ព័ត៌មានជាតិ
សម្ដេច ស ខេង ថា តួនាទីរបស់លោក វ៉ាង វិនពីន នៅកម្ពុជា ឆ្លុះបញ្ចាំងពីទំនាក់ទំនងកម្ពុជា-ចិនដ៏រឹងមាំ
អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ក្នុងបេសកកម្មការទូតរបស់លោក វ៉ាង វិនពីន នៅកម្ពុជា គឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់ភាគីចិនចំពោះទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា ដែលជាទំនាក់ទំនងដែកថែបមិនអាចបំបែកបាន។

រដ្ឋាភិបាលចិន បានបញ្ជូនលោក វ៉ាង វិនពីន ដែលជាមន្ត្រីការទូតដ៏លេចធ្លោមួយរូបក្នុងកិច្ចការនយោបាយការបរទេសរបស់ចិន ឱ្យមកបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ ការបញ្ជូនអតីតអ្នកនាំពាក្យក្រសួងការបរទេសចិន មកបំពេញការងារនៅកម្ពុជាពេលនេះ ត្រូវបានគេ មើលឃើញថា ជាការលើកកម្ពស់តម្លៃការទូតរបស់ចិនជាមួយកម្ពុជា ដែលទំនាក់ទំនងប្រទេសទាំងពីរបាននិងកំពុងមានលក្ខណៈពិសេសជាមួយគ្នា។
សម្ដេចក្រឡាហោម ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបច្ចុប្បន្នជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រនៅមណ្ឌលខេត្តបាត់ដំបង បានចាត់ទុកការតែងតាំងលោក វ៉ាង វិនពីន នៅក្នុងតួនាទីនេះ គឺពិតជាបង្ហាញអំពីសារៈសំខាន់ ដែលប្រទេសចិន បានមើលឃើញចំពោះទំនាក់ទំនងជាមួយនឹងប្រទេសកម្ពុជា។

ក្នុងជំនួបនារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអរគុណសម្តេចក្រឡាហោម ហើយលោក បានចាត់ទុកសម្ដេចក្រឡាហោម ស ខេង ក៏ជាមិត្តភក្ដិចាស់របស់ប្រទេសចិននៅក្នុងតួនាទីសម្តេច បានបំពេញនៅក្នុងអាណត្តិមុនៗ កន្លងមក ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោកឯកអគ្គរដ្ឋទូត រៀបរាប់ថា កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ចិន គឺត្រូវបានបង្កើតឡើងចាប់ពីថ្នាក់ដឹកនាំជាច្រើនជំនាន់មុនរួចមកហើយ ហើយមិត្តភាពរវាងប្រទេសទាំងពីរ នៅតែត្រូវបានបន្តពង្រឹងពង្រីកឥតឈប់ឈរ រហូតមកដល់ពេលនេះ ទំនាក់ទំនងមិត្តភាពក្លាយទៅជាមិត្តភាពដែកថែបបន្តមកដល់ជំនាន់ក្រោយ។

ក្នុងន័យនេះ លោកទូតចិន បានរំពឹងថា ទោះបីជាសម្តេចក្រឡាហោម មិនស្ថិតនៅក្នុងជួររដ្ឋាភិបាលក៏ពិតមែន ក៏សម្ដេច នៅតែបន្តគាំទ្រ និងយកចិត្តទុកដាក់ដល់ការពង្រឹងពង្រីកនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ជាកិច្ចឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានឯកភាពជាមួយនឹងការលើកឡើងរបស់លោក វ៉ាង វិនពីន ហើយសម្ដេចក៏បានអរគុណចំពោះបក្ស ក៏ដូចជារដ្ឋាភិបាលចិន ដែលកន្លងមកតែងជួយគាំទ្រដល់បុព្វហេតុស្ដារ និងអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជារួមចំណែកដល់ការធានាដល់សុខសន្តិភាព និងស្ថិរភាពរបស់កម្ពុជា។
សម្តេចក្រឡាហោម ក៏បានបញ្ជាក់ពីការបន្តខិតខំអស់ពីលទ្ធភាព និងគ្រប់លទ្ធភាពក្នុងការបន្តគាំទ្រ និងពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា និងចិន ផងដែរ៕
-
សន្តិសុខសង្គម៩ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


