ព័ត៌មានជាតិ
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងអាជ្ញាធរខេត្តកំពង់ចាមពិភាក្សា លើការផ្សព្វផ្សាយជំរុញការទាញយកនិងប្រើប្រាស់App NoDrug
កំពង់ចាម ៖ ល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ចាមក្រុមការងារអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដឹកនាំដោយឧត្តមសេនីយ៍ឯក លឹម តុងហួត និងក្រុមការងារលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាមដឹកនាំដោយលោក ខ្លូត ចិន្តា ក្នុងគោលបំណង ពង្រឹងការងារផ្សព្វផ្សាយអប់រំអំពីបញ្ហាគ្រឿងញៀននិងពិភាក្សាការងារផ្សព្វផ្សាយពីការងារជំរុញការទាញយកនិងប្រើប្រាស់ App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ក្នុងនាមលោក អ៊ុន ចាន់ដា អភិបាលខេត្ត ក្នុងឱកាសនោះ លោក ខ្លូត ចិន្តា អភិបាលរងនិងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាម បានមានប្រសាសន៍ថ្លែងអំណរគុណដល់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលបានបញ្ជូនក្រុមការងារមកប្រជុំពិភាក្សាការងារនិងបានរាយការណ៍លទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងការងារផ្សព្វផ្សាយរយៈពេល៦ខែឆ្នាំ២០២៤មានចំនួន៣៨៧៨លើកលើចំនួនជាង២៥៧ពាន់នាក់ និងបានផ្សព្វផ្សាយApp Nodrug តាមប្រព័ន្ធសង្គមទៅមន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក និងបានរៀបផែនការសកម្មភាពនឹងចុះផ្សព្វផ្សាយ ទាញយកApp Nodrug ផ្ទាល់លើគោលដៅបី៖មានមន្ត្រីរាជការ អប់រំ និងវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ។

ក្នុងនាមលោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈបានពាំនាំការសួរសុខទុក្ខ អរគុណ កោតសរសើរ ពីលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចំពោះការចូលរួមគាំទ្រអនុវត្តផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី៩ ទទួលបានផ្លែផ្កាល្អ។

ក្នុងប្រជុំនោះ ក្រុមការងារទាំងពីរបានពិភាក្សាពីគោលការណ៍សំខាន់ៗ ពាក់ព័ន្ធនឹងការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន យន្តការនិងវិធានការសម្រាប់ជំរុញការងារផ្សព្វផ្សាយអប់រំអំពីបញ្ហាគ្រឿងញៀន កម្មវិធី App NoDrugនិងបានពិភាក្សាពីយន្តការនិងវិធានការសម្រាប់ផ្សព្វផ្សាយជំរុញការទាញយកនិងប្រើប្រាស់App NoDrug ពិសេសលើគោលដៅទាំងបី ដែលបានលើកឡើងដោយលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាម៕








-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


