ព័ត៌មានជាតិ
ពិព័រណ៍ប្រភពផ្គត់ផ្គង់សម្ភារៈវិស្វកម្មអន្តរជាតិ លើកទី១២នឹងធ្វើឡើងនៅចុងខែនេះនៅប្រទេសឥណ្ឌា
ក្រសួងពាណិជ្ជកម្មបានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនឬសហគ្រាស និងសាធារណជនចូលរួម ពិព័រណ៍ប្រភពផ្គត់ផ្គង់សម្ភារៈវិស្វកម្មអន្តរជាតិ លើកទី១២ (IESS)” ដែលនឹងប្រព្រឹត្តទៅនាចុងខែវិច្ឆិកាខាងមុខនៅទីក្រុងចេនណៃ ប្រទេសឥណ្ឌា ដែលនឹងផ្តល់ឱកាសដល់ម្ចាស់សហគ្រាស និងធុជនកម្ពុជាអាចស្វែងរកដៃគូរពាណិជ្ជកម្មដោយផ្ទាល់ផងដែរ។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ពិព័រណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងចេនណៃ ប្រទេសឥណ្ឌា។
«IESS គឺជាវេទិកាដ៏ធំបំផុតមួយដែលផ្តោតលើការជំរុញពាណិជ្ជកម្មនិងវិនិយោគអន្តរជាតិក្នុងវិស័យ វិស្វកម្មនៅក្នុងប្រទេសឥណ្ឌា តាមរយៈការតាំងពិព័រណ៍ ជំនួបអាជីវកម្មនិងអាជីវកម្ម(B2B) ជំនួបអ្នកលក់ និងអ្នកផ្គត់ផ្គង់ផលិតផលសកល និងសិក្ខាសាលា»។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។
គណៈកម្មការរៀបចំ នឹងផ្តល់ឱ្យក្រុមហ៊ុន/សហគ្រាសកម្ពុជា នូវការស្នាក់នៅរយៈពេល២យប់ដោយឥតគិតថ្លៃ ការប្រជុំB2Bជាមួយអ្នកតាំងពិព័រណ៍ឥណ្ឌា ការធ្វើដំណើរទៅ- មកពីអាកាសយានដ្ឋាន និងការអញ្ជើញចូលរួមកម្មវិធីការតភ្ជាប់បណ្តាញធុរកិច្ច។
«ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជាក្នុងនាមអ្នកសម្របសម្រួល សូមអញ្ជើញ លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុន/សហគ្រាស អ្នកនាំចូល និងសាធារណជនទូទៅ ដែលមានបំណងចង់ចូលរួមក្នុងព្រឹត្តិការណ៍ ពិព័រណ៍ខាងលើ សូមចុះឈ្មោះចូលរួមតាមរយៈគេហទំព័រ https://lesshow.in/overseas-buyer/»៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


