Connect with us

ព័ត៌មានជាតិ

កំពូលតារា ក្រុមការងារ និងគ្រួសារប្អូនអគ្គនាយក ហង្សមាស បានឆ្លងជំងឺកូវីដ១៩ និងមានអាការៈសង្ស័យ

បានផុស

នៅ

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ បានមានប្រសាសន៍ថានៅយប់ថ្ងៃទី៨ មីនា ឆ្នាំ២០២១នេះថា ឥឡូវមានពាក់ព័ន្ធជាមួយប្អូនរបស់អគ្គនាយកហង្សមាស និងក្រុមគ្រួសារ មានចេញរោគសញ្ញា ឆ្លង​កូវីដ១៩ ព្រមទាំង​អ្នកចម្រៀង​​ហង្សមាស​ច្រើន​នាក់ ដូចជា ណុប បាយ៉ារិទ្ធ ក៏ឆ្លងដែរ​។

លោកស្រី យក់ សម្បត្តិ បានបន្តថា ខាងក្រុមគ្រូពេទ្យនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានចុះទៅយក​​ប្អូន​របស់​អគ្គនាយកហង្សមាស និងក្រុមគ្រួសារ​ ដែល​មានចេញរោគសញ្ញាកូវីដ រួមទាំង​លោក ណុប បញ្ញារិទ្ធ យកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ​ហើយ នៅយប់ថ្ងៃទី៨មីនា​នេះ ដោយមិនអាចទុកទៀតបានទេ។

ជាមួយ​គ្នានេះ ក៏មានសេចក្តីរាយការណ៍​មកថា គ្រួសារពិធិការិនីហង្សមាស លោកស្រី​ កែវ ចាន់និមល បានឆ្លងកូវីដ រួមទាំងប្តី និងកូនស្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ចាក់ ឈ្មោះ កែវ ច័ន្ទនិមល (ពិធីករហង្សមាស) ថាខ្លួនគាត់ ប្តី និងកូនស្រីរបស់គាត់អាយុ ១០ឆ្នាំ ដែលបានធ្វើតេស្តរកកូវីដ១៩ កាលពីថ្ងៃមិញនេះ គឺលទ្ធផលចេញមកមានកូវីដ១៩ ទាំង៣នាក់។

អ្នកស្រី កែវ ច័ន្ទនិមល បានប្រាប់ថា គាត់បានឆ្លងកូវីដ១៩ ពីអ្នកដឹកនាំថតស្ពត ឈ្មោះទីតូ ព្រោះកាលអំឡុងថ្ងៃទី ២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២១ គាត់បានទៅជួយថតវីដីអូដើម្បីចូលរួមផ្សព្វផ្សាយអំពីការពារកូវីដ១៩ ហើយម្សិលមិញទើបគាត់ទទួលដំណឹងថា អ្នកដឹកនាំថតស្ពត ឈ្មោះទីតូ មានវិជ្ជមានកូវីដ១៩ (ឈ្មោះទីតូ ធ្លាប់ជួបជុំផឹកជាមួយប៉ូលីសចរាចរណ៍)។

រហូតមកដល់ពេលនេះកំពូលតារាល្បីៗជាពិសេសនៅហង្សមាស អាចមានជាប់ពាក់ព័ន្ធជាមួយឈ្មោះទីតូ ច្រើននាក់ ជាក់ស្តែងដូចជា ឱក សុគន្ធកញ្ញា ក៏មានអាការៈក្តៅខ្លួន និងកំពុងស្ថិតក្នុងការតាមដាន, សុគន្ធ និសា មានអាការៈផ្តាសាយ តែមិនក្តៅខ្លួនទេ និងមានតារាផ្សេងៗទៀតកំពុងទៅធ្វើតេស្តរកកូវីដ១៩។

ដោយឡែកអ្នកស្រី កែវ ច័ន្ទនិមល និងគ្រួសារ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅអតីតអាំងទែរកុងទីណង់តាល់ (The Great Duke) និងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរួមក្នុង១បន្ទប់ ជុំប្តី និងកូន។

សេចក្តីរាយការណ៍ខាងលើនេះ បានធ្វើឡើង ខណៈដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅយប់ថ្ងៃទី៨ ខែមីនានេះថា ជំងឺកូវីដ១៩ នៅពេលនេះ បានឆ្លងរាលដាលធ្ងន់ធ្ងរ ចូលដល់ប៉ូលិស មន្ត្រីរាជការ និងសិល្បករ​ច្រើននាក់​។

សម្តេចបានប្រកាស​ឲ្យក្រសួងស្ថាប័ន​រដ្ឋទាំងអស់ បិទជាបណ្តោះអាសន្ន ដោយទុកមនុស្សចំនួនតិចតួចបំផុត នៅប្រចាំការ ហើយក្រៅពីនោះ យ៉ាងហោចបុគ្គលិក ៩០% ធ្វើការពីផ្ទះ។ ក្រុមហ៊ុនឯកជន ក៏ដូចគ្នា ត្រូវរៀបចំ​កាត់បន្ថយបុគ្គលិក​ ដែលធ្វើការដោយផ្ទាល់ ឬក៏រៀបវេនធ្វើការឆ្លាស់វេន​គ្នា​ ដើម្បីកាត់បន្ថយ​ការកកស្ទះមនុស្ស នៅកន្លែងធ្វើការផង និងនៅតាមផ្លូវធ្វើដំណើរផង។

គួបញ្ជាក់ថា ក្នុងសារសំឡេងពិសេសដែលចេញផ្សាយទាំងនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់យប់នេះមានករណីឆ្លងថ្មីរហូតដល់៤៩នាក់ទៀត នៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្តាល ព្រៃវែង និងផ្នែកខ្លះនៃខេត្តដទៃទៀត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងចំណោមអ្នកឆ្លងនេះ មានក្នុងជួរមន្ត្រីនគរបាល មន្ត្រីរាជការ និងសិល្បៈករ សិល្បៈការិនីផងដែរ៕

អត្ថបទ៖ ច័ន្ទ វីរៈ

សូមអានអត្ថបទពាក់ព័ន្ធ៖
សម្ដេចតេជោ ប្រកាសឱ្យអភិបាលខេត្តព្រៃវែងពិនិត្យការបិទតំបន់ខ្លះក្រោយផ្ទុះគ្រូពេទ្យចម្លងកូវីដ១៩ទៅមនុស្ស១១នាក់

ក្រសួងអប់រំ ផ្អាកដំណើរការគ្រឹះស្ថានសិក្សា នៅស្រុកពាមរក៍ ខេត្តព្រៃវែង ជាបណ្តោះអាសន្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៣០ នាទី មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៤២ នាទី មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៤៤ នាទី មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម