Connect with us

ព័ត៌មានជាតិ

ទំនង​បែក​ថ្នាំកូនប្រុស​ដុត​ផ្ទះ​ឪពុកម្តាយ​ឆេះ​ខ្ទេច​

បានផុស

នៅ

តាម​របាយការណ៍​ពី​សមត្ថកិច្ច​បានឲ្យដឹង​ថា នៅ​ថ្ងៃទី៩​ ខែមីនា ​ឆ្នាំ​២០២១​នេះ ​នៅវេលា​ម៉ោង​១៣:៥០​នាទី​នៅ​ចំណុច​ក្រុមទី​១២ ​ភូមិ​ស្ពាន​ឃុំបន្សាយ​ត្រែង​ ស្រុក​ថ្មគោល​មាន​ករណី​អគ្គីភ័យ​មួយ​កើតឡើង​បណ្តាលឱ្យ​ឆេះ​ផ្ទះ​១​ខ្នង​រួម​និង​សម្ភារៈមួយចំនួនឆេះ​គ្មាន​សល់​។

​ម្ចាស់ផ្ទះរងគ្រោះ​មាន​ឈ្នោះ​ យ៉ែម សុ​វ៉ាន់​ ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ខាងលើ​បន្តថា ការខូចខាត​រួមមាន ផ្ទះ​តម្កល់​ទំហំ​៦​ម៉ែត្រគុណ៧​ម៉ែត្រ ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ជញ្ជាំងក្តារ​១​ខ្នង​ និងសម្ភារៈក្នុងផ្ទះ​ទាំងស្រុង​សរុប​ទំហំ​នៃ​ការខូចខាត​អស់​ថវិកា​ប្រហែល​១០.០០០.០០០​រៀល​ មិនមាន​រងរបួស​ដល់​ម​នុស្ស​ឡើយ​។​

ប្រភព​ខាងលើ​បន្តថា ​មូលហេតុ​នៃ​ការឆេះ​ផ្ទះ​ខាងលើ​បង្ក​ដោយ​ឈ្មោះ​ ឌុល ​រដ្ឋា​ ហៅ​(​ខ្វែវ​)​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ​ត្រូវជា​កូន​ម្ចាស់ផ្ទះ​(​មុខសញ្ញា​បែក​ថ្នាំ​)​បាន​ដុត​បំផ្លាញ់​ផ្ទះ​ខ្លួនឯង​។​

សមត្ថកិច្ច​បញ្ជាក់​ផងដែរ​ថា ក្នុងករណី​ខាងលើនេះ​សមត្ថកិច្ច​មិន​បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទេ​ដោយ​មូលហេតុ​ផ្ទះ​ឆេះ​អស់​ទើបបានទទួល​ព័ត៌មាន​៕​

អត្ថបទ ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម