ព័ត៌មានជាតិ
អ្នកពាក់ព័ន្ធស្តាប់ឲ្យច្បាស់ ! តាបកស័ក្តិហើយ បណ្តេញចេញពីក្របខណ្ណ និងបញ្ជូនឲ្យតុលាការតែម្តង
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ទាំងកងទ័ព ទាំងនគរបាល ទាំងមន្ត្រីរាជការដូចគ្នា នៅពេលសំណុំរឿងឡើងដល់សម្តេចហើយ អត់មានត្រូវទម្លាក់ស័ក្តិ ហើយឲ្យធ្វើការនេះ ឲ្យធ្វើការនោះទេ គឺបកស័ក្តិហើយ បណ្តេញចេញពីក្របខណ្ណ និងបញ្ជូនឲ្យតុលាការតែម្តង មិនទុកទេ។
មានប្រសាសន៏របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីសម្តេចទទួលយកការចាក់វ៉ាក់សាំង AstraZeneca ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភបាលជាច្រើនរូប នៅមន្ទីរពេទ្យកាល់ម៉ែតកាលពីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ។
ឆ្លើយតបសំណួរអ្នកសារព័ត៌មានទាក់ទងទៅនឹងការដកតំណែងមន្ត្រីរាជការ និងកងកម្លាំងដែលប្រព្រឹត្តិខុសច្បាប់ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយសារតែរឿងនេះហើយទើបយើងត្រូវការធ្វើច្បាប់ “ដូចស័ក្តិ៥ម្នាក់ ដែលចាប់បានមេខ្យល់រត់ពន្ធមនុស្ស ចូលទៅក្នុងប្រទេសថៃ នេះជាការរត់ពន្ធមនុស្ស គេបង្កើតជំរំខាងនេះ មុននឹងបញ្ជូនទៅប្រទេសថៃ ហើយមួយក្រុមទៀតបញ្ជូនចេញពីតំបន់ធ្វើចត្តាឡីស័ក ប៉ុន្តែខ្លួនឯងជាអធិការ មិនសួរស្នងការខេត្តមិនសួរទៅព្រះរាជអាជ្ញា បែរជាធ្វើការដោះលែង”។ សម្ដេចបញ្ជាក់ថា នេះស្ថិតក្នុងសមត្ថកិច្ចរបស់សម្តេច បើមកដល់ហើយច្បាស់ណាស់ អត់មានថា ត្រូវទម្លាក់ស័ក្តិមកត្រឹមប៉ុណ្ណេះ ត្រឹមប៉ុណ្ណោះទេ។
តាមសម្ដេចតេជោ ហ៊ុន សែន សាក់មានកម្រិត គឺចាប់ពីស័ក្តិ៤កន្លះចុះ រដ្ឋមន្ត្រីការពារជាតិ ឬរដ្ឋមន្ត្រីមហាផ្ទៃ ជាអ្នកចុះហត្ថលេខា តែបើចាប់ពីស័ក្តិ៥ទៅ គឺសម្តេចជាអ្នកចុះហត្ថលេខា ជាអនុក្រឹត្យ ឬស្នើសុំព្រះរាជក្រឹត្យទៅព្រះមហាក្សត្រ។ “ដូច្នេះតែបើមកដល់ខ្ញុំហើយ ខ្ញុំអត់មានថា ដកស័ក្តិប៉ុណ្ណេះ ប្រគល់ទៅឲ្យធ្វើការងារនេះ ការងារនោះអត់ទេ ឬចៅហ្វាយខេត្ត ឬអនុខេត្ត ក៏ដូចគ្នាដែរ ជាពិសេសក្នុងជួរកងទ័ព កងនគរបាល តាខ្ញុំចេញហើយ ដកស័ក្តិហើយ បណ្ដេញចេញពីជួរតែម្ដង រួចហើយប្រគល់ឲ្យតុលាការគេធ្វើការស៊ើបអង្កេតបន្តទៅ”។
ចំណែកបញ្ហានៅសណ្ឋាគារ សុខា សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា គេមិនមែនជាមន្ត្រីរាជការទេ មិនអាចដាក់វិន័យបានទេ ហើយរឿងនេះមានអ្នកស្នើសុំឲ្យដាក់ទោស ហើយដោយសារតែរឿងនេះ តម្រូវការដាក់ទោសនេះហើយ ទើបត្រូវធ្វើច្បាប់។ អ្នកឃុបឃិតគ្នារវាងមន្ត្រី ជាមួយអ្នកធ្វើចត្តាចត្តាឡីស័ក ត្រូវមានទោសទណ្ឌយ៉ាងម៉េច គឺបញ្ជូនទៅតុលាការ។
សម្តេចបញ្ជាក់ដែរថា បើប្រើព្រហ្មទណ្ឌទាំងអស់តែម្ដងវាពិបាក ដូច្នេះយើងត្រូវតែមានច្បាប់មួយ ដើម្បីគ្រប់គ្រងពាក់ព័ន្ធជំងឺកូវីដ១៩នេះ និងជំងឺផ្សេងទៀត ដែលមានការរីករាលដាល ហើយច្បាប់នេះ មិនមែនធ្វើតម្រូវតែជំងឺ Covid-19 នោះទេ ពីព្រោះនៅពេលខាងមុខ យើងមិនដឹងថា នឹងមានជំងឺអ្វីកើតឡើងទៀតនោះទេ៕
ដោយ ៖ កោះកែវ
-
កីឡា៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


