ព័ត៌មានជាតិ
ជនជាតិចិន១៥នាក់ត្រូវបានឃាត់ខ្លួន និងយកមកធ្វេី ចត្តាឡីស័កនៅខេត្តតាកែវនៅដើមខែមីនានេះ
អាជ្ញាធរមានសមត្ថកិច្ចខេត្តតាកែវ បានចាប់ឃាត់ខ្លូនជនជាតិចិនចំនួន១៥នាក់នៅទីតាំងផ្សេងគ្នាយកមកធ្វេីចត្តាឡីស័កក្នុងមណ្ឌលឯទីរួមខេត្តតាកែវ នៅដេីមខែមីនា ឆ្នាំ២០២១នេះ។
ការឃាត់ខ្លូនលេីកទី១ធ្វេីឡេីងកាលពីព្រឹកថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២១ ដោយសម្ថកិច្ចស្រុកព្រៃកប្បាស ចំពេលដែលជនជាតិចិនបានព្យាយាមគេចចេញពីតំបន់ប្រជុំជនកោះធំ ដែលមានគ្នា០៩នាក់កំពុងស្ពាយកាបូបដើរនៅលើផ្លូវលេខ១២៩ ស្ថិតនៅភូមិជំនីក ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។

តាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការស្រុកព្រៃកប្បាស បានឲ្យដឹងថា ការឃាត់ខ្លួនជនជាតិចិនទាំង០៩នាក់នេះ គឺបន្ទាប់ពីមានការរាយការពីប្រជាពលរដ្ឋថា ឃើញជនជាតិចិនមួយក្រុមមានស្ពាយកាបូបបានដើរ លើផ្លូវលេខ ១២៩ ដែលនាំឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចពីការឆ្លងរីករាលដាលជំងឺកូវីដ១៩។
ក្រោយការឃាត់ខ្លួនជនជាតិចិនទាំង០៩នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគបាលស្រុកព្រៃកប្បាស បានធ្វើការជូនដំណឹងដល់មន្រ្តីសុខាភិបាល និងថ្នាក់ដឹកនាំខេត្ត នឹងបានបញ្ជូនជនជាតិចិនទាំង៩នាក់នោះ មកដាក់នៅមណ្ឌលចត្តាឡីស័កនៅសាលាគរុកោសល្យភូមិភាគតាកែវ។
ដោយឡែក១ករណីផ្សេងទៀតនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ សមត្ថកិច្ចតំបន់ប្រតិបត្តិការសឹករងតាកែវ បានចាត់តាំងកម្លាំងដេីរល្បាតាមតព្រំដែន កម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រកងអនុសេនាធំទី២ តំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ សហការជាមួយកម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែនលេខ៦០៣ បានឃាត់ខ្លួនជនជាតិចិនចំនួន០៦នាក់បន្ថែមទៀត មានប្រុស ០៥នាក់និងស្រី ០១នាក់ ដែលកំពុងលួចឆ្លងព្រំដែនពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា តាមចំណុចចន្លោះបង្គោលលេខ ២៦៧-២៦៨ ស្ថិតនៅភូមិសង្កែជួរ ឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ និងបានបញ្ជូនទៅធ្វេីចត្តាឡីស័កនៅសណ្ឋាគារ៧Day ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ។

បច្ចុប្បន្នមានជនជាតិចិន១៥នាក់កំពុងដាក់ឲ្យធ្វេីចត្តាឡីស័កនៅកន្លែងពីរផ្សេងគ្នាក្នុងក្រុងដូនកែវ តែយ៉ាងណាក៏ដោយនៅមិនទាន់មានការបញ្ជាក់ពីអាជ្ញាធរពាកព័ន្ធទៅលេីលទ្ធផលតេសវិជ្ជមាន ឬអវិជ្ជមានជំងឺកូវីត១៩នោះនៅឡេីយទេ៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី