ព័ត៌មានជាតិ
ប្រជាពលរដ្ឋរស់នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ទទួលបានផ្លូវបេតុងថ្មី២ខ្សែ
ប្រជាពលរដ្ឋជាច្រើនគ្រួសារនាំគ្នាសាទរយ៉ាងខ្លាំង ចំពោះការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋានធើ្វការចាក់បេតុងផ្លូវចំនួន២ខ្សែ ងាយស្រួលដល់អ្នកធ្វើដំណើរ ព្រោះកន្លងមកមានជង្ហុក ច្រើនថែមទាំងដក់ទឹកធ្វើឲ្យលំបាកក្នុងការធ្វើដំណើរក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងកិច្ចសម្ភាសន៍លោក ផល្លា តំណាងប្រជាពលរដ្ឋមានក្ដីសប្បាយរីករាយ និងថ្លែងអំណរអរគុណដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាអាជ្ញាធរជំនាញពាក់ព័ន្ធ ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ប្រែក្លាយកំណាត់នេះជាផ្លូវបេតុង ជូនដល់ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរងាយស្រួលក្នុងការធ្វើដំណើរ។ ប្រជាពលរដ្ឋអ្នកធ្វើដំណើរលើកឡើងថា កន្លងមកកំណាត់ផ្លូវនេះ ដែលមានប្រវែងប្រមាណ៤៤០ ម៉ែត្រតែប៉ុណ្ណោះ មានជង្ហុកច្រើនថែមទាំងដក់ទឹកលំបាកពេលដែលធ្វើដំណើរស្រាចទឹកប្រឡាក់អ្នកធ្វើដំណើរជាដើម ។

លោក យឹម រ័ត្ន ចៅសង្កាត់អូរបែកក្អម បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវបេតុងនេះ គឺជាគម្រោងមូលនិធិសម្រាប់អភិវឌ្ឍន៍ឆ្នាំ២០២៤ របស់សង្កាត់ ដែលរដ្ឋបាលសង្កាត់សម្រេចជាគម្រោងជាអទិភាព។ លោកបញ្ជាក់ថា ផ្លូវបេតុងដែលនឹងគ្រោងស្ថាបនានេះ មានប្រវែង៤៤០មែត្រ ទទឹង៦ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ និងស្លាកសញ្ញាមួយកន្លែង ជាគម្រោងផ្លូវបេតុងគ្មានសរសៃដែក(គ្រឹះថ្មមិចM30) ៕
អត្ថបទ ៖ ម៉េង



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


