ព័ត៌មានជាតិ
ក្រសួងការងារនឹងបើកដំណើរការសាខា ប ស ស និងមជ្ឈមណ្ឌលការងារនៅផ្សារទំនើប AEON សែនសុខ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ បានលើកឡើងថា ក្រសួងនឹងបើកដំណើរការសាខាបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) និងមជ្ឈមណ្ឌលការងារ នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី ដោយក្នុងនោះក៏នឹងមានការរៀបចំពិព័រណ៍ការងារ និងមគ្គុទ្ទេសក៍អាជីព ឆ្នាំ២០២៤ ជាពិសេសក៏មានការដាក់បម្រើសេវាម៉ាស៊ីនឆុងកាហ្វេរ៉ូបូត (Robbot Coffee) ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧-១៨ ខែសីហា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៩៖០០ នាទីព្រឹក រហូតដល់ម៉ោង ២០៖៣០ នាទីយប់។

លោករដ្ឋលេខាធិការកត់សំគាល់ថា ព្រឹត្តិការណ៍នេះ គឺជាឱកាសមួយដើម្បីផ្សព្វផ្សាយពីបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) និងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ឱ្យបានទូលំទូលាយដល់សាធារណជនទាំងអស់ជ្រាបជាព័ត៌មាន។ បន្ថែមពីនេះ កម្មវិធីពិព័រណ៍ការងារ និងមគ្គុទ្ទេសក៍អាជីពឆ្នាំនេះមានក្រុមហ៊ុន សហគ្រាស ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ២០ ដែលប្រមូលផ្តុំព័ត៌មានជ្រើសរើសកម្លាំងពលកម្មប្រមាណជាង ៥៣០០ កន្លែង។ ក្នុងនោះដែរ កម្មវិធីក៏មានវេទិការចែករំលែកចំណេះដឹង និងបទពិសោធន៍ និង «ការត្រៀមខ្លួនចូលទីផ្សារការងារ និងឱកាសកម្មសិក្សាការងារ» ដោយវាគ្មិនចំនួន ៥ រូប ព្រមទាំងមានការប្រគុំតន្ត្រី និងការចូលរួមឆ្លើយសំណួរដើម្បីទទួលបានរង្វាន់ផងដែរ។
លោករដ្ឋលេខាធិការបញ្ជាក់បន្ថែមថា កម្មវិធីពិព័រណ៍ការងារ និងមគ្គុទ្ទេសក៍អាជីព ត្រូវបានរៀបចំឡើងជាវេទិកាថ្មីមួយនៅតាមផ្សារទំនើប ដើម្បីជាការជួបជុំគ្នានៅកន្លែងតែមួយ ដែលងាយស្រួលសម្រាប់និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និងអ្នកស្វែងរកការងារផ្សព្វផ្សាយព័ត៌មាន ឱកាសការងារ កម្មវិធីអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងកម្មសិក្សាការងារ រួមនិងការតាំងបង្ហាញបច្ចេកវិទ្យាថ្មីៗ ដោយគ្រឹះស្ថានអប់រំបណ្ដុះបណ្តាលបច្ចេកទេស។

លោក កត្តា អ៊ន អំពាវនាវដល់សាធារណជន យុវជនចូលរួមក្នុងកម្មវិធីដ៏ធំនេះឲ្យបានច្រើនកុះករ ដើម្បីទទួលបានព័ត៌មានផ្ទាល់ពីបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.), ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA), ព័ត៌មានសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស(TVET) រួមនិងការទទួលទានកាហ្វេ ឆុងដោយម៉ាស៊ីនកាហ្វេរ៉ូបូត (Robbot Coffee) ដែលជាស្នាដៃបង្កើតឡើងដោយកូនខ្មែរទៀតផង។

លោករដ្ឋលេខាធិការគូសបញ្ជាក់ថា គោលបំណងពិព័រណ៍ការងារ និងមគ្គុទ្ទេសក៍អាជីព ផ្ដោតលើគោលបំណងសំខាន់ៗដូចជា៖
១. និយោជកធ្វើការផ្សព្វផ្សាយពីឱកាសការងារ និងតម្រូវការជ្រើសរើសកម្លាំងពលកម្ម ដើម្បីទាក់ទាញអ្នកស្វែងរកការងារដែលមានសមត្ថភាព
២. អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាលអាចផ្សព្វផ្សាយកម្មវិធីវគ្គអប់រំបណ្តុះបណ្តាល ការអភិវឌ្ឍជំនាញផ្សេងៗ និងឱកាសអាហារូបករណ៍
៣. សិស្ស និស្សិត អ្នកស្វែងរកការងារ និងសាធារណជនទូទៅ អាចទទួលបានព័ត៌មានឱកាសការងារ ប្រឹក្សាយោបល់ និងមគ្គុទ្ទេសក៍អាជីព ការងារ និងវិជ្ជាជីវ: តាមរយ:វេទិកាពិភាក្សាចែករំលែកចំណេះដឹង បទពិសោធន៍ និងគន្លឹះសំខាន់ៗផ្សេងៗ ក៍ដូចជានៅតាមបញ្ជរតាំងបង្ហាញរបស់ក្រុមហ៊ុន
៤. ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន អាចបង្កើនការទំនាក់ទំនងដើម្បីស្វែងរកដៃគូសហការពាណិជ្ជកម្ម និងចែករំលែកនូវព័ត៌មានអំពីតម្រូវការ និងការផ្គត់ផ្គង់ជំនាញក្នុងទីផ្សារការងារ
៥. ផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពី ទីតាំងផ្តល់សេវាការងារ និងសេវារបស់បេឡាជាតិសន្តិសុខសង្គម ដែលមានការិយាល័យផ្តល់សេវារបស់ខ្លួនដោយផ្ទាល់ នៅទីតាំងផ្សារទំនើប អ៉ីអន ម៉ល សែនសុខ ស៉ីធី៕






-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?