ព័ត៌មានជាតិ
១ សប្ដាហ៍ កម្ពុជា ត្រូវការកម្លាំងពលកម្មក្នុងស្រុកជាង ៥៤ ០០០ កន្លែង
រយៈពេល ១ សប្តាហ៍ ពោលចាប់ពីថ្ងៃទី ៥ ដល់ ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៤ ខាងមុខនេះ កម្ពុជា ត្រូវការកម្លាំងពលកម្មក្នុងស្រុកជាង ៥៤ ០០០ កន្លែង សម្រាប់បម្រើទៅលើវិស័យធំៗ ចំនួន ៣ រួមមាន វិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។

បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្ននេះក្រសួងមានតម្រូវការកម្លាំងពលកម្មចំនួន ៥៤ ១២២ កន្លែង សម្រាប់បម្រើទៅលើវិស័យធំៗ ចំនួន ៣ ក្នុងនោះ វិស័យឧស្សាហកម្មមានចំនួន ៣៩ ៨៤៩ កន្លែង វិស័យសេវាកម្មមានចំនួន ៤ ៤២២ កន្លែង និងវិស័យកសិកម្មមានចំនួន ៩ ៨៥១ កន្លែង។
ក្នុងនោះនៅខេត្តរតនគីរី មានតម្រូវការផ្នែកកសិកម្មចំនួន ៥ ២៨៦ កន្លែង។ ខេត្តកំពង់ស្ពឺ មានតម្រូវការកម្លាំងពលកម្មផ្នែកឧស្សាហកម្ម ១១ ០៨៣ កន្លែង។ ខេត្តក្រចេះមានតម្រូវការផ្នែកកសិកម្ម ៤ ០០០ កន្លែង។ រាជធានីភ្នំពេញមាន ១០ ៧៣៦ កន្លែង ក្នុងនោះផ្នែកឧស្សាហកម្ម ៩ ២១៣ កន្លែង និងផ្នែកសេវាកម្ម ១ ៥២៣ កន្លែង។ ខេត្តកំពង់ឆ្នាំងមានតម្រូវការផ្នែកឧស្សាហកម្ម ១០ ៣០០ កន្លែង។ ខេត្តស្វាយរៀងមានចំនួន ៦ ៥៤៣ កន្លែង ក្នុងនោះវិស័យឧស្សាហកម្មមាន ៥ ១២៣ កន្លែង និងសេវាកម្ម ១ ៤២០ កន្លែង។ ខេត្តកណ្តាលមានតម្រូវការកម្លាំងពលកម្មវិស័យឧស្សាហកម្ម ១ ១១០ កន្លែង។ ខេត្តតាកែវមាន ២ ៧៤៤ កន្លែង ក្នុងនោះវិស័យឧស្សាហកម្ម ២ ៧០២ កន្លែង និងសេវាកម្ម ៤២ កន្លែង។ ខេត្តបន្ទាយមានជ័យមានតម្រូវការកម្លាំងពលកម្ម ៦៥១ កន្លែង ក្នុងនោះផ្នែកវិស័យឧស្សាហកម្ម ១៣៦ កន្លែង និងសេវាកម្ម ៥១៥ កន្លែង។ ខេត្តស្ទឹងត្រែងមាន ៥៣២ កន្លែង ក្នុងនោះសេវាកម្ម ២៩ កន្លែង និងកសិកម្ម ៥០៣ កន្លែង និងខេត្តផ្សេងៗ មាន ១ ១៤៧ កន្លែង ក្នុងនោះឧស្សាហកម្មមាន ៨៩៣ កន្លែង សេវាកម្ម ៨៨៨ កន្លែង និងកសិកម្ម ៦២ កន្លែង។

ក្រសួងការងារ បានបន្តទៀតថា កម្លាំងពលកម្មជាង ៥៤ ០០០ កន្លែង នឹងត្រូវបែងចែកទៅតាមប្រភេទមុខរបរចំនួន ១០ រួមមាន អ្នកបញ្ជាម៉ាស៊ីនដេរចំនួន ៣៤ ៥២៤ កន្លែង កម្មករចម្ការដំណាំចំនួន ៩ ៥៨៦ កន្លែង កម្មករក្នុងផលិតកម្មចំនួន ២ ៩៥៩ កន្លែង អ្នកធ្វើការក្នុងកាស៊ីណូ ១ ៣៨៩ កន្លែង មន្ត្រីឥណទាន និងកម្ចីប្រាក់ ៥៩៥ កន្លែង អ្នកធ្វើការផ្នែកសិប្បកម្មខាងសម្ភារៈវាយនភណ្ឌធ្វើពីស្បែក ៥០០ កន្លែង អ្នកប្រមូលបំណុល និងអ្នកធ្វើការពាក់ព័ន្ធ ៣០៥ កន្លែង កម្មករវេចខ្ចប់ដោយដៃ ២២៥ កន្លែង អ្នករៀបចំទំនិញតាមធ្នើរក្នុងឃ្លាំង ២១៨ កន្លែង និងមុខរបរផ្សេងៗ ៣ ៣៧០ កន្លែង៕
អត្ថបទ ៖ សំអឿន




-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


