Connect with us

ព័ត៌មានជាតិ

ពលករ​ខ្មែរ​ជាង​១​ពាន់​នាក់ សម្រុក​ចេញពី​ថៃ​ក្នុង​១​ថ្ងៃៗ​តាម​ច្រកព្រំដែន​កម្ពុជា-ថៃ​

បានផុស

នៅ

​ពលករ​ខ្មែរ​ប្រមាណ​ជាង​១​ពាន់​នាក់​ បាន​សម្រុក​ចេញពី​ប្រទេស​ថៃ​ក្នុង​១​ថ្ងៃៗ​តាម​ច្រកព្រំដែន​ខេត្តបន្ទាយមានជ័យ​និង​ឧ​ត្ត​រ​មានជ័យ ​ខណៈ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នឹង​ឈានចូល​មកដល់​នាពេល​ខាងមុខនេះ។

លោក លី សារី អភិបាលរង​និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១០​មីនា​នេះ​ថា​មួយរយៈ​ចុងក្រោយ​នេះ ចំនួន​ពលករ​ខ្មែរ​ត្រឡប់​មកពី​ប្រទេស​ថៃ មានការ​កើនឡើង​ច្រើន ខុសពី​ប្រក្រតី​ដោយ​គ្រាន់តែ​ច្រកទ្វារ ខេត្តបន្ទាយមានជ័យ​មួយ​ប៉ុណ្ណោះ មាន​ពលករ​ខ្មែរ​ប្រមាណ​ពី ៥០០ ទៅ​៧០០​នាក់ ក្នុង​មួយ​ថ្ងៃៗ សម្រុក​មកពី​ប្រទេស​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី សារី បាន​មានប្រសាសន៍​បន្ត​ថា ​ការដែល​ពលករ​សម្រុក​ត្រឡប់មក​ស្រុក​វិញ​យ៉ាង​គំហុក​ដូច្នេះ គឺ​ដោយសារតែ​នៅ​ថៃ​ត្រូវ​សម្រាក​ត្រៀម​បុណ្យ​ចូលឆ្នាំថ្មី​ដែល​ធ្វើ​ឲ្យ​រោងចក្រ សហគ្រាស​នៅ​ថៃ​ត្រូវ​ឈប់សម្រាក​រយៈពេល​យូរ​ ទើប​ធ្វើ​ឲ្យ​ពលករ​ខ្មែរ​គ្មាន​ការងារ​ធ្វើ​ហើយ​ម្យ៉ាងទៀត​គាប់​ជួន​គ្នា​នឹង​ជិត​ដល់​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ផងដែរ​។

មិន​ខុសពី​ខេត្តបន្ទាយមានជ័យ លោក ឌី រ៉ា​ដូ អភិបាលរង​និង​អ្នកនាំពាក្យ​សាលាខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​មានប្រសាសន៍ថា​ចំណែក​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ក៏មាន​ពលករ​ខ្មែរ​ប្រមាណ​ពី​៣០០​ទៅ​៤០០​នាក់​ក្នុង​១​ថ្ងៃៗ​បាន​ចេញពី​ប្រទេស​ថៃ​ឆ្លងកាត់​តាម​ច្រកព្រំដែន​អូរ​ស្មាច់​ខណៈ​កាលពីមុន​មាន​ត្រឹមតែ​ជាង​១០០​នាក់​ប៉ុណ្ណោះ​។

ផ្ទុយ​ពី​ខេត្ត​ទាំងពីរ​ខាងលើ លោក សៀម ប៊ុន​រឹទ្ធិ អភិបាលរង​និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹង​ដែរ​ថា ​មួយ​រយៈ​ចុងក្រោយ​នេះ​ មាន​ពលករ​ខ្មែរ​ចេញ​មក​ពី​ប្រទេស​ថៃ​តាម​ច្រកព្រំដែន​ខេត្តបាត់ដំបង​បែរ​ជា​មាន​ចំនួន​តិច​ជាង​មុន​ទៅវិញ ​គឺមាន​ប្រមាណ​តែ​២០​ទៅ​៣០​នាក់​ប៉ុណ្ណោះ​ខណៈ​កាលពីមុន​មាន​រហូតដល់​ខ្ទង់រយ​នាក់​ឯណោះ​។

លោក​អភិបាលរង​ខេត្ត​បាន​ពន្យល់​ថា ​ការ​ថយចុះ​ចំនួន​ពលករ​តាម​ច្រកព្រំដែន​ខេត្តបាត់ដំបង​នេះ​ដោយសារ​រដ្ឋបាលខេត្ត​បាន​សហការ​ជាមួយ​អាជ្ញាធរ​ថៃ​ក្នុងការ​ទប់ស្កាត់​មេខ្យល់​ដែល​តាំងតែ​នាំ​ពលករ​ខ្មែរ​ឆ្លងដែន​ដោយ​ខុសច្បាប់​បាន​ទាន់ពេលវេលា​។

លោក​បាន​បន្ត​ថា ​ម្យ៉ាងទៀត​អាច​បណ្តាល​មក​ពី​អាជ្ញាធរ​ថៃ​នាំ​ពលករ​ទៅតាម​ច្រកព្រំដែន​ខេត្ត​ផ្សេងទៀត​ដូចជា​ខេត្តបន្ទាយមានជ័យ​ ឬ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ព្រោះថា​ អាជ្ញាធរ​ថៃ​តែងតែ​ប្រមូល​ផ្តុំ​ពលករ​ខ្មែរ​ឲ្យ​បាន​ច្រើន​ជា​មុនសិន​ទើប​ប​ញ្ជូន​ចេញពី​ប្រទេស​ថៃ។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​សាលាខេត្ត​ទាំង​បី​ខាងលើ​បាន​អះអាង​ដូចៗ​គ្នា​ថា​ ពលករ​ដែល​ឆ្លងកាត់​តាម​ព្រំដែន​ចូល​មក​កម្ពុជា​ត្រូវ​បាន​ក្រុមការងារ​ចម្រុះ​ដែល​រួមមាន​តំណាង​ក្រសួងសុខាភិបាល​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រួតពិនិត្យ​សុខភាព​យ៉ាង​ម៉ត់ចត់​។ ​បើ​ពលករ​ណា​មាន​សុខ​ភាពល្អ​ទុក​មួយ​កន្លែង​ ដើម្បី​ធ្វើការ​ទំនាក់ទំនង​ជាមួយ​ខេត្ត​ផ្សេងៗ​ឲ្យ​មក​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ស្រុកកំណើត​គេ​រៀងៗ​ខ្លួន​។

ក្នុងករណី​ពលករ​ណា​មាន​បញ្ហា​សុខភាព​ដែល​មាន​អាការៈ​សង្ស័យថា​ មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ត្រូវ​ឃាត់ខ្លួន​គាត់​សិន​ត្រូវ​ប​ញ្ជូន​គាត់​ធ្វើ​ច​ត្តា​ឡី​ស័ក​ និង ​យក​សំណាក​ទៅ​ពិនិត្យ​រក​ជំងឺ​កូ​វីដ​១៩។

នៅពេល​លទ្ធផល​តេស្ត​អវិជ្ជមាន​ពីរ​ដងនោះ ​ទើបត្រូវ​បញ្ជូន​ទៅកាន់​ស្រុកកំណើត​វិញ​ដោយ​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ត​នៅ​មូលដ្ឋាន​របស់គាត់​វិញ៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៨ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម