ព័ត៌មានជាតិ
ប.ស.ស ពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់និស្សិត និងសិស្សនគរបាល
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់និស្សិត និងសិស្សនគរបាល ដែលកំពុងសិក្សា និងហ្វឹកហាត់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ“ដើម្បីឱ្យពួកគេទទួលបានអត្ថប្រយោជន៍ផ្សេងៗ ពីរាជរដ្ឋាភិបាល។

នៅក្នុងកិច្ចប្រជុំជាមួយជាមួយលោក យោគ សាមឌី អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិគាំពារសង្គម ស្តីពី “ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់និស្សិត និងសិស្សនគរបាល ដែលកំពុងសិក្សា និងហ្វឹកហាត់នៅបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ“ កាលពីថ្ងៃទី ២៨ សីហា លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កិច្ចប្រជុំខាងលើ រៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់និស្សិត និងសិស្សនគរបាលដែលកំពុងសិក្សា និងហ្វឹកហាត់នៅបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ។
លោកបណ្ឌិតបានបន្តថា ក្នុងកិច្ចប្រជុំនោះ បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ ហើយក្នុងឱកាសនោះដែរ លោកបណ្ឌិតអគ្គនាយករង ប.ស.ស. បានផ្ដល់ជាធាតុចូលសំខាន់ៗ មួយចំនួនទៅកាន់អង្គប្រជុំ ដើម្បីឱ្យស្របទៅតាមលក្ខខណ្ឌបច្ចេកទេស និងបទប្បញ្ញត្តិ នៃច្បាប់ជាធរមាន និងជាពិសេសស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមរបាយការណ៍ស្តីពីលទ្ធផលការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃរាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រសួងការងារ បានអនុវត្ត “របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គល ស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.”គិតត្រឹមថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៤ នេះ មានសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសរុបចំនួន ៤០៤ ៤៥៧ នាក់ និងអ្នកក្នុងបន្ទុក សមាជិក ប.ស.ស មានចំនួន ៨៧ ៩០៧ នាក់ និងបានធ្វើយុទ្ធនាការផ្សព្វផ្សាយចំនួន ៥ ០៨៨ លើក ឱ្យទទួលព័ត៌មានអំពីការអនុវត្តកម្មវិធីថ្មីនេះ ដល់ប្រជាជនប្រមាណ ១,៤ លាននាក់។
ចាប់ពីដើមឆ្នាំ ២០២៤ រហូតដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៤ នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស. ស.) បានចុះឈ្មោះសមាជិករបបភាគទានដោយស្ម័គ្រចិត្តថ្មីបាន ចំនួន ៣០០ ១៦៧ នាក់ និងមានអ្នកទៅប្រើប្រាស់សេវាសរុបចំនួន ៣៨១ ៣២២ ដង និងចំណាយតាវកាលិកអស់ទឹកប្រាក់ប្រមាណ ២៥ ៩៣១ លានរៀល៕
អត្ថបទ ៖ សំអឿន


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


