Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ហាមទេសចរបរទេស២នាក់ មិនឲ្យចូលប្រទេស អស់មួយជីវិត

បានផុស

នៅ

តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃចន្ទទី១៨ខែមីនា ប្រទេសថៃ​ បានដាក់អ្នកទេសចរនូវែលសេឡង់ពីរនាក់ចូលក្នុងបញ្ជីខ្មៅ ដោយហាមឃាត់ចូលប្រទេសនេះអស់មួយជីវិត បន្ទាប់ពីពួកគេវាយប៉ូលិសចរាចរណ៍នៅភូកេត។

(រូបថត៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គស្នងការរងនគរបាលជាតិ លោក Surachate Hakparn និយាយថា មេប៉ូលិសអន្តោប្រវេសន៍នៅភូកេត បានទទួលការណែនាំឲ្យហាមឃាត់ជនជាតិនូវែលសេឡង់ឈ្មោះ Oscar Day អាយុ៣៦ឆ្នាំ និង Hamish Day អាយុ៣៤ឆ្នាំ បន្ទាប់ពីបញ្ចប់សំណុំរឿងតុលាការ។ លោក Surachate ​បានបង្ហោះលើទំព័រ Facebook របស់ខ្លួន​ថា អ្នក​ទាំង​ពីរ​នឹង​មិន​អនុញ្ញាត​ឲ្យវិល​ត្រលប់​មក​ប្រទេស​ថៃ​វិញ​ឡើយ។

ពាក់ព័ន្ធហេតុការណ៍នេះ អ្នកទេសចរនូវែលសេឡង់ បានបើកបករលើសល្បឿនកំណត់ក្នុងតំបន់សហគមន៍នៅស្រុក Muang និងមិនគោរពគន្លងខាងឆ្វេង។ ពេលប៉ូលិសតាមចាប់ ពួកគេមិនឈប់ឡើយ ហើយថែមទាំងបន្ថែម​ល្បឿន​ដើម្បី​រត់គេច​ខ្លួនទៀតផង។ ក្រោយមក ពួកគេក៏វាយប៉ូលិស ហើយបង្កជារបួសស្នាម។

(រូបថត៖ Bangkok Post)

បងប្អូន២នាក់នេះ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្លន់, ​រារាំង​ប៉ូលិស​ដែល​កំពុងបំពេញ​កាតព្វកិច្ច, ​វាយ​ប្រហារ​លើ​រាង​កាយ​​ប៉ូលិស, ​បើកបរ​ដោយ​គ្មាន​ប័ណ្ណ​បើកបរ និង​ស៊ីសំណូក។

សូមបញ្ជាក់ ពួកគេ​បានចូលថៃនៅថ្ងៃទី១១ខែមីនា ហើយត្រូវបន្តស្នាក់នៅក្នុងប្រទេសនេះ រហូតដល់ថ្ងៃទី៩ខែមេសា ព្រោះថា ភ្ញៀវទេសចរមកពីនូវែលសេឡង់ គឺអាចមកលេងប្រទេសថៃដោយគ្មានទិដ្ឋាការបានរយៈពេល៣០ថ្ងៃ៕

អត្ថបទ៖ សុខ​ សុវណ្ណ

ចុចអាន៖ ថៃ ព្រមានក្រុមមនុស្ស៤ប្រភេទ ប្រឈមហានិភ័យ ស្លាប់ដោយសារកម្តៅក្តៅខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម