ព័ត៌មានជាតិ
៦ ជំហានលម្អិត ចាយលុយអស់តិច ស្វែងយល់នីតិវិធីចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យា
ដើម្បីអាចបើកដំណើរការអាជីវកម្មស្របច្បាប់ ម្ចាស់អាជីវកម្មត្រូវចុះបញ្ជីអាជីវកម្មជាមុនសិន។ ការចុះបញ្ជីអាជីវកម្មមានច្រើនទម្រង់ផ្សេងៗគ្នាតាមលក្ខណៈអាជីវកម្មនីមួយៗដូចជា ក្រុមហ៊ុនឯកកម្មសិទ្ធិ ក្រុមហ៊ុនសហកម្មសិទ្ធិ ការិយាល័យសាខា ការិយាល័យតំណាង ក្រមហ៊ុនទទួលខុសត្រូវមានកម្រិតជាដើម។
កម្ពុជាបានដាក់ឲ្យអនុវត្តការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដើម្បីសម្រួលឲ្យមានភាពងាយស្រួល កាត់បន្ថយនីតិវិធីស្មុគស្មាញ។
ការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ជួយដល់ម្ចាស់អាជីវកម្មអាចចុះបញ្ជីអាជីវកម្មក្នុងពេលតែមួយនៅលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានតែមួយ ដែលចំណេញពេលវេលា ចំណាយថវិកាអស់តិច និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

ទាក់ទងដំណើរការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានត្រូវឆ្លងកាត់ ៦ ជំហានធំៗ។ នេះបើតាមសៀវភៅណែនាំពីការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ដំណាក់កាលទាំង ៦ រួមមាន៖
(១) ការបង្កើតគណនីលើកម្មវិធីទូរសព្ទដៃ CamDigiKey
(២) ការ Log in ចូលទំព័រ Portal
(៣) ដំណើរការចុះបញ្ជី
(៤) ការទូទាត់ប្រាក់
(៥) ការពិនិត្យស្ថានភាព និងទទួលបានសារជូនដំណឹងពីកំហុសផ្សេងៗក្នុងដំណាក់កាលនីមួយៗ
(៦) ការទទួលបានអាជ្ញាបណ្ណ/វិញ្ញាបនបត្រឌីជីថល
នេះជានីតិវិធីលម្អិតនៃការចុះបញ្ចីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាតាមដំណាក់កាលនីមួយៗ។
(១) ការបង្កើតគណនីលើកម្មវិធីទូរសព្ទដៃ CamDigiKey




(២) ការ Log in ចូលទំព័រ Portal

(៣) ដំណើរការចុះបញ្ជី



(៤) ការទូទាត់ប្រាក់


(៥) ការពិនិត្យស្ថានភាព និងទទួលបានសារជូនដំណឹងពីកំហុសផ្សេងៗក្នុងដំណាក់កាលនីមួយៗ



(៦) ការទទួលបានអាជ្ញាបណ្ណ/វិញ្ញាបនបត្រឌីជីថល

ចុចអានបន្ត៖ សហគ្រាសនៅកម្ពុជា បែងចែកជាបួនទម្រង់ធំៗ មានចរិតលក្ខណៈខុសៗគ្នា…….
ចុចអានបន្ត៖ តើការចុះបញ្ជីអាជីវកម្មស្របច្បាប់ ឆ្លងកាត់នីតិវិធីអ្វីខ្លះ?……..
ចុចអានបន្ត៖ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ចែកជា ៣ ប្រភេទខុសគ្នា ផ្អែកតាមទំហំផលរបរប្រចាំឆ្នាំ……
ចុចអានបន្ត៖ ដើម្បីចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យា តម្រូវការឯកសារអ្វីខ្លះ?…….
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


