Connect with us

ព័ត៌មានជាតិ

ឃាតក​សម្លាប់​យុវតី​ម្នាក់ នៅ​ប៉ោយ​​ប៉ែត ​ត្រូវ​បញ្ចូន​ទៅ​តុលាកាហើយ​​

បានផុស

នៅ

ឃាតក សម្លាប់​យុវតីម្នាក់​ជាបុក្គលិកកាស៊ីណូនៅ​​ក្រុង​ប៉ោយ​ប៉ែត​​ ខេត្តបន្ទាយមានជ័យ​ត្រូវបាន​​បញ្ចូន​ទៅកាន់តុលាការ​ខេត្តបន្ទាយមានជ័យហើយ​នៅថ្ងៃទី​៥ ខែមីនា ២០២១​។ នេះបើយោងតាម​ប្រភព​ពីសមត្ថកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យមាន​ឈ្មោះ រឿន ធារិន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដរស់នៅភូមិដីថ្មី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងករណីឃាតកម្មគិតទុក (រំលោភសម្លាប់) លើជនរងគ្រោះឈ្មោះ ហួន ស្រី ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរៈបុគ្គលិកកាស៊ីណូ កាលពីវេលាម៉ោង២០:០០នាទី ថ្ងៃទី០២ខែមីនា​២០២១ នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជន​សង្ស័យ​ជា​ឃាតក​ត្រូវបានសមត្ថកិច្ចចាប​់ខ្លួ​ន នៅវេម៉ោង២១ និង៤០នាទី ថ្ងៃទី០៤ ខែមីនា២០២១ នៅចំណុចបន្ទប់ផ្ទះសំណាក់មួយ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប និង​បាន​សាកសួរ​ចម្លើយ បន្ទាប់មក​បាន​បញ្ជូន​ទៅ​ដល់​តុលាការខេត្តបន្ទាយមានជ័យនៅ​ថ្ងៃទី​៥ ខែមីនា ឆ្នាំ២០២១នេះ។

នារីវ័យ ២២ឆ្នាំម្នាក់ ជាបុគ្គលិក​បម្រើការងារ​នៅកាស៊ីណូក្នុងក្រុងប៉ោយប៉ែត ត្រូវឃាតកសម្លាប់ក្នុងបន្ទប់ជួលយ៉ាង​សាវហាវព្រៃផ្សៃ បង្កការភ្ញាក់​ផ្អើលកាលពីវេលាម៉ោង ៨ យប់ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២១ ក្នុង​បន្ទប់​ជួលក្បែរ​មន្ទីរពេទ្យ នាគ​ទិព្វ​២ ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ។ ​

នារី​រងគ្រោះមានឈ្មោះ ហួន ស្រី អាយុ​២២​ឆ្នាំ ជា​បុគ្គលិក​បម្រើការងារ​ក្នុង​កាស៊ីណូ​មួយ​ម្តុំ​នាគ​ទិព្វ​២ ផ្នែក SlotSuper Machine៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៧ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម