ព័ត៌មានជាតិ
សមត្ថកិច្ចខេត្តសៀមរាបចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស
សមត្ថកិច្ចចម្រុះ នៃខេត្តសៀមរាបបានដាក់គោលដៅ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដើម្បីជៀសវាងការបង្កឱ្យមានគ្រោះថ្នាក់ និងកកស្ទះចរាចរណ៍ពេលធ្វើដំណើរលើផ្លូវសាធារណៈ ។

មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប ដោយមានការសហការជាមួយសមត្ថកិច្ចចម្រុះគ្រប់ផ្នែកពាក់ព័ន្ធ បានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៅតាមបណ្តោយផ្លូវជាតិលេខ៦ នៅក្នុងឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖ បានត្រួតពិនិត្យយានយន្តសរុបចំនួន១៤៨ គ្រឿង យានយន្តត្រឹមត្រូវចំនួន១៣៧គ្រឿង យានយន្តខុសលក្ខណៈបច្ចេកទេសចំនួន១១គ្រឿង ។

ដោះភ្លើងបំពាក់រថយន្តខុសលក្ខណៈបច្ចេកទេសចំនួន០៥គ្រឿង បកស្កុតខ្មៅបិតកញ្ចក់រថយន្តចំនួន ០៣គ្រឿង ដោះរានក្រោយរថយន្តចំនួន០១គ្រឿង ពិន័យអ្នកបើកបររថយន្តមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពចំនួន០១នាក់ ។ ត្រួតពិនិត្យរកសារធាតុញៀនសរុបចំនួន៣៥នាក់ មានសារធាតុញៀនក្នុងខ្លួនចំនួន០៥នាក់ (អ្នកបើកបររថយន្តចំនួន០១នាក់ និងអ្នករួមដំណើរចំនួន០៤នាក់)។
នាពេលនោះដែរ សមត្ថកិច្ចចម្រុះ បានចែកសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក និងខិតបណ្ណអប់រំផ្សព្វផ្សាយ ជូនដល់អ្នកបើកបរ ដើម្បីបានសិក្សាស្វែងយល់កាន់តែច្បាស់ ជៀសវាងការបង្កគ្រោះថ្នាក់ ការកកស្ទះចរាចរណ៍ និងកត្តាហានិភ័យផ្សេងៗទៀតពេលធ្វើដំណើរលើដងផ្លូវសាធារណៈ ៕
អត្ថបទ ៖ រ៉ាវុទ្ធ






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


