ព័ត៌មានជាតិ
គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ធ្វើទស្សនកិច្ចសិក្សាតំបន់អភិវឌ្ឍន៍នៅទីក្រុងក្វាងស៊ី ប្រទេសចិន
គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដឹកនាំដោយ លោក ងឿន ច័ន្ទលីនប៉ូឡែន សមាជិកគណៈកម្មាធិការកណ្តាល ស.ស.យ.ក បានអញ្ជើញទស្សនាតំបន់អភិវឌ្ឍន៍ចំនួន០៤ ធំៗ នៅក្នុងទីក្រុងក្វាងស៊ី និងហេងចូវ រួមមាន ផែព័ត៌មានចិន-អាស៊ាន មជ្ឈមណ្ឌលគណនាបញ្ញាសិប្បនិមិត្តចិន អាស៊ាន(AI) ក្រុមហ៊ុន Alnan Aluminum Co.,Ltd និងឧទ្យានឧស្សាហកម្មកសិកម្មទំនើបជាតិហេងចូវ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងរៀនសូត្របន្ថែមពីគ្នាទៅវិញទៅក្នុងបរិបទសង្គមឌីជីថល។

ក្នុងដំណើរទស្សនាកិច្ចសិក្សាស្រាវជ្រាវតំបន់អភិវឌ្ឍន៍នៅក្នុងទីក្រុងទាំងពីរបានបង្ហាញអំពីការវិវឌ្ឍថ្មីៗកាន់តែទំនើបនៃប្រព័ន្ធឌីជីថល រួមមានការអភិវឌ្ឍន៍លើប្រព័ន្ធបច្ចេកវិទ្យាគណនាបញ្ញាសិប្បនិមិត្ត (AI) ដែលជួយជំរុញដល់ការលូតលាស់ក្នុងវិស័យឧសហ្សាហកម្ម តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថលទំនើបនៅក្នុងសហគ្រាសធំៗ ជាពិសេស ការដាំដុះរុក្ខជាតិដោយប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីលើកកម្ពស់ដល់ការប្រើប្រាស់ប្រព័ន្ធឌីជីថលជំនាន់ថ្មីក្នុងវិស័យកសិកម្ម។
ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជាក៏បានធ្វើការចែករំលែកនូវបទពិសោធន៍ជាក់ស្ដែងដែលបាននិងកំពុងអនុវត្ត លើការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយកនូវបរិវត្តកម្មឌីជីថលនៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ទាំងពលរដ្ឋ និងធុរជន ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និង“លើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីភាពថ្មី” ដែលបង្ហាញយ៉ាងជាក់ច្បាស់អំពីការវិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជាស្របតាមការវិវឌ្ឍនៃប្រព័ន្ធឌីជីថល។

គួរបញ្ជាក់ដែរថា ដំណើរទស្សនកិច្ចសិក្សាក្នុងសិក្ខាសាលាបណ្ដុះបណ្ដាលថ្នាក់ដឹកនាំវ័យក្មេងកម្ពុជាក្នុងខេត្តក្វាងស៊ី បានបញ្ចប់ដោយប្រកបដោយផ្លែផ្កា ក្នុងរយៈពេលពេល ៣ថ្ងៃ។
ប្រតិភូកម្ពុជាទាំង២០ រូប នឹងបន្តចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលថ្នាក់ដឹកនាំវ័យក្មេងកម្ពុជានៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤៕




-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


