Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ អញ្ជើញ​បើក​វេទិកាសាធារណៈ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ

បានផុស

នៅ

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ថ្ងៃ​សៅរ៍ ទី​៣១ ខែសីហា ឆ្នាំ​២០២៤​នេះ បាន​បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌ​ពោធិ៍​សែន​ជ័យ អាណត្តិ​ទី​៤ នៅ​បរិវេណ​វត្ត​តិ​ក្ខ​ប្ប​ញ្ញោ នៃ​សង្កាត់​សំរោងក្រោម​ដែលមាន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៦០០​នាក់​ចូលរួម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​នេះ បានផ្តល់​ព័ត៌មាន​ជូន​ក្រុមប្រឹក្សា​សង្កាត់ សហគមន៍ ប្រជាពលរដ្ឋ និង​អ្នក​ពាក់ព័ន្ធ​អំពី​សកម្មភាព​នានា​របស់​ខណ្ឌ​ក្នុង​ការ​ឆ្លើយតប​ទៅនឹង​សំណើ​នានា​របស់​ក្រុមប្រឹក្សា​សង្កាត់ និង​ប្រជាពលរដ្ឋ ដើម្បី​ប្រមូល​និង​ពិភាក្សា​អំពី​សំណើ និង​មតិយោបល់​នានា​សម្រាប់​សកម្មភាព​ឆ្នាំ​ខាងមុខ​។ បន្ថែម​ពីនេះ វេទិកា​ក៏បាន​ផ្តល់ឱកាស​ជូន​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ដើម្បី​លើក​ជា​សំណើ សំណូមពរ អនុសាសន៍ និង​បញ្ហា​ដែល​បាន​ជួបប្រទះ​នៅក្នុង​មូលដ្ឋាន​ផងដែរ​។

ជា​មួយ​គ្នា​នេះ វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ ក៏បានផ្តល់​ឱកាស​ជូន​ប្រជាពលរដ្ឋ​បាន​ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅវិញទៅមក​រវាង​រដ្ឋ​បាល​ខណ្ឌ​ជាមួយ​រដ្ឋបាល​សង្កាត់ និង​ប្រជាពលរដ្ឋ​តំណាង​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន ក្រុមប្រឹក្សា​ប្រភេទ​ផ្សេងៗ​គ្នា ដើម្បី​ផ្លាស់ប្តូរ​នូវ​បទពិសោធន៍​និង​ផ្តល់​ប្រឹក្សា​អំពី​អាទិភាព​នៃ​ការអភិវឌ្ឍ​ខណ្ឌ​ប្រកបដោយ​ចីរភាព និង​ប្រសិទ្ធភាព​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម