ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ព្រឹទ្ធសភា ចង់ឱ្យកម្ពុជាក្លាយជាប្រទេសសម្រាប់ទទួលជនបរទេសចូលនិវត្តន៍មកពីជុំវិញពិភពលោក
មន្ត្រីជន់ខ្ពស់ព្រឹទ្ធសភា មានបំណងចង់ប្រែក្លាយឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសសុខសាន្តមួយសម្រាប់ទទួលជនបរទេសដែលចូលនិវត្តន៍មកពីជុំវិញពិភពលោក ដោយសារកម្ពុជាមានសន្តិភាពនិងស្ថិរភាព បង្កការសប្បាយរីករាយដល់ជនបរទេសទាំងនោះ។

នៅក្នុងឱកាសចូលរួមធ្វើបាឋកថាស្តីពីថាតើកម្ពុជាបានអភិវឌ្ឍន៍សេដ្ឋកិច្ច បានល្អកម្រិតណាដែរ? ដល់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលប្រមាណជាង ៤០០ នាក់ កាលពីពេលថ្មីៗនេះ លោកបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុធនាគារ និងសវនកម្ម ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា «យើងកំពុងរៀបចំឱ្យស្រុកខ្មែរក្លាយជាប្រទេសមួយសម្រាប់ទទួលជនបរទេសចូលនិវត្តន៍មកពីជុំវិញពិភពលោកបានស្នាក់នៅ និងរស់នៅដោយសប្បាយរីករាយ។ ពិសេសធ្វើយ៉ាងណាឱ្យអ្នករ៉ឺត្រែតពីជប៉ុន អាមេរិក កាណាដា មកស្រុកខ្មែរហើយយើងធ្វើផ្ទះជួលជូនពួកគាត់ធ្វើបាយទឹកលក់ឱ្យគាត់ទៅ និងសេវាថែទាំមនុស្សចាស់ តែស្រុកខ្មែរយើងអត់ទាន់សេវានេះនៅឡើយទេ មានតែនៅស្រុកគេ»។
លោកបណ្ឌិតបានបន្តថា គោលបំណងចង់រៀបចំឱ្យជនបរទេសមកស្នាក់នៅប្រទេសកម្ពុជាដោយសារតែនៅស្រុកគេការចំណាយខ្ពស់ថ្លៃទាំងការស្នាក់នៅ និងចំណាយការហូបចុកផ្សេងៗច្រើនតែនៅស្រុកខ្មែរចំណាយការជួលផ្ទះស្នាក់នៅទឹកភ្លើង និងហូបចុកក្នុង ១ ខែ ត្រូវចំណាយអស់៨០០ ដុល្លារ ខុសគ្នាឆ្ងាយពីរស់នៅស្រុកគេ បើនៅអាមេរិកមិនរួចថ្លៃជួលផ្ទះផង។

លោកបណ្ឌិតបានបន្តទៀតថា «ដូចនេះយើងធ្វើយ៉ាងណាឱ្យប្រទេសយើងរក្សាបាននូវសន្តិភាពស្ថិរភាព និងជាកន្លែងរស់សប្បាយ ការចំណាយតិច គេនឹងមករស់នៅហើយ ព្រោះអ្នករ៉ឺត្រែតនៅស្រុកគេមានលុយ និងមានចំណេះដឹងខ្ពស់។ អីចឹងបើយើងចង់ចេះចង់ពូកែយើងត្រូវនៅក្បែរអ្នកចេះដែរ។ ដូចនេះត្រូវពួត ឬច្បិចពីគាត់ ដោយបច្ចុប្បន្ននេះខ្ញុំបានចងសម្ព័ន្ធមិត្តជាមួយអ្នករ៉ឺត្រែតនៅក្រៅប្រទេសខ្លះ ហើយអញ្ជើញគាត់មកដើម្បីជួយដល់សាកលវិទ្យាល័យ និងជួយគម្រោងផ្សេងៗ ទៀតតាមរយៈការផ្តល់ជាគំនិត គឺប្រសើរហើយដោយមិនចាំបាច់ជាថវិកាទេ»។
លោកបណ្ឌិតបានបន្ថែមថា នៅពេលមានជនបរទេសរ៉ឺត្រែតមកស្នាក់កម្ពុជាកាន់តែច្រើន វានឹងជួយសេដ្ឋកិច្ចយើងតាមរយៈការយកលុយមកចាយនៅស្រុកយើង និងអភិវឌ្ឍន៍ធនធានមនុស្សយើងផងដែរ ដើម្បីរួមចំណែកប្រទេសកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០២៣ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។

យ៉ាងណាក៏ដោយ លោកបណ្ឌិត បានបញ្ជាក់ថា ដើម្បីសម្រេចគោលដៅខាងលើនេះ យើងត្រូវធានាឱ្យបានសន្តិភាព និងស្ថិរភាព។ ត្រូវផលិតធនធានឱ្យបានច្រើន ហើយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានដើរតួនាទីសំខាន់ណាស់ក្នុងការផលិតធនធានមនុស្សទៅលើវិស័យសុខាភិបាលជួយព្យាបាលជំងឺប្រជាពលរដ្ឋ និងទប់ស្កាត់ និងអប់រំណែនាំដល់ប្រជាពលរដ្ឋកុំឱ្យមានជំងឺតម្កាត់ផ្សេងៗ ពិសេសជំងឺដែលអាចការពារបាន។ ទន្ទឹមនឹងនេះ ត្រូវពង្រឹងភាសាអង់គ្លេស ព្រោះភាសាអង់គ្លេសជាភាសាមួយដ៏សំខាន់ក្នុងការទំនាក់ទំនងជាមួយអន្តរជាតិទាំងការទូត និងពាណិជ្ជកម្ម ដើម្បីឱ្យវិនិយោគិនបរទេសមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើន៕
អត្ថបទ ៖ សំអឿន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


