ព័ត៌មានជាតិ
ស្ដារប្រឡាយបង្ហូរទឹកព្រែកប្រា អាចរំដោះទឹកបាន ៤ សង្កាត់
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី ១៣ សីហា នេះថា នាដើមសប្ដាហ៍នេះ លោកបានបញ្ជាឲ្យយកគ្រឿងចក្រទៅស្តារប្រឡាយទឹកក្នុងភូមិសាស្ត្រសង្កាត់ព្រែកប្រា ដើម្បីបង្ហូរទឹកចូលទៅក្នុងទន្លេបាសាក់។

អភិបាលខណ្ឌច្បារអំពៅ បញ្ជាក់ថា ព្រែកនេះ ស្ថិតនៅខាងត្បូងស្ពានឆ្លងកាត់ពីព្រែកប្រាឆ្ពោះទៅសង្កាត់ចាក់អង្រែក្រោម ដែលស្ពាននេះកំពុងសាងសង់រាល់ថ្ងៃ។ ចំពោះព្រែកដែលកំពុងស្តារនេះ ពីដើមមកសុទ្ធតែលំនៅដ្ឋានប្រជាពលរដ្ឋមកសាងសង់ជាង ២០០ គ្រួសារ រហូតដល់ពេលនេះសាលារាជធានីភ្នំពេញបានសម្រេចរកដីជាថ្នូរឲ្យពួកគាត់ទៅរស់នៅស្របច្បាប់ក្បែរព្រែកនេះដែរ ប្រមាណជា ១ គីឡូម៉ែត្រប៉ុណ្ណោះ។ នៅពេលសំណង់ប្រជាពលរដ្ឋសង់លើព្រែក បង្កឲ្យមានផលលំបាកក្នុងការបង្ហូរទឹកចូលទៅក្នុងទន្លេបាសាក់ចេញពីតំបន់រងការលិចលង់។ ក្នុងនោះមានសង្កាត់ព្រែកប្រា សង្កាត់វាលស្បូវ សង្កាត់ព្រែកឯង និងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដូច្នេះនៅពេលគ្រឿងចក្រស្តារព្រែកនេះរួច បានរំដោះទឹកលែងលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋទៀតហើយ។
ថ្មីៗ នេះ លោកស្រី ជា ថារ៉េត ប្រជាពលរដ្ឋរស់នៅតំបន់បឹងព្រលឹត ភូមិអូរអណ្តូងទី ១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានសំដែងនូវក្តីរីករាយ ព្រមទាំងអរគុណដល់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដែលលោកបានប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីស្តារប្រឡាយបង្ហូរទឹកចេញពីតំបន់ដែលគាត់រស់នៅបានរីងស្ងួត មិនលំបាកដូចរាល់ឆ្នាំតែងរងការលិចលង់នារដូវវស្សាអស់រយៈពេលរាប់ខែទើបស្រកទឹក៕
អត្ថបទ ៖ នរា







-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


