Connect with us

ព័ត៌មានជាតិ

អ្នកជាប់ពន្ធតាមរបបស្វ័យ​ប្រកាស ចែក​ជា ៣ ប្រភេទ​ខុស​គ្នា​ ផ្អែកតាម​ទំហំ​ផលរបរ​ប្រចាំឆ្នាំ

បានផុស

នៅ

គ្រប់​អាជីវកម្មទាំងអស់​មាន​កាតព្វកិច្ចបង់ពន្ធចូលថវិកាជាតិ តាមរបបស្វ័យប្រកាស​ផ្អែកតាម​ទំហំ​ផលរបរ​ប្រចាំឆ្នាំ​របស់​សហគ្រាស។ ផលរបរ​សំដៅ​ដល់តម្លៃនៃ​ការផ្គត់ផ្គង់​ទំនិញ ឬ​សេវា​ដែលជាសកម្មភាព​អាជីវកម្មរបស់​អ្នកជាប់ពន្ធ។

សៀវភៅ​មគ្គុទ្ទេសក៍​ពី​ដំណើរការ​ចុះ​បញ្ជី​អាជីវកម្ម ​ដែល​រៀបចំ​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​បែងចែក​អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស​ជា ៣ ប្រភេទ​ខុស​គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីឆ្នាំ ២០២១ ក្រសួ​ង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ចេញ​ប្រកាស​ កំណត់​ចំណាត់ថ្នាក់អ្នក​ជាប់ពន្ធតាមរបប​ស្វ័យ​ប្រកាស​ ត្រូវផ្អែកលើកម្រិតផលរបរប្រចាំឆ្នាំទៅ តាមវិស័យចម្បងរួមមាន វិស័យកសិកម្ម, វិស័យឧស្សាហកម្ម និងវិស័យសេវាកម្មនិងពាណិជ្ជកម្ម។

១- អ្នកជាប់ពន្ធតូច គឺជាសហគ្រាសឯកបុគ្គល ឬសហគ្រាសសហកម្មសិទ្ធិដែល

ក- មានផលរបរប្រចាំឆ្នាំចាប់ពី ២៥០ លានរៀល ដល់ ១០០០ លានរៀល សម្រាប់វិស័យកសិកម្ម, សេវាកម្ម និងពាណិជ្ជកម្ម ឬ
ខ- មានផលរបរប្រចាំឆ្នាំចាប់ពី ២៥០ លានរៀល ដល់ ១ ៦០០ លានរៀល សម្រាប់វិស័យ ឧស្សាហកម្ម ឬ
គ- មានផលរបរក្នុងរយៈពេល បី ខែជាប់គ្នាណាមួយ ដែលបញ្ចប់ក្នុងឆ្នាំប្រតិទិនចរន្តចាប់ពី ៦០ លានរៀលឡើងទៅ ឬ
ឃ- រំពឹងថាមានផលរបរក្នុងរយៈពេល បី ខែជាប់គ្នាខាងមុខ ចាប់ពី ៦០ លានរៀលឡើងទៅ ឬ
ង- ចូលរួមដេញថ្លៃ ពិគ្រោះថ្លៃ ឬស្ទង់ថ្លៃ ក្នុងការផ្គត់ផ្គង់ទំនិញឬសេវា រួមទាំងភាស៊ី។

២- អ្នកជាប់ពន្ធមធ្យមគឺជាបុគ្គលដែលស្ថិតក្នុងលក្ខខណ្ឌណាមួយក្នុងចំណោមលក្ខខណ្ឌខាងក្រោម៖

ក- មានផលរបរប្រចាំឆ្នាំលើសពី ១ ០០០ លានរៀល ដល់ ៤ ០០០ លានរៀល សម្រាប់វិស័យ កសិកម្ម ឬ
ខ- មានផលរបរប្រចាំឆ្នាំលើសពី ១ ០០០ លានរៀល ដល់ ៦ ០០០ លានរៀល សម្រាប់វិស័យ សេវាកម្ម និងពាណិជ្ជកម្ម ឬ
គ- មានផលរបរប្រចាំឆ្នាំលើសពី ១ ៦០០ លានរៀល ដល់ ៨ ០០០ លានរៀល សម្រាប់វិស័យ ឧស្សាហកម្ម ឬ
ឃ- ជាសហគ្រាសដែលបានចុះបញ្ជីជានីតិបុគ្គល ការិយាល័យតំណាង ឬ
ង- ជាស្ថាប័នរដ្ឋថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ សមាគមឬអង្គការមិនមែនរដ្ឋាភិបាលនានា ឬ គម្រោងដែលស្ថិតក្រោមស្ថាប័នទាំងនេះ ឬ
ច- ជាបេសកកម្មទូតនិងកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការ បច្ចេកទេសរបស់រដ្ឋាភិបាលនានា ឬគម្រោងដែលស្ថិតក្រោមស្ថាប័នទាំងនេះ។

៣- អ្នកជាប់ពន្ធធំ គឺជាបុគ្គលដែលស្ថិតក្នុងលក្ខខណ្ឌណាមួយក្នុងចំណោមលក្ខខណ្ឌខាងក្រោម៖

ក- មានផលរបរប្រចាំឆ្នាំលើសពី ៤ ០០០ លានរៀល សម្រាប់វិស័យកសិកម្ម ឬ
ខ- មានផលរបរប្រចាំឆ្នាំលើសពី ៦ ០០០ លានរៀល សម្រាប់វិស័យសេវាកម្មនិងពាណិជ្ជកម្ម ឬ
គ- មានផលរបរប្រចាំឆ្នាំលើសពី ៨ ០០០ លានរៀល សម្រាប់វិស័យឧស្សាហកម្ម ឬ
ឃ- ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនពហុជាតិ សាខាក្រុមហ៊ុនបរទេស ឬ
ង- ជាសហគ្រាសដែលបានចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់។

ក្នុង​សេចក្តីប្រកាសក៏​បានបញ្ជាក់ថា ក្នុងករណីផលរបរដែលអ្នកជាប់ពន្ធបានប្រកាសមិនឆ្លុះបញ្ចាំងនូវផលរបរជាក់ស្តែងរបស់អ្នកជាប់ពន្ធទេនោះ អគ្គនាយកដ្ឋានពន្ធដារមានសិទ្ធិធ្វើចំណាត់ថ្នាក់អ្នកជាប់ពន្ធឡើងវិញ ដោយផ្អែកលើតម្លៃទ្រព្យសកម្មដែលបានប្រើប្រាស់ក្នុងអាជីវកម្មរបស់សហគ្រាសដូចខាងក្រោម៖

១- អ្នកជាប់ពន្ធតូច៖

ក- មានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំចាប់ពី ២០០ លានរៀល ដល់ ១ ០០០ លានរៀល សម្រាប់ វិស័យកសិកម្ម, សេវាកម្ម និងពាណិជ្ជកម្ម ឬ
ខ- មានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំចាប់ពី ២០០ លានរៀល ដល់ ២ ០០០ លានរៀល សម្រាប់ វិស័យឧស្សាហកម្ម។

២- អ្នកជាប់ពន្ធមធ្យម

ក- មានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំលើសពី ១០០០ លានរៀល ដល់ ២០០០ លានរៀល សម្រាប់វិស័យកសិកម្ម, សេវាកម្ម និងពាណិជ្ជកម្ម ឬ
ខ- មានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំលើសពី ២០០០ លានរៀល ដល់ ៤០០០ លានរៀល សម្រាប់វិស័យឧស្សាហកម្ម។

៣-អ្នកជាប់ពន្ធធំ

ក- មានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំលើសពី ២ ០០០ លានរៀល សម្រាប់វិស័យកសិកម្ម, សេវាកម្ម និងពាណិជ្ជកម្ម ឬ
ខ- មានទ្រព្យសកម្មអាជីវកម្មប្រចាំឆ្នាំលើសពី ៤ ០០០ លានរៀល សម្រាប់វិស័យឧស្សាហកម្ម។

បើតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋានពន្ធដារ ក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានជាង ៧ ៧៦៧​ ប៊ីលានរៀល ​ឬប្រមាណជា ១ ៩១៧.៩៦ លានដុល្លារ​ ដែលស្មើនឹង ៤៦.០៦% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤៕

បន្ត​ចុចអាន៖ យល់ដឹង! ចំណូល​ពន្ធដារ​បែងចែកជា ១៤ ប្រភេទ​ផ្សេង​គ្នា……..
បន្តចុចអាន៖ សហគ្រាស​នៅ​កម្ពុជា ​បែងចែកជាបួនទម្រង់ធំៗ​ ​មាន​ចរិតលក្ខណៈខុសៗគ្នា…..
បន្តចុចអាន៖ តើ​ការ​ចុះ​បញ្ជី​អាជីវកម្ម​ស្រប​ច្បាប់ ឆ្លង​កាត់​នីតិវិធីអ្វី​ខ្លះ?…….

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានជាតិ១ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ត្រីមាសទី១ អាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបបទល្មើស ៥៥លើក ឃាត់ជនសង្ស័យច្រើននាក់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហេសបូឡា បដិសេធ​មិនទម្លាក់​​អាវុធ​ បើ​​​អ៊ីស្រាអែល​​នៅ​តែ​មាន​វត្តមាន​ក្នុង​ប្រទេស​លីបង់

Sokha Hotels

ព័ត៌មានពេញនិយម