ព័ត៌មានជាតិ
អភិបាលខេត្តកោះកុង ណែនាំអភិបាលថ្មីក្រុងខេមរភូមិន្ទ ធ្វើទំនើបកម្មស្ថាប័នរដ្ឋប្រកបដោយសមត្ថភាពខ្ពស់
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានលើកទឹកចិត្តដល់អភិបាលថ្មីក្រុងខេមរភូមិន្ទ ចូលរួមធ្វើអភិបាលកិច្ចល្អ និងទំនើបកម្មក្នុងស្ថាប័នរដ្ឋប្រកបដោយសមត្ថភាព ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីជំរុញល្បឿន នៃការអភិវឌ្ឍមូលដ្ឋានកាន់តែជឿនលឿន។

ការលើកទឹកចិត្តរបស់ លោកស្រីអភិបាលខេត្តកោះកុង បានធ្វើឡើងក្នុងពិធីប្រកាសឡើងកាន់តែមុខតំណែងរបស់ លោក ភូថង សេរីវុឌ្ឍី ជាអភិបាលថ្មីក្រុងខេមរភូមិន្ទ កាលពីរសៀលថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៤ នាសាលាប្រជុំក្រុង។
លោកស្រីអភិបាលខេត្តកោះកុង បានបន្ថែមថា ឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី ៧ លើការសម្រេចបាននូវចក្ខុវិស័យ កម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ ២០៣០ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រុងខេមរភូមិន្ទ គប្បីយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនពលរដ្ឋ។

លោកស្រី មិថុនា ភូថង អះអាងថា មូលហេតុដែលតម្រូវការឱ្យរួមគ្នាការពារសន្តិភាព សន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម គឺជាបុរេលក្ខខណ្ឌលើការធានាឱ្យបាននូវការអភិវឌ្ឍ ក៏ដូចជាអនុវត្តគោលនយោបាយសេដ្ឋកិច្ចបើកចំហ ការលើកកម្ពស់វិស័យឯកជន ពង្រឹងភាពជាម្ចាស់ និងដៃគូ សម្រាប់កិច្ចសហការកៀរគរសេដ្ឋកិច្ចហិរញ្ញវត្ថុ សម្ភារៈ ព្រមទាំងចំណេះដឹងបម្រើដល់ការអភិវឌ្ឍសង្គមជាតិ។
ទន្ទឹមនោះដែរ លោកស្រីអភិបាលខេត្ត ក៏បានប្រាប់ដល់អភិបាលថ្មីក្រុងខេមរភូមិន្ទ ត្រូវបន្តទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពរបស់ក្រុមជ្រុលនិយមដែលចង់បំផ្លាញសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍកំពុងមានសព្វថ្ងៃ ដោយមិនឱ្យក្រុម ឬជនណាមួយមកបំផ្លាញបាននោះទេ។ ក្រុមជ្រុលនិយមទាំងនោះ កំពុងតែញុះញង់ក្លែងព័ត៌មានផ្ទុយពីការពិត ដោយយកលេសពីបញ្ហាតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម ចង់ធ្វើបដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

រីឯ លោក ភូថង សេរីវុឌ្ឍី អភិបាលថ្មី នៃក្រុងខេមរភូមិន្ទ ដែលជាប្អូនប្រុសរបស់ លោកស្រីអភិបាលខេត្តផងនោះ បានប្តេជ្ញាចិត្តថា ខិតខំជំរុញការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព និងបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសនានាក្នុងមូលដ្ឋានផងដែរ។
លោកអភិបាលថ្មីក្រុងខេមរភូមិន្ទ បន្តទៀតថា លោកទទួលយករាល់មតិយោបល់នានា ដើម្បីមកពិចារណាកែលម្អឱ្យប្រសើរ ដើម្បីមានជាមូលដ្ឋានបន្ថែមក្នុងការដឹកនាំ ចាត់ចែងការងារដោះស្រាយឱ្យបានទាន់ពេលវេលា តបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ មិនតែប៉ុណ្ណោះទេ លោក ការពារដាច់ខាតនូវការថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍបច្ចុប្បន្ន តាមអ្វីដែលជាការណែនាំរបស់លោកស្រីអភិបាលខេត្ត៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


