ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីកម្ពុជា៖ គ្មានការបង់លុយផ្ទាល់តាមព្រលានទៀតទេ ស្នើសុំវីសានិងបង់លុយតាមអនឡាញទាំងអស់
ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហាររៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នារសៀលថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាបានអះអាងថា នឹងបន្តតាមដានប្រសិទ្ធភាពការដាក់ឲ្យអនុវត្តប្រព័ន្ធស្នើសុំវិសាតាមអនឡាញ ដើម្បីធានាបានដំណើរការដោយរលូនគ្មានការរាំងស្ទះ។

ដើម្បីជំរុញលំហូរអ្នកដំណើរតាមអាកាសយានដ្ឋាន សម្តេចធិបតីបានគូសបញ្ជាក់ថា សម្តេចបានដាក់ឲ្យអនុវត្តប្រព័ន្ធ E arrival និង E visa ដើម្បីធានាបានការធ្វើដំណើរដោយដោយរលូនរបស់របស់អ្នកទេសចរឆ្លងកាត់ព្រលានយន្តហោះទាំង ៣ នៅកម្ពុជា។
«លំហូរការចេញចូលប្រទេសនីមួយៗតាមច្រកអន្តោប្រវេសន៍ទាំងផ្លូវគោក ផ្លូវអាកាស បច្ចុប្បន្ននេះប្រទេសភាគច្រើនគេលែងប្រើក្រដាសទៀតហើយ គឺតាមអនឡាញទាំងអស់ ហើយកម្ពុជាក៏ត្រូវដើរតាមនេះដែរ»។ សម្តេចធិបតីអះអាង។
មកដល់ម៉ោងនេះ សម្តេចធិបតីក៏ថ្លែងកោតសរសើរដល់ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្តោប្រវេសន្ត គយ និងសុខាភិបាល ដែលពាក់ព័ន្ធច្រកចេញចូលនៅតាមព្រលានយន្តហោះ រួមទាំងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានដាក់ឲ្យអនុវត្តប្រព័ន្ធស្នើសុំវីសាតាមអនឡាញ រួមទាំងការបង់លុយតាមអនឡាញ។
សម្តេចរំលឹកថា កន្លងទៅការស្នើសុំវីសាមានពីរវិធី ទីមួយគឺស្នើសុំតាមស្ថានទូត តាមអគ្គកុងស៊ុលកម្ពុជានៅក្រៅប្រទេស។ ទីពីរគឺ visa on arrival នៅពេលអ្នកដំណើរចុះនៅព្រលានដែលត្រូវបំពេញបែបបទនិងតម្រង់ជួរបង់លុយ ហើយការបំពេញទម្រង់បែបបទមាន ៣ ទម្រង់មាន អន្តោប្រវេសន្តផង គយ និងសុខាភិបាល។
«ឥលូវយើងបានឯកភាព និងរៀបចំជាប្រព័ន្ធអេឡិចត្រូនិកទាំងអស់ ដើម្បីសម្រួលដល់អ្នកដំណើរមិនបាច់បំពេញបែបបទលើក្រដាសស្មុគស្មាញ ហើយអាចបង់លុយតាមអនឡាញថែមទៀត»។

បើតាមប្រមុខរដ្ឋាភិបាល ដំណើរការនេះនឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃ ០១ ខែកញ្ញាទៅ ហើយសម្តេចក៏នឹងបន្តតាមដានប្រសិទ្ធភាពនៃការអនុវត្តផងដែរ។ ទាក់ទងការរៀបចំប្រព័ន្ធសុំវីសាតាមអនឡាញនេះ សម្ដេចធិបតីក៏លើកសរសើរការបង្កើតប្រូក្រាមនេះឡើង ដែលធ្វើឡើងដោយកូនខ្មែរដែលជាមោទនភាពថែមទៀត។
ការសម្រួលបដិសណ្ឋារកិច្ចសំខាន់ណាស់ជះឥទ្ធិពលដល់កម្ពុជា។ ការផ្សព្វផ្សាយប៉ះពាល់កម្ពុជា ដែលពេលខ្លះក៏ពាក់ព័ន្ធទៅបញ្ហាបដិសណ្ឋារកិច្ច។ នេះបើតាមការគូសបញ្ជាក់បន្ថែមរបស់សម្តេចនាយករដ្ឋមន្រ្តី។
សម្តេចសង្ឃឹមអ្វីដែលបានធ្វើនេះ រួមជាមួយការខិតខំប្រឹងប្រែងរបស់មន្រ្តីតាមព្រលានក៏ដូចជាគ្រប់វិស័យ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរមិនថាជាបរទេសរួមទាំងពលរដ្ឋក្នុងស្រុក កាន់តែមានភាពល្អប្រសើរតាំងពីច្រកចេញដល់ច្រកចូល៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


