មករនិយោជិក ក៏ដូចជា​ការ​ស្តាប់​បញ្ហា​ប្រឈម​ផ្សេងៗ​ក្នុង​វិស័យ​ពី​តំណាង​សហជីព​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុននឹង​បើក​កិច្ចពិភាក្សា និង​ស្តាប់​មតិយោបល់​ពី​សហជីព លោក​រដ្ឋមន្ត្រី បាន​គូស​បញ្ជាក់ ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ក្នុង​គោលបំណង​ពង្រឹង​សមត្ថភាព និង​ការ​យល់ដឹង​អំពី​ច្បាប់​ស្តីពី​ការងារ និង​ច្បាប់​ពាក់ព័ន្ធ​ដើម្បី​ជួយ​ឱ្យ​សហជីព​បំពេញ​តួនាទី​ប្រកបដោយ​ទំនួល​ខុសត្រូវ​ខ្ពស់ និង​កាន់​តែមាន​តម្លាភាព​ក្នុង​ការ​ការពារ​សិទ្ធិ និង​អត្ថប្រយោជន៍​ដែល​ស្របតាម​ច្បាប់​ជូន​កម្មករនិយោជិក​។

លោក​រដ្ឋមន្ត្រី បាន​គូស​បញ្ជាក់​ពី​ភាព​ចាំ​បាច់​នៃ​ប្រសិទ្ធភាព​របស់​អង្គការ​វិជ្ជាជីវៈ តំណាងឱ្យ​កម្មករនិយោជិក ដែល​នឹង​រួមចំណែក​យ៉ាងសំខាន់​ដើម្បី​ភាពប្រសើរ​ឡើងជា​លំដាប់​ក្នុង​វិស័យ​កាត់ដេរ និង​វិស័យ​ផ្សេងៗ​ទៀត​ក្នុង​ប្រព័ន្ធ​ដែល​ជា​ចំណុច​គន្លឹះ​សំខាន់​នៃ​ភាព​សុខដុម​នីយកម្ម​ក្នុង​ផ្នែក​ទំនាក់ទំនង​វិជ្ជាជីវៈ នៅ​តាម​រោងចក្រ សហគ្រាស​ដែល​នឹង​នាំ​ដល់​ការរក្សា​នូវ​ការវិនិយោក និង​ទាក់ទាញ​វិនិយោគ​បន្ថែម ដែលមាន​ទិសដៅ​ក្នុង​ការ​កសាង​ជីវភាព​កម្មករ​និយោជិត​ឱ្យ​កាន់តែ​ប្រសើរ​។ បន្ថែម​ពីនេះ លោក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ឱ្យ​សហជីព​នៅ​កម្ពុជា​មិន​គួរ​មានការ​រើសអើង​តាមរយៈ​ការប្រើប្រាស់​ពាក្យ​សហជីព​ឯករាជ្យ ឬ​មិន​ឯករាជ្យ​ដែល​នឹង​នាំ​ឱ្យមាន​ការបែកបាក់​ក្នុងសង្គម​។

​ជា​មួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ឲ្យ​សហជីព​បន្ត​ជួយ និង​ផ្សព្វផ្សាយ​នូវ​កម្មវិធី​ថ្នាក់ជាតិ​របស់​រាជរដ្ឋាភិបាល​លើ​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ​ដែលមាន​ទិសដៅ​បង្កើន​សមត្ថភាព​និង​ផលិតភាព ឬ​បង្កើត​ជំនាញ​ថ្មី​ដែលជា​ផ្នែក​មួយ​យ៉ាងសំខាន់​សម្រាប់​វឌ្ឍនភាព​របស់​កម្មករនិយោជិក។

គួរ​រំលឹក​ថា ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​សហជីព​នាពេលនេះ គឺជា​យន្តការ​សន្ទនា និង​ពិភាក្សា​រវាង​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ថ្នាក់ដឹកនាំ​សហជីព ដែល​ក្រសួង​ការងារ​ដាក់ចេញ​ជា​ជំនួប​ជា​រៀងរាល់​ត្រីមាស​ដើម្បី​ចែករំលែក​ព័ត៌មាន និង​ស្វែងយល់​ពី​គោលនយោបាយ វឌ្ឍនភាព និង​ក្តីកង្វល់ ដើម្បី​បន្ត​ជំរុញ​វឌ្ឍនភាព​ក្នុង​វិស័យ និង​សង្គម​ឱ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម