Connect with us

ព័ត៌មានជាតិ

លោក ស ថេត ព្រមានក្រុមជ្រុលនិយមក្នុងស្រុកគ្រោងធ្វើបាតុកម្ម ត្រូវបញ្ឈប់ជាបន្ទាន់

បានផុស

នៅ

អគ្គស្នងការនគរបាលជាតិ លោក ស ថេត ធ្វើការព្រមានដល់ក្រុមជ្រុលនិយមក្នុងស្រុកដែលមានគម្រោងប្រមូលផ្តុំផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបញ្ឈប់ជាបន្ទាន់ ហើយត្រូវគិតពីបញ្ហាគ្រោះថ្នាក់សម្រាប់ខ្លួនឯងផង និងសម្រាប់ប្រទេសជាតិ។

ជាមួយនឹងការព្រមាននេះ លោកក៏បានអំពាវនាវដល់ដល់ឪពុកម្តាយ អាណាព្យាបាលរបស់ក្រុមក្មេងៗ ធ្វើការអប់រំណែនាំដល់កូនក្មួយរបស់ខ្លួនឱ្យចាកចេញឱ្យឆ្ងាយពីក្រុមជ្រុលនិយម ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ចូលរួមគាំទ្រការដឹកនាំ ក៏ដូចជាការពារសន្តិភាព។ ការព្រមាននេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី ការងារគ្រប់គ្រងស​ន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសង្គម ថ្ងៃទី​១៣ ខែសីហា ឆ្នាំ ២០២៤។

លោក ស ថេត សន្និសីទនៅថ្ងៃទី​១៣ ខែសីហា ២០២៤
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកគូសបញ្ជាក់ថា៖«ការប្រមូលក្រុមក្នុងគោលបំណងដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីឡើងកាន់អំណាចតាមអ្វីដែលពួកគេបានគិត ខ្ញុំសូមបញ្ជាក់ជូនថា ក្រុមនេះនឹងយកប្រទេសក្នុងតំបន់អាស៊ីខាងត្បូង មកធ្វើជាបទពិសោធសម្រាប់កម្ពុជា»។

លោកក៏បានក្រើនរំឭកបងប្អូនដែលនឹងចូលរួមតាមការញុះញង់របស់គេ សូមគិតពីបញ្ហាគ្រោះថ្នាក់សម្រាប់ខ្លួនឯងផង និងសម្រាប់ប្រទេសជាតិផង ដែលការចូលរួមនោះវាមិនត្រឹមត្រូវទៅតាមផ្លូវច្បាប់ឡើយ។ លោកសង្កត់ធ្ងន់ថា៖«រឿងអីជឿតាមការញុះញង់ពីអ្នកខាងក្រៅដើម្បីប្រមូលកម្លាំង ហើយនឹងមានឧបករណ៍អាវុធកែច្នៃ ដូចជាដបសាំង ជំពាមកៅស៊ូ
លីបកង់ជាដើម ភស្តុតាងទាំងអស់នេះយើងមាននៅក្នុងដៃ ភស្តុតាងផ្សេងទៀតក៏យើងមាន»។

ជាមួយនឹងគម្រោងជ្រុលនិយមនេះ  ក្នុងនាមកងកម្លាំងនគរបាលជាតិ ថ្នាក់ដឹកនាំទាំងអស់ លោក ស ថេត បញ្ជាក់ជូនថា បងប្អូនដែលបានចូលទៅក្នុងក្រុម ឬកំពុងតែគិតសូមកុំជឿតាមការញុះញង់ កុំជឿតាមការអំពាវនវារបស់បុគ្គល ឬក្រុមណាមួយនោះដែលបានប្រឆាំងជាមួយរាជរដ្ឋាភិបាល ប្រឆាំងនឹងការអភិវឌ្ឍប្រទេសជាតិរបស់យើង។

ក្រុមជ្រុលនិយមធ្វើបាតុកម្មនៅក្រៅប្រទេស

អគ្គស្នងការនគរបាលជាតិរូបនេះ ក៏មិនភ្លេចបញ្ជាក់ជូនថា ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺមានទស្សនវិស័យវែងឆ្ងាយច្បាស់លាស់ ដើម្បីឱ្យប្រទេសជាតិមានការរីកចម្រើន និងឆាប់រហ័ស។ លោករំលេចថា៖«ព្រោះធ្វើបាតុកម្មទៅវាអត់មានផលចំណេញ វាមានតែមហន្តរាយទៅដល់ប្រទេសជាតិនិងខ្លួនឯង គ្មានថ្នាក់ដឹកនាំប្រទេសជាតិណាមួយដែលមានភាពល្ងង់កាត់ដីទៅឱ្យគេទេ»។

លោក ស ថេត បន្ថែមថា៖«យើងគិតមើលថា ភូមិផងរបងជាប់គ្នា គ្រាន់តែធ្វើរបងលើសខ្វះគ្នាមួយតឹក ក៏ឈ្លោះគ្នាដែរ ទម្រាំដល់ប្រទេសមួយទាំងមូល គ្មានពីណាកាត់ឱ្យគេងាយៗ ដូចអ្វីដែលយើងជឿពីខាងក្រៅ ការញុះញង់ពីអ្នកខាងក្រៅនោះទេ ដូច្នេះត្រូវគិតពិចារណាឱ្យបានហ្មត់ចត់ ស៊ីជម្រៅ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម