ព័ត៌មានជាតិ
បង្ក្រាបអ្នកចែកចាយថ្នាំញៀន ដកហូតជិតមួយគីឡូក្រាម
ជនសង្ស័យនិងសារធាតុញៀនទម្ងន់ជិតមួយគីឡូក្រាម ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅមុខវត្តនន្ទមុនី ស្ថិតក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២។

សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ក្នុងពេលចុះល្បាតត្រួតពិនិត្យ នាវេលាម៉ោង១១:០០នាទី កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ តាមបណ្ដាយផ្លូវព្រះមុនីរ៉េត លុះដល់មុខវត្ត នន្ទមុនី ស្ថិតក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ក៏បានឃាត់ជនសង្ស័យ០២នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាក់វ៉េវ ពណ៌ខ្មៅឆែក ត្រួតពិនិត្យរកឃើញក្រាមស ថ្លា ចំនួន១០កញ្ចប់តូច និង០១ កញ្ចប់ធំលាក់ទុក នៅក្នុងហោប៉ៅខោ។


ជនសង្ស័យ បានសារភាពថា យកថ្នាំញៀនទាំងអស់ទៅឲ្យ ឈ្មោះ សុខ លីន ហើយភ្លាមៗនោះ ស្រាប់តែជនសង្ស័យ ឈ្មោះ សុខ លីន បានដើរចេញមកពីក្នុងវត្ត ក៏បានឃាត់ខ្លួនយកទៅ សាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតែម្ដង។ ក្រោយពីស្ដាប់ចម្លើយសារភាពរួចមក សមត្ថកិច្ច បន្តទៅឆែកឆេរ នៅបន្ទប់ជួលលេខ១៦ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យជាបន្ទប់ជួលរបស់ ឈ្មោះ សុខ លីន និង ឈ្មោះ ហុង បូរី រកឃើញក្រាមសថ្លា ចំនួន០៩កញ្ចប់ថង់ធំបន្ថែមទៀត។ ជនសង្ស័យទាំង៤នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាង សំណុំរឿងចាត់ការតាមនីតិវិធី ៕
អត្ថបទ៖ នរា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


