ព័ត៌មានជាតិ
រដ្ឋបាលខេត្តតាកែវ ប្រារព្ធពិធីអបអរសាទរពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ នៅសួនច្បារមាត់បឹងតាកែវ
ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ លោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ម កាយ អភិបាលរងខេត្ត តំណាង លោកអភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំមន្រ្តីរាជការ កងកម្លាំងទាំងបី សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យុវជន និងប្រជាពលរដ្ឋ ប្រមាណជាង ៣ពាន់នាក់ ចូលរួមអបអរសាទរពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ ដែលប្រារព្ធធ្វើឡើងនៅបរិវេណសួនច្បារមាត់បឹងតាកែវ ស្ថិតក្រុងដូនកែវ ខេត្តតាកែវ។

យោងតាមសារាចរ លេខ ១០ ស.រ ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នៅគ្រប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ទីរ អង្គភាព វត្តអារាម និងគ្រឹះស្ថានសាធារណៈរដ្ឋ និងឯកជន ត្រូវរៀបចំពិធីអបអរសាទរ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាសមិទ្ធផលប្រវត្តិសាស្ត្ររបស់កម្ពុជា។ ពិសេសដើម្បីបង្ហាញ ចលនាជាតិគាំទ្រខ្លាំងក្លាចំពោះគម្រោងផ្តល់ផលប្រយោជន៍មហាសាលដល់សង្គម និងសេដ្ឋកិច្ចទាំងមូលទុកជាមរតក ប្រវត្តិសាស្ត្រដល់កូនចៅជំនាន់ក្រោយ។
គម្រោងព្រែកជីកហ្វូណន មានប្រវែង ១៨០គីឡូម៉ែត្រ ផ្ដើមចេញពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់ព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប។ គម្រោងនេះគ្រោងចំណាយថវិកា ១៧០០លានដុល្លារ និងប្រើពេលសាងសង់៤ឆ្នាំ។ គម្រោងនេះ នឹងផ្តល់ប្រយោជន៍ដោយផ្ទាល់ដល់ពលរដ្ឋប្រមាណ ១,៦លាននាក់ ដែលរស់នៅអមសងខាងផ្លូវទឹកព្រែកជីកនេះ ក្នុងភូមិសាស្ត្រខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប៕
អត្ថបទ៖ វីរៈ






-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


