ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី សន្យាបញ្ចប់ការវាស់វែងដីធ្លីឲ្យរួចរាល់ មុនបំណាច់ឆ្នាំ ២០២៨
លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអះអាងថា រហូតមកដល់ពេលនេះ ក្រសួងបានចុះវាស់វែងក្បាលដីបានប្រមាណ ២ លាន ៣ សែនក្បាលដី ខណៈនៅសល់ក្បាលដីជាង ១ លានទៀត គ្រោងនឹងចុះវាស់វែងឱ្យចប់សព្វគ្រប់នៅបំណាច់ឆ្នាំ ២០២៨ ខាងមុខ។
ថ្លែងបើកពិព័រណ៍វិស័យសំណង់ និងសម្ភារៈសាងសង់ខ្នាតអន្តរជាតិលំដាប់លេខ ១ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រនៅព្រឹកថ្ងៃទី ១១ កញ្ញានេះ លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា នេះលើកទី ១ និងជាប្រវត្តិសាស្ត្រដែលកម្ពុជាបានវាស់វែងចុះបញ្ជីដី្លទាំងអស់នៅទូទាំងប្រទេស ខណៈសម្តេចតេជោបានផ្តើមនៅឆ្នាំ ១៩៨៩ ហើយឆ្នាំ ២០២៩ ខាងមុខនឹងត្រូវខួបទី ៤០ នៃការចុះបញ្ជីដីធ្លីនៅកម្ពុជា។

នៅក្នុងខួប ៤០ ឆ្នាំខាងមុខនេះ យើងប្តេជ្ញាថានឹងចុះបញ្ជីដីធ្លីឱ្យរួចរាល់នៅត្រឹមខែធ្នូឆ្នាំ២០២៨។ ប៉ុន្តែយើងត្រូវចំណាយពេលវេលាចេញបណ្ណ ហើយរឿងនេះនឹងលែងធ្វើឱ្យប្រជាជនកម្ពុជាឈឺក្បាលបន្តទៀតហើយ។
លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា ចំពោះបញ្ហាជម្លោះដីធ្លីដែលពីដើមអាណត្តិ យើងបានដាក់ចេញថាបង្កើតបរិយាកាសគ្មានវិវាទដីធ្លីនៅកម្ពុជារហូតមកដល់ពេលនេះ យើងបានទទួលបរិយាកាសមួយថាមិនមានទៀតទេដូចជាបញ្ហាធំៗ បញ្ហារសើប បញ្ហានយោបាយនិងពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ចគឺបញ្ចប់អស់ហើយ ពោលគឺនៅសេសស់រឿងតូចៗហើយបញ្ហានេះយើងនឹងព្យាយាមដោះស្រាយបញ្ចប់តែម្តង។

យ៉ាងណាក៏ដោយ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នេះមិនមែនមានន័យថាយើងបានបញ្ចប់វិវាទដីធ្លី ១០០% នោះទេ ព្រោះថានៅមានវិវាទរវាងបុគ្គលនិងបុគ្គល វាជារឿងពិបាកដោះស្រាយលុះត្រាតែបុគ្គលនីមួយៗស្រុះស្រួលគ្នាទើបបានបញ្ចប់។ បើមិនព្រមចប់យើងក៏មិនដឹងធ្វើម៉ិចដែរ តែយើងនៅតែបន្តជួយសម្របសម្រួលជាមួយពួកគាត់ដើម្បីដោះស្រាយឱ្យបានលឿន៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


