ព័ត៌មានជាតិ
ប.ស.ស បង្ហាញពីអត្ថប្រយោជន៍ការចូលរួមរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយស្ម័គ្រចិត្ត ដល់អង្គការសង្គមស៊ីវិល
កាលពីព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៤ នេះ លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃ ប.ស.ស បានអញ្ជើញធ្វើបទបង្ហាញចែករំលែកអំពីអត្ថប្រយោជន៍ នៃការចូលរួមរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តជូនដល់តំណាងអង្គការសង្គមស៊ីវិលជាច្រើនស្ថាប័ន ក្នុងវេទិកាសន្ទនាសម្ព័ន្ធសង្គមស៊ីវិល ក្រោមអធិបតីភាព លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស)។

លោកបានមានប្រសាសន៍ថា វេទិកាសម្ព័ន្ធសង្គមស៊ីវិល ព្រឹកមិញនេះ ជាវេទិកាសន្ទនាក្រោមប្រធានបទស្ដីពី«ការឈ្វេងយល់ពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១» ដើម្បីបើកឱកាសឱ្យមានការពិភាក្សាយ៉ាងផុសផុល និងមានការចូលរួមយ៉ាងសកម្មពីសំណាក់អង្គការសង្គមស៊ីវិលក្នុងការបង្ហាញការពេញចិត្តនូវការផ្ដល់សេវាសាធារណៈនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាផ្ដល់មតិដើម្បីកែលម្អបន្ថែម។
ជាមួយគ្នានោះដែរ អង្គការសង្គមស៊ីវិល អាចទទួលបាននូវពុទ្ធិថ្មីៗ និងអាចចែករំលែកបទពិសោធគ្នាទៅវិញទៅមកក្នុងការរួមគ្នាកសាង និងអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជា។

សូមបញ្ជាក់ថា វេទិកានេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នៃគណៈអភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំ នៃរដ្ឋបាលខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ និងតំណាងអង្គការសង្គមស៊ីវិលសរុបប្រមាណជា ៣០០ នាក់ នៅសាលប្រជុំខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា៕
អត្ថបទ ៖ សំអឿន


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


