Connect with us

ព័ត៌មានជាតិ

ថៃ​ស្នើ​ឲ្យ​អាជីវករ​ខ្មែរ​លក់ដូរ​ នៅ​ផ្សារ​រោង​ក្លឿ​ ត្រូវ​មាន​លិខិតឆ្លងដែន​ទាំងអស់គ្នា​

បានផុស

នៅ

អាជ្ញាធរ​ខេត្ត​ស្រះកែវ​នៃ​ប្រទេស​ថៃ ​បាន​ស្នើ​ឲ្យ​អាជីវករ​ខ្មែរ​លក់ដូរ​នៅ​ផ្សារ​រោង​ក្លឿ​ ត្រូវ​មាន​លិខិតឆ្លងដែន​ទាំងអស់គ្នា​ និង​ ត្រូវ​មាន​លិខិត​បញ្ជាក់​ថា​ គ្មាន​ជំងឺ​កូ​វីដ​១៩​រយៈពេល​៧២​ម៉ោង​ ដែល​ចេញ​ដោយ​អាជ្ញាធរ​សុខាភិបាល​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើសុំ​នេះ​ បាន​ធ្វើឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​រវាង​លោក​ គៀត​ ពិ​ស័​ក្ត​ចាន់​ត្រា អភិបាលខេត្ត​តាកែវ​នៃ​ប្រទេស​ថៃ​ ជាមួយ​លោក​ អ៊ុំ​ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​ កាលពី​ថ្ងៃ​ទី​៩ ​ខែ​មីនា ​ឆ្នាំ​២០២១​ នៅ​ទីស្នាក់ការ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ខ្លង​ឡឹ​ក​ស្រុក​អារញ្ញ​ប្រាថេត​ខេត្ត​ស្រះកែវ​ព្រះរាជាណាចក្រ​ថៃ​ ទល់នឹង​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត ​ខេត្តបន្ទាយមានជ័យ​។​

​យោងតាម​របាយការណ៍​ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​រវាង​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​និង​រដ្ឋបាលខេត្ត​ស្រះកែវ​នៃ​ព្រះរាជាណាចក្រ​ថៃ ​ផ្ញើជូន​សម្ដេច​ក្រឡាហោម​ ស ខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​ ដែល​ទើប​ទទួល​បាន​នៅថ្ងៃនេះ ​បាន​ឲ្យ​ដឹងថា ​លទ្ធផល​នៃ​កិច្ចប្រជុំ​កិច្ចប្រជុំ​ភាគី​ទាំងពីរ​ នៅ​បន្ត​អនុវត្ត​តាម​ស្មារតី​នៃ​កិច្ចប្រជុំ​រវាង​ភាគី​ទាំងពីរ​កាលពី​ថ្ងៃទី​១៧​ ខែធ្នូ ​ឆ្នាំ​២០២០ ​ដោយ​ភាគី​ទាំងពីរ​នៅតែ​រក្សា​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយគ្នា​ដែរ ​ទោះបី​ស្ថិត​ក្នុង​ដំណាក់កាល​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ ក៏ដោយ​។ តាម​របាយការណ៍​បាន​បន្តថា​ ភាគី​ទាំងពីរ​បាន​ឯកភាព​អនុវត្ត​វិធានការ​សុខាភិបាល​ ចំពោះ​អាជីវករ​និង​ពលករ​កម្ពុជា​ ដែល​មាន​បំណង​ចូល​ទៅ​ប្រកប​អាជីវកម្ម​និង​បម្រើ​ការងារ​ក្នុង​បរិវេណ​ផ្សា​រោង​ក្លឿ​ស្រុក​អារញ្ញ​ប្រាថេត​ ខេត្ត​ស្រះកែវ​ ដោយ​តម្រូវ​ឲ្យ​មាន​លិខិតបញ្ជាក់​គ្មាន​កូ​វីដ​១៩​មិន​លើស​៧២​ម៉ោង​ ដែល​ចេញ​ដោយ​អាជ្ញាធរ​សុខាភិបាល​កម្ពុជា​និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​នៅ​ដី​ថៃ​ព្រមទាំង​ឆ្លងកាត់​ការធ្វើ​តេស្តរ​កកូ​វីដ​១៩​ចំនួន​២​លើក​ទៀត​។​ ប្រសិនបើ​លទ្ធផល​តេស្ត​អវិជ្ជមាន ​ទើប​អនុញ្ញាត​ឲ្យ​ប្រកប​អាជីវករ​និង​ធ្វើការ​ងារ​បាន​។

​ក្នុង​កិច្ចប្រជុំ​នោះ​ភាគី​ថៃ ​តម្រូវ​ឲ្យ​មាន​លិខិតឆ្លងដែន ​ស​ម្រាប់​អាជីវករ​និង​ប័ណ្ណ​ព្រំដែន​ សម្រាប់​ពលករ​ព្រមទាំង​ ត្រូវ​មាន​ប័ណ្ណ​ការងារ​ ដែល​ចេញ​ដោយ​មន្ទីរ​ការងារ​ខេត្ត​ស្រះ​តាកែវ​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ស្នាក់នៅ​យ៉ាងតិច​៩០​ថ្ងៃ​ បន្ទាប់ពី​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​និង​មិន​ត្រូវ​ចាកចេញ​ពី​តំបន់​ដែល​អាជ្ញាធរ​ថៃ​បាន​អនុញ្ញាត​នោះឡើយ​។ នៅក្នុង​របាយការណ៍​នោះ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ បាន​ស្នើ​សុំ​ភាគី​ថៃ​សម្រួល​អាជីវករ​អាច​ប្រើប្រាស់​ត្រឹម​ប័ណ្ណ​ព្រំដែន​ចំពោះ​អ្នក​ ដែល​មិន​មាន​លិខិតឆ្លងដែន​ ព្រោះ​ងាយស្រួល​ធ្វើ​ហើយ​ភាគី​ថៃ​បាន​ទទួលយក​សំណើ​នេះ​ទៅ​ពិភាក្សា​ជាមួយ​មន្ទីរ​អង្គភាព​ពាក់​។ ពាក់ព័ន្ធ​ភាគី​ទាំងពីរ​បាន​ឯកភាព​ថា ​នឹង​ធ្វើ​របាយការណ៍​ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ត្រូវ​ថ្នាក់ជាតិ​ដើម្បី​សុំ​គោលការណ៍​ពី​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​។​

ក្រោយ​ទទួលបាន​ការឯកភាព​ជាគោលការណ៍​ពី​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ភាគី​ទាំងពីរ​ ត្រូវ​ជួបប្រជុំគ្នា​ម្ដងទៀត​ ដើម្បី​ពិភាក្សា​ការងារ​លំអិត​និង​រៀបចំ​កំណត់ហេតុ​រួម​ ដែល​នឹងត្រូវ​ចុះហត្ថលេខា​ដោយ​អភិបាលខេត្ត​ទាំងពីរ​ ដើម្បី​ធ្វើជា​ឯកសារ​គោល​សម្រាប់​អនុវត្ត​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​ប្រកាសរ​ក​ជន​ពាក់ព័ន្ធ អ្នក​វិជ្ជមាន​កូវីដ១៩​ ចំនួន​២នាក់​ នៅ​ខេត្ត​បាត់​ដំបង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម