ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល៖ ទំព័រប្រវត្តិសាស្ត្រថ្មីក្នុងវិស័យនាវាចរណ៍ចារឹក ជាមួយការគាំទ្រពេញផ្ទៃប្រទេស
ក្នុងពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២៤ នេះ លោក ស៊ុន ចាន់ថុល អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានប្រសាសន៍ថា ពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោនាពេលនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីក្នុងវិស័យនាវាចរណ៍ ដែលត្រូវបានចារឹកជាមួយសន្ធឹកនៃការគាំទ្រពាសពេញផ្ទៃប្រទេស។

ចំពោះមុខសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ក៏ដូចជាអង្គពិធីសរុបប្រមាណជាង ១ ម៉ឺននាក់ លោក ស៊ុន ចាន់ថុល បានបង្ហាញឱ្យឃើញពីឆន្ទៈដ៏មុតមាំក្នុងការអនុវត្តតាមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាដោយប្រើរូបមន្តគឺ «នយោបាយឈ្នះ-ឈ្នះ» ប្រែក្លាយសង្គ្រាមឱ្យទៅជាសន្តិភាព ស្ថិរភាព ឯករាជ្យភាព សាមគ្គីភាព និងបូរណភាពទឹកដី ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នាអាណត្តិទី៧។
ជាក់ស្តែងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនាព្រឹកនេះ គឺជាសក្ខីភាពនៃការសម្រេចបាននូវស្នាដៃថ្មីដែលជាសមិទ្ធផលដ៏វិសេសវិសាលរបស់ប្រជាជាតិខ្មែរ ដែលបានបង្ហាញពីសមត្ថភាព លទ្ធភាពពេញលេញ និងឆន្ទៈដ៏មុតមាំរួមគ្នារបស់រាជរដ្ឋាភិបាល និងពលរដ្ឋខ្មែរទាំងអស់នៅគ្រប់ទិសទីដើម្បីតភ្ជាប់ប្រវត្តិសាស្រ្តនៃការប្រើប្រាស់សក្តានុពលផ្លូវទឹកនៅសម័យអាណាចក្រហ្វូណនដ៏អស្ចារ្យ មកសម័យតេជោសន្តិភាពដ៏រុងរឿង បន្ទាប់ពីបានបោះបង់ចោលនៅក្នុងអំឡុងសតវត្សរ៍ទី៥ ឬទី៦ នៃគ្រិស្តសករាជ ដោយសារប្រទេសជួបប្រទះនឹងបញ្ហាសង្រ្គាមឥតឈប់ឈរ។ ក្នុងបរិការណ៍ចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ច្បាស់លាស់ និងប្រកបដោយឆន្ទៈដ៏មុតមាំរបស់ សម្តេចមនាយករដ្ឋមន្ត្រី។

ក្នុងនាមលោកផ្ទាល់ ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសនៃស្ថាប័នទទួលបន្ទុកអនុវត្ត បានធ្វើការប្តេជ្ញាចិត្តប្រកបដោយឆន្ទៈខ្ពស់ចូលរួមអនុវត្តការងារសាងសង់ព្រែកជីកហ្វូណនតេជោ ឱ្យបានជោគជ័យ និងលេចចេញជារូបរាងនៅក្នុងឆ្នាំ២០២៨ ខាងមុខ ដើម្បីបន្សល់ទុកជាសមិទ្ធផលប្រវត្តិសាស្ត្រ សម្រាប់កូនចៅខ្មែរគ្រប់ៗជំនាន់បន្តទៅមុខទៀត។

ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងជាប្រវត្តិសាស្ត្រផ្លូវទឹករបស់កម្ពុជា ជាលើកដំបូងដែលមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ គ្រោងចំណាយថវិកាសាងសង់ប្រមាណ ១៧០០ លានដុល្លារ តភ្ជាប់ទន្លេកម្ពុជាទៅកាន់សមុទ្រដោយផ្ទាល់ ឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល តាកែវ កំពត និងខេត្តខេត្តកែប ដែលគ្រោងចាយពេលសាងសង់ប្រមាណ ៤ ឆ្នាំ៕
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


