ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានជំរុញការរួមបញ្ចូលគ្នារវាងអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ក្នុងបរិបទថ្មី
អនុរដ្ឋលេខាធិការក្រសួងព័ត៌មានលោក ជា លីសែ បានជំរុញគំនិតក្នុងការរួមបញ្ចូលគ្នារវាងអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកាក្នុងបរិបទព័ត៌មានថ្មីដើម្បីបង្កើនការផ្សព្វផ្សាយព័ត៌មានពិតកាន់តែច្រើនដល់ពលរដ្ឋ និងពិភពលោក។ អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយបានគាំទ្រចំពោះការគិតនេះ ខណៈជំរុញប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីជម្នះនូវឧបសគ្គ វិវត្តន៍ខ្លួនទៅជាប្រភពដែលគួរឱ្យទុកចិត្ត និងបង្កើតភាពជាសហគ្រិនរបស់ខ្លួន។

លើកឡើងក្នុងយុទ្ធនាការខ្មែរត្រូវតែខ្លាំង ក្នុងវិស័យសារព័ត៌មាន និងផ្សព្វផ្សាយ ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ នៅរាជបណ្ឌិត្យសភាកម្ពុជា លោក ជា លីសែ បានថ្លែងថា បច្ចុប្បន្ននេះមានអ្នកសារព័ត៌មានមួយចំនួនបានវិវត្តន៍ខ្លួនទៅជាអ្នកមានឥទ្ធិពលលើបណ្ដាញសង្គម ដែលត្រូវបានកត់សម្គាល់ថាបានផ្ដល់ទាំងព័ត៌មានពិតដល់ពលរដ្ឋ និងគំនិតល្អៗក្នុងសង្គម ខណៈអ្នកបង្កើតមាតិកាមួយចំនួនក៏បានវិវត្តន៍ខ្លួនជាពលរដ្ឋអ្នកសារព័ត៌មានខ្លះដែរ។ លោកសង្កេតឃើញថាក្នុងពេលមានសង្គ្រាមជាមួយថៃ ការរួមគ្នារវាងអ្នកសារព័ត៌មាន និងអ្នកមានឥទ្ធិពលក្នុងសង្គមបានបង្កើតជាសំឡេងតែមួយ និងធ្វើឱ្យកម្ពុជាអាចតទល់នឹងការវាយប្រហារព័ត៌មានពីខាងក្រៅបានល្អទៀតផង។
លោកថា៖ «ចំណុចប្រសព្វនោះគឺការបញ្ជូនសារទៅសាធារណជនប្រសិនបើតួអង្គទាំងពីររួមសហការគ្នាវានឹងបង្កើតឱ្យមានប្រព័ន្ធផ្សព្វផ្សាយថ្មីមួយដែលលេចធ្លោមានទាំងភាពត្រឹមត្រូវនៃសារព័ត៌មាន និងភាពរហ័សទាន់ចិត្តបូករួមទាំងការកម្សាន្តពី KOL»។

អនុប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា លោក កៃ គឹមសុង បានលើកឡើងក្នុងវេទិកានោះផងដែរដោយបានគាំទ្រចំពោះការលើកឡើងរបស់លោក លីសែ ខណៈលោកបានឱ្យជាយោបល់ឱ្យស្ថាប័នសារព័ត៌មានបង្កើនតម្លៃនៃការទុកចិត្តពីពលរដ្ឋ ចាប់យកការវិវត្តន៍នៃឌីជីថល AI និងស្វែងយល់ពីទំនោររបស់យុវជនជំនាន់ក្រោយ។
លោកបានបន្ថែមថា ស្ថាប័នព័ត៌មាននីមួយៗត្រូវឈប់រំពឹងលើពាណិជ្ជកម្មបែបប្រពៃណីដោយផ្លាស់មកធ្វើជាសហគ្រិនសារព័ត៌មានដែលមានផលិតផលព័ត៌មានសម្រាប់លក់ឱ្យអតិថិជន ឬធ្វើជាអ្នកទទួលរៀបចំវេទិកាធំៗតែម្ដង និងការប្រែក្លាយឧបសគ្គឱ្យទៅជាឱកាស។
លោកបន្ថែមថា៖ «សាកស្រមៃមើលប្រសិនបើពួកគេរួបរួមគ្នាព្រោះ MMO មាន Fan ច្រើនរាប់លាន រីឯអ្នកកាសែតវិញសរសេរទៅមានខ្ទង់ពាន់។ MMO Content របស់គាត់អាចបង្កើត Fan ច្រើនតែគុណភាពមិនទាន់មានស្តង់ដារដូចអ្នកកាសែតយើងដែលមានវិជ្ជាជីវៈទេ! ប៉ុន្តែប្រសិនបើគាត់ផ្គុំគ្នាគាត់អាចរស់បាន។ MMO គាត់អាចរៀនអំពីវិជ្ជាជីវៈសារព័ត៌មានពីអ្នកកាសែត ហើយអ្នកកាសែតក៏អាចរៀនពី MMO បានដែរ»។

លោក កៃ គឹមសុង បានបន្ថែមទៀតថាពេលនេះវាហួសពេលហើយដែលសួរថាតើការត្រូវការពារប្រព័ន្ធផ្សព្វផ្សាយប្រពៃណីដោយរបៀបណានោះ។ ការគិតពីការកសាងប្រព័ន្ធផ្សព្វផ្សាយបែបថ្មីដែលមាននិរន្តរភាពរយៈពេលយូរទើបជាអាចជួយដល់ប្រព័ន្ធផ្សព្វផ្សាយបាន។
គួរឱ្យដឹងផងដែរថា យុទ្ធនាការខ្មែរត្រូវតែខ្លាំងជាយុទ្ធនាការដែលបង្កើតឡើងដោយវិស័យឯកជនកម្ពុជាដើម្បីជំរុញចលនាជាតិ ពង្រឹងសាមគ្គីជាតិ រួមគ្នាកសាងកម្លាំងទ័ពសេដ្ឋកិច្ចឱ្យខ្លាំង។ យុទ្ធនាការនេះបង្កើតឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីជំរុញការរួបរួមគ្នាតាមវិស័យនានានៅកម្ពុជា ដែលមានទស្សនវិស័យជំរុញចលនាជាតិបន្តវេនពីជំនាន់មួយទៅជំនាន់មួយទៀត។ វេទិកានៅថ្ងៃអង្គារ៍នេះគឺជាវេទិកាទី៤ហើយ ដោយផ្ដោតលើវិស័យសារព័ត៌មាននៅកម្ពុជា៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


