Connect with us

ព័ត៌មានជាតិ

តម្រាយ​ផ្លូវ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ព្រំដែន​ថ្ងៃ​ស្អែកនេះ មាន​ចម្ងាយ​ផ្លូវ ៧០០ គីឡូម៉ែត្រ​

បានផុស

នៅ

នៅ​រសៀលនេះ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ​រួម​ទាំងរដ្ឋ​មន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​ បាន​ធ្វើ​បទ​បង្ហាញ​ពី​តម្រាយ​ផ្លូវ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ស្វែង​យល់​ពី​តំបន់​ត្រីកោណ​អភិវឌ្ឍ CLV-DTA នៅ​​ខេត្ត​ទិស​ឦសាន​ដែល​មាន​ខេត្ត​ក្រចេះ មណ្ឌលគិរី រតនគិរី និង​ស្ទឹងត្រែង។

នៅ​ចំពោះ​មុខ​ពលរដ្ឋ​ដែលចូលរួមស្តាប់​បទបង្ហាញស្តីពី “របៀបរបបនៃដំណើរទស្សនកិច្ច និងកម្មវិធីទស្សនកិច្ចនៅខេត្ត​ទិសឦសាន” នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ​ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បានគូស​បញ្ជាក់ថា តម្រាយ​ផ្លូវ​សម្រាប់​ដំណើរ​ការ​ទស្សនកិច្ច​ទៅព្រំដែន​ទិស​ឦសាន​នៅ​ថ្ងៃ​ស្អែក​នេះ គឺ​នៅ​តាម​បណ្ដោយ​ព្រំដែន​ក្នុង​ខេត្ត​ត្បូងឃ្មុំ ក្រចេះ និង​មណ្ឌលគិរី​ ដែល​មាន​ចម្ងាយ​ផ្លូវ​ទាំង​ទៅ​ទាំង​មក​​ជាង ៧០០ គីឡូម៉ែត្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ដំណើរ​ទស្សនកិច្ច​របស់​យើង​មាន ៣ តម្រាយ​ផ្លូវ​ ដោយ​តម្រាយ​ផ្លូវ​ទី​មួយ​ គឺ​យើង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ព្រំដែន​ពី​ខេត្ត​ត្បូង​ឃ្មុំ​ចូល​ទៅ​ខេត្ត​ក្រចេះ និង​ទៅ​ច្រក​ឡាប៉ាខេ​ខេត្ត​មណ្ឌលគិរី​។ សរុប​ចម្ងាយ​ផ្លូវ​​ពី​រាជធានី​ភ្នំពេញ​ទៅដល់​ច្រក​ឡាប៉ាខេ​ខេត្ត​មណ្ឌលគិរី​គឺចម្ងាយ​ ៣៥០ គីឡូម៉ែត្រ អីចឹង​ទាំង​ទៅ​ទាំង​មក​គឺ​ ៧០០ គីឡូម៉ែត្រ»។

លោក នេត្រ ភក្រ្តា​ បាន​បញ្ជាក់ថា ដោយសារ​តម្រាយ​​ផ្លូវ​ធ្វើដំណើរ​ទីមួយ​កាត់​តាម​​​ផ្លូវ​ជាតិ​លេខ ៨ ​ឆ្លងកាត់​​ស្ពានព្រែក​តាមាក់​ ក៏​បានភ្ជាប់​ដំណើរទស្សនកិច្ច​ជាមួយ​ការ​ចុះ​​ទៅ​ទស្សនា​នៅ​ភូម​អន្លង់ជ្រៃ​ និង​ភូមិ​ថ្លុក​ត្រាច​​ក្នុង​ខេត្ត​ត្បូងឃ្មុំ ដែល​ស្ថិត​នៅ​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។

បើតាម​លោក នេត្រ ភក្រ្តា​ ការ​រៀបចំ​ដំណើរ​ទស្សនកិច្ច​នៅទិស​ឦសាន​​ ដើម្បី​លុប​មន្ទិល​សង្ស័យ​ដល់​ពលរដ្ឋ​បាន​មើល​ឃើញ​ជាក់ស្តែង​នៃ​ការ​បោះ​បង្គោល​ព្រំដែន ចៀសវាង​ជឿ​លើ​ការ​អុជអាល​ពី​មជ្ឈដ្ឋាន​ជ្រុល​និយម​។

«គោលដៅ​នៃ​ដំណើរទស្សនកិច្ចទិសឦសាន គឺ​ដើម្បី​ផ្តល់ឱកាសជូនសាធារណជនបានឃើញ និង​ស្វែងយល់​ពីស្ថានភាពជាក់ស្ដែង​នៃបណ្តាខេត្តជាប់នឹងព្រំដែនជាមួយប្រទេសវៀតណាម និងឡាវនិង​ស្វែងយល់​ឱ្យបានស៊ីជម្រៅ​ពីបច្ចេកទេសកិច្ចការព្រំដែន និង​កិច្ចខិតខំប្រឹងប្រែង​ក្នុងការអភិវឌ្ឍ និង​ការពារ​អធិបតេយ្យភាពជាតិ​កម្ពុជា និងបូរណភាពដែនដី លុបបំបាត់​ការយល់ខុស​លើកិច្ចការ​ព្រំដែន​ពីសំណាក់​សាធារណជនមួយចំនួនតូច»។

ដំណើរការ​ទស្សនកិច្ច​នេះ បើក​ឲ្យ​ពលរដ្ឋ​គ្រប់​មជ្ឍដ្ឋាន​អាច​ចុះ​ឈ្មោះ​តាម​ប្រព័ន្ធ​អនឡាញ ហើយ​ការ​ចុះ​ឈ្មោះអនុវត្ត​តាម​គោលការណ៍​អ្នក​ចុះ​ឈ្មោះ​មុន​បាន​មុន​។ នេះបើតាមលោក នេត្រ ភក្រ្តា។

ដំណើរ​ទស្សនកិច្ច​នៅ​ខេត្ត​ទិស​ឦសាន​បែងចែក​ជា ៣ ទីតាំង។ ទីតាំងទី១ តាម​តំបន់​បណ្ដោយ​ព្រំដែន​ក្នុង «ខេត្ត​ត្បូងឃ្មុំ-ក្រចេះ-មណ្ឌលគីរី» រយៈពេល​មួយ​ថ្ងៃ ចម្ងាយ​សរុប​ទាំង​ទៅ​ទាំង​មកជាង ៧០០ គីឡូម៉ែត្រ​។ ទីតាំងទី២​ តាម​តំបន់​បណ្ដោយ​ព្រំដែន​ក្នុង «ខេត្ត​ក្រចេះ-មណ្ឌលគិរី» រយៈពេល ២ ថ្ងៃ ចម្ងាយ​សរុប​ទាំង​ទៅ​ទាំង​មក ១ ១១៣ គីឡូម៉ែត្រ​ និង​ទីតាំងទី ៣ គឺ​តាម​តំបន់​បណ្តោយ​ព្រំដែន​ក្នុង «ខេត្ត​ស្ទឹងត្រែង រតនគីរី» រយៈពេល ២ ថ្ងៃ សរុប​ចម្ងាយ​ទាំង​ទៅទាំង​មក ១ ១១២ គីឡូម៉ែត្រ​។

​ដំណើរ​ទស្សនកិច្ច​​នេះ​គឺ​មួយ​ជើង​​មួយ​ទីតាំង ដោយ​កម្រិត​អ្នក​ចូលរួម​មួយ​លើក​អនុញ្ញាតិ​​បាន​ត្រឹមតែ ២០០ នាក់​ប៉ុណ្ណោះ។

សម្រាប់​ដំណើរ​ទស្សនកិច្ច​នេះ​ដែរ ចាប់ផ្តើម​ពី​ខែ​កញ្ញា​ដល់​ខែ​ធ្នូ​ឆ្នាំ ២០២៤ នៅ​រៀងរាល់​ថ្ងៃ​សៅ​ចុង​សប្តាហ៍ ហើយ​រាល់​ការធ្វើ​ដំណើរ អ្នក​ចូលរួម​នឹង​មិន​ចំណាយ​អ្វី​ទាំង​អស់​ទាំង​ការ​ហូប​ចុក​ ការ​ធ្វើ​ដំណើរ​ រួម​ទាំង​ការ​ស្នាក់នៅ​សម្រាប់​ទីតាំង​មួយ​ចំនួន។

ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ បើ​តាម​លោក នេត ភក្រ្តា ដែល​ជាប្រធានក្រុមការងារ​សម្របសម្រួលដំណើរទស្សនកិច្ច​ផង​នោះ​បាន​គូស​បញ្ជាក់ថា រាល់ការចំណាយទាំងអស់គឺឧបត្ថម្ភដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជន ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ វិនាទី មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

ព័ត៌មានជាតិ១ ម៉ោង មុន

ចិន ចង់ឃើញកម្ពុជា និងថៃ ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងស្ម័គ្រខ្លួនចង់ជួយសម្របសម្រួលដោយយុត្តិធម៌

ព័ត៌មានជាតិ២ ម៉ោង មុន

ចៅសង្កាត់ចាក់អង្រែក្រោម៖ ច្បាប់ដកសញ្ជាតិ គឺជាអាវុធកម្ចាត់ជនចង់បំផ្លាញសន្តិភាពរបស់កម្ពុជា

ជីវិតកម្សាន្ដ២ ម៉ោង មុន

កុល ដាវី រំលឹកចំណងស្នេហ៍ ១០ឆ្នាំ ជាមួយ សុខ រក្សា និងសន្យាថែសុភមង្គលនេះឱ្យគង់វង្សដល់ចាស់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

វិស័យទេសចរណ៍ថៃ រំពឹង​ផលប៉ះពាល់ពីពន្ធខ្ពស់របស់ ត្រាំ

កងការពារអាកាស
ព័ត៌មានជាតិ២២ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

ព័ត៌មានជាតិ២១ ម៉ោង មុន

លោក សែម រតនា៖ កម្ពុជា នៅតែបញ្ជូនទ័ពមួកខៀវទៅថែរក្សាសន្តិភាព ទោះជួបការប៉ះទង្គិចប្រដាប់អាវុធ ជំងឺកាចសាហាវ

ព័ត៌មានជាតិ២២ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម