ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ថា រដ្ឋាភិបាលនៅតែបន្តបើកចំហសេរីភាពសង្គមស៊ីវិល
សិទ្ធិសេរីភាពសម្រាប់សង្គមស៊ីវិលនៅកម្ពុជា នៅតែត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ដោយបានបើកចំហសេរីភាព គ្មានការរើសអើង តែត្រូវស្ថិតនៅក្រោមច្បាប់រដ្ឋ។ នេះជាការគូសបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត។

ក្នុងពិធីរំលឹកខួប ៥ឆ្នាំនៃថ្ងៃបង្កើតការិយាល័យមូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជា (CFPD) កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា សមិទ្ធផលការងាររបស់ CFPD ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ជាសក្ខីភាពយ៉ាងច្បាស់ថា អង្គការអន្តរជាតិមួយនេះ ជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាលបរទេសចំនួន៣៤៨ និងអង្គការមិនមែនរដ្ឋាភិបាល និងសមាគមក្នុងស្រុកចំនួន៦ ៣៩២ផ្សេងទៀត បាននិងកំពុងទទួលបានសិទ្ធិស្របច្បាប់ពេញលេញក្នុងប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែបន្តផ្តល់លំហសេរីភាពផ្នែកសង្គមស៊ីវិលនៅកម្ពុជា ដោយគ្មានការរើសអើង។

និយាយដោយឡែកតែក្របខណ្ឌ CFPD លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ការិយាល័យ CFPD ប្រចាំកម្ពុជា ដែលសម្រេចបានសមិទ្ធផលការងារដ៏ធំធេងក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ក្នុងការចូលរួមពង្រឹងពង្រីកទំនាក់ទំនងសង្គមស៊ីវិលនៃប្រទេសទាំងពីរ និងបានដើរតួជាថ្ពក់យ៉ាងសំខាន់សម្រាប់តភ្ជាប់បេះដូងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ក៏ដូចជាការចូលរួមចំណែកលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាជនកម្ពុជាតាមរយៈការអនុវត្តគម្រោងកែលម្អជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ពិសេសភូមិគំរូ។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ចាត់ទុកថា ការបើកការិយាល័យ CFPD ប្រចាំកម្ពុជា ពិតជាមានលក្ខណៈពិសេស ដោយសារកម្ពុជាជាប្រទេសដែលទទួលបានការិយាល័យក្រៅប្រទេសទី១របស់ CFPD និងជាប្រទេសដែលទទួលបានមូលនិធិធំជាងគេនៅក្រៅប្រទេសរបស់ចិនពាក់ព័ន្ធការអភិវឌ្ឍនៅតាមមូលដ្ឋាន និងសង្គមស៊ីវិល។ ក្នុងន័យនេះ លោក លើកឡើងថា ពិធីរំលឹកខួប ៥ឆ្នាំនៃថ្ងៃបង្កើតការិយាល័យរបស់ CFPD ប្រចាំកម្ពុជានាពេលនេះ មិនគ្រាន់តែជាការបូកសរុបសមិទ្ធផលក្នុងរយៈពេលប្រាំឆ្នាំកន្លងមក និងកំណត់ទិសដៅការងារទៅអនាគតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្ខីភាពនៃបង្គោលចរដ៏សំខាន់មួយ ក្នុងទំនាក់ទំនងរវាងសង្គមស៊ីវិលនៃប្រទេសទាំងពីរ ដែលជាផ្នែកមួយមិនអាចខ្វះបានក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន។

ក្នុងពិធីដែលមានវត្តមានចូលរួមរបស់លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក លៀវ ចិនចុង (Liu Zhenzhong) អគ្គលេខាធិការរងនៃមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ (CFPD) ផងនោះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានលើកទឹកចិត្តដល់ CFPD បន្តសហការជាមួយដៃគូសហប្រតិបត្តិការនៅកម្ពុជាឱ្យបានជិតស្និទ្ធ ជាពិសេសជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដោយបង្កើនសកម្មភាពក្នុងការអនុវត្តគម្រោងកែលំអជីវភាពប្រជាពលរដ្ឋកាន់តែច្រើនបន្ថែមទៀត។ លើសពីនេះ ត្រូវសហការជាមួយបណ្តាសង្គមស៊ីវិលផ្សេងទៀតក្នុងការកៀរគរមូលនិធិ និងជំនួយ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាជន ជាពិសេសកាត់បន្ថយភាពក្រីក្រ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា