ព័ត៌មានជាតិ
ចិន បង្ហាញឆន្ទៈធ្វើការជាមួយកម្ពុជា ដើម្បីបង្កើនទំនាក់ទំនងយោធាឱ្យស៊ីជម្រៅ
លោក ចាង យូសៀ (Zhang Youxia) អនុប្រធានទី១នៃគណៈកម្មការយោធាមជ្ឈឹមនៃប្រទេសចិន បានបញ្ជាក់ជំហរជាថ្មីធ្វើការជាមួយកម្ពុជា ដើម្បីបង្កើនទំនាក់ទំនងជាយុទ្ធសាស្រ្តឱ្យកាន់តែស៊ីជម្រៅ ក្នុងក្របខណ្ឌយោធារវាងប្រទេសទាំងពីរ។
ភាគីចិន បានលើកឡើងបែបនេះខណៈដែលលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ចាង យូសៀ នៅក្នុងឱកាសចូលរួមវេទិកាប៉េកាំងសៀនសាន លើកទី១១ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៤។ ក្រៅពីកិច្ចប្រជុំ ភាគីទាំងពីរបានឆ្លៀតឱកាសពិភាក្សាការងារដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យយោធារវាងប្រទេសទាំងពីរ។

លោក ចាង យូសៀ បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិកម្ពុជាដែលតែងតែគាំទ្រការរៀបចំធ្វើជាម្ចាស់ផ្ទះវេទិកាប៉េកាំងសៀនសាន ហើយនេះជាលើកទី២ហើយ ដែលរដ្ឋមន្រ្តីក្រសួងការពារជាតិ បានធ្វើទស្សនកិច្ចមកកាន់ប្រទេសចិនដើម្បីចូលរួមវេទិកានេះ។
លោកបានបញ្ជាក់ថា កម្ពុជា-ចិន គឺជាមិត្តដ៏យូរអង្វែង ហើយកិច្ចសហប្រតិបត្តិការមិត្តភាពដែកថែបនៃប្រទេសទាំងពីរកាន់តែមានភាពរីកចម្រើនជាបន្តបន្ទាប់។ លោកជឿជាក់ថា ក្រោមការដឹកនាំរបស់លោក ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ កិច្ចសហប្រតិបត្តិការរវាងកងទ័ព ទាំងពីរក៏កាន់តែរីកចម្រើនជឿនលឿនទៅមុខបន្តទៀត។ លោកបញ្ជាក់ជំហរថា៖«ប្រទេសចិនមានឆន្ទៈធ្វើការជាមួយកម្ពុជា ដើម្បីបន្តពង្រឹងចំណងមិត្តភាព បង្កើនទំនាក់ទំនងជាយុទ្ធសាស្រ្ត និងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីលើកកម្ពស់ទំនាក់ទំនងយោធាដល់កម្រិតថ្មីមួយ»។
ជាកិច្ចឆ្លើយតបលោក ទៀ សីហា បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យបានល្អ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន។ លោកក៏បានថ្លែងអំណរគុណចំពោះប្រទេស ចិនដែលបានខិតខំជួយដល់កម្ពុជា រួមទាំងបានផ្តល់អាហារូបករណ៍ និងការបណ្តុះបណ្តាលដល់សិក្ខាកាមកងយោធពលខេមរភូមិន្ទ។

ក្នុងជំនួបនោះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់ពីបញ្ហាថ្មីៗនៅក្នុងតំបន់ និងសកលលោក ព្រមទាំងបានព្រមព្រៀងលើកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួន ដូចជា ការជំរុញនូវកិច្ចសហប្រត្តិបត្តិការជាយុទ្ធសាស្រ្ត ការផ្លាស់ប្តូរទស្សនកិច្ចមន្រ្តីជាន់ខ្ពស់ ការលើកកម្ពស់ប្រសិទ្ធភាពជំនួយយោធា និងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងតាមយៈសមយុទ្ធយោធារួមគ្នា ដូចជាលំហាត់នាគមាស លំហាត់ទេវតាសន្តិភាព ជាដើម។ ភាគីទាំងពីរ ក៏បានសម្តែងក្តីសង្ឃឹមថានឹងពង្រីកបន្ថែមទៀតនូវភាពស៊ីជម្រៅ និងវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីជំរុញសហគមន៍ជោគវាសនារួមគ្នាក្នុងយុគសម័យថ្មី ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៧ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


