Connect with us

ព័ត៌មានជាតិ

ប្រមុខ​រាជរដ្ឋាភិបាល​បញ្ជា​ឲ្យ​យក​សណ្ឋាគារ ២​បន្ថែម​ទៀត ធ្វើជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

មានប្រសាសន៍​នៅ​យប់​ថ្ងៃទី​១០ ខែមីនា​ឆ្នាំ​២០២១​នេះ សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា​បាន​លើកឡើងថា សម្ដេច​បានចេញ​បទបញ្ជា​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​និង​មេបញ្ជាការ​កងទ័ពជើងគោក​រៀបចំ​មន្ទីរពេទ្យ​ចំនួន​២​បន្ថែមទៀត ដោយ​យក​សណ្ឋាគារ​ធ្វើជា​កន្លែង​រៀបចំ ដែល​អាចមាន​ប្រមាណ ២០០​បន្ទប់ ឬ​លើស​នេះ​។​

​ដោយសារតែ​ស្ថានភាព​បែបនេះ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា សម្តេច​បាន​ពិភាក្សា​ជាមួយ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ដើម្បី​បញ្ចេញ​ក្រុមគ្រូពេទ្យ​របស់​កងទ័ព ដើម្បី​ធ្វើ​អន្តរាគមន៍​ជួយ​ដល់​ក្រុមគ្រូពេទ្យ​ស៊ីវិល ហើយ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​បញ្ជាក់ដែរថា បានរៀបចំ​៣០ ក្រុម​រួចហើយ​។ ជាមួយគ្នា​នោះ​សម្ដេច​បានស្នើ​ឱ្យ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ និង​លោក ម៉ម ប៊ុនហេង ពិភាក្សាគ្នា ហើយ​មន្ទីរពេទ្យ​២ កន្លែង​នេះ ត្រូវ​ផ្ដល់​ទៅ​កងទ័ព​ធ្វើការ​គ្រប់គ្រង​តែម្ដង ដោយ​ប្រើប្រាស់​វេជ្ជបណ្ឌិត និង​គ្រូពេទ្យ​របស់​កងទ័ព​នៅ​ទីនោះ ។ ដោយឡែក​កម្លាំង​ដែល​នៅសល់​ត្រូវ​ត្រៀម ដើម្បី​ដាក់​ទៅកាន់​តំបន់​ដែលមាន​ហានិភ័យ​ខ្ពស់​។

​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រាប់​ឲ្យ​រដ្ឋមន្ត្រីក្រសួង សុខាភិបាល លោក ម៉ម ប៊ុនហេង បំពាក់​សម្ភារៈ​ពេទ្យ របស់​ក្រសួងសុខាភិបាល​ទៅ​ឲ្យ​ក្រុមគ្រូពេទ្យ​របស់​កងទ័ព ដែល​រៀបចំ​ប្រមាណ​៣០​ក្រុម​នោះ ទាំង​ខោអាវ​ការពារ ទាំង​ម៉ាស់ និង​សម្ភារៈ​ពាក់ព័ន្ធ​ផ្សេងៗ ហើយ​សម្រាប់​របប​ឧបត្ថម្ភ​ផ្ទាល់​ទៅលើ​ក្រុម​ទាំងនេះ គឺជា​សមត្ថកិច្ច​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​ទទួលបាន​នូវ​របប​ដូច​ក្រុមគ្រូពេទ្យ​ស៊ីវិល​ផងដែរ​។

ជាមួយគ្នា​នោះ សម្ដេច​បាន​ប្រាប់​ឲ្យ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច បញ្ជូន​ត្រង់​ផ្ទាល់ ទៅ​ក្រុម​នោះ​តែម្តង កុំ​ឲ្យ​ពិបាក​ឆ្លង​ច្រើន​។

​សម្ដេច​ប្រមុខ​រាជរដ្ឋាភិបាល​បានបញ្ជាក់​ទៀតថា សម្រាប់​កម្លាំង​៣០ ក្រុម ដែលមាន​ប្រមាណ​ជាង​៣០០​នាក់ ជា​គ្រូពេទ្យ និង​វេជ្ជបណ្ឌិត​នេះ គឺជា​កម្លាំង​បម្រុង​ទុក​ទុក​។ បើទោះបីជា​គ្មាន​ករណី​អ្វី​កើតឡើង ក៏​នៅតែ​ជា​កម្លាំង​ត្រៀម​បម្រុង​របស់​រាជ រដ្ឋាភិបាល ដើម្បី​ឲ្យ​កងទ័ព​អាច​ចូល​អន្តរាគមន៍​ជួយ​ដល់​ក្រុមគ្រូពេទ្យ​ស៊ីវិល ដែល​មកដល់ពេលនេះ​មានការ​ហត់នឿយ​ខ្លាំង​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម១១ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ១២ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម