ព័ត៌មានជាតិ
សមត្ថកិច្ចឃាត់ខ្លួនមន្ត្រីមន្ទីរព័ត៌មានខេត្តកែបម្នាក់ គំរាមហែកកេរ្តិ៍ និងកំហែងទារប្រាក់តាម Facebook
កែប ៖ រសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ អនុវត្តតាមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ ផែនការងារសន្តិសុខ និងកម្លាំងអធិការដ្ឋាននគរបាលក្រុង បានចុះស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណីគំរាមហែកកេរ្តិ៍ និងកំហែងទារប្រាក់ តាមfacebook (តាមបណ្តឹងជនរងគ្រោះ) ដោយចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុង ចន្ថា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមន្ត្រីមន្ទីរព័ត៌មានខេត្តកែប រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប។

ក្រោយធ្វើការសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តិលើករណីនេះជាច្រើនលើកមកហើយ។ ជនសង្ស័យកំពុងបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមផ្លូវច្បាប់។

សូមសំណូមដល់បងប្អូនអ្នកលេងបណ្តាញសង្គមហ្វេសបុក សូមប្រុងប្រយ័ត្នចំពោះល្បិចកលផ្សេងៗរបស់ជនបោកប្រាស់តាមបណ្តាញសង្គមហ្វេសបុក បើមានការសង្ស័យសូមសហការរាយការណ៍ជូនកម្លាំងមានសមត្ថកិច្ចដែលនៅជិតលោកអ្នកបំផុត៕
ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តកែប
កែសម្រួលដោយ ៖ នាគព័ន្ធ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


