Connect with us

ព័ត៌មានជាតិ

ថ្ងៃទី២៦ សីហា ស្អែកនេះ ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងទៅពិនិត្យព្រះរាជសុខភាពនៅចិន

បានផុស

នៅ

ចាប់ពីថ្ងៃស្អែក ទី២៦ ខែសីហា ឆ្នាំ២០២៤ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នឹងស្តេចយាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន ខណៈសម្ដេចតេជោ ហ៊ុន សែន ត្រូវទទួលតួនាទីជាប្រមុខរដ្ឋស្ដីទី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈព្រះរាជសារមួយផ្ញើជូនជនរួមជាតិ ព្រះករុណា ព្រះមហាក្សត្រ ទ្រង់មានព្រះបន្ទូលថា នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយក្នុងព្រះបរមនាមព្រះអង្គ ជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម