ព័ត៌មានជាតិ
អ្នកភូមិវាលធំ ស្រុកល្វាឯម ជាង៩០០នាក់ បានធ្វើតេស្ត ឃើញវិជ្ជមានកូវីដ១៩ ១០នាក់ និងកំពុងរង់ចាំលទ្ធផលបន្ត
គិតត្រឹមយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញនេះ ប្រជាពលរដ្ឋនៅភូមិវាលធំ ស្រុកល្វាឯម ជាង៩០០នាក់ហើយបានធ្វើតេស្តរកមេរោគកូវីដ-១៩ ដោយរកឃើញអ្នកវិជ្ជមានចំនួន១០នាក់ ទន្ទឹមពេលនេះរដ្ឋបាលស្រុកល្វាឯកក៏កំពុងរង់ចាំលទ្ធផលបន្ត។

លោក កន សុខកាយ អភិបាលស្រុកល្វាឯម និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងជំងឺកូវីដ-១៩(COVID19) ស្រុកល្វាឯម បានប្រាប់ កម្ពុជាថ្មី នៅថ្ងៃនេះថា៖ “ចំពោះប្រជាជនស្ថិតនៅក្នុងទីតាំងភូមិវាលធំដែលត្រូវបានបិទមួយផ្នែកធំ ក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលស្រុក សហការជាមួយក្រុមការងារនៃមន្ទីរពេទ្យបង្អែកស្រុក បានយកវត្ថុសំណាករួចរាល់ចំនួន៨៥៦នាក់ ស្រី៤៥៤នាក់ ហើយថ្ងៃទី១១ ខែមីនា ម្សិលមិញនេះ បន្តយក៣៥សំណាកបន្ថែមទៀត។ យើងកំពុងរង់ចាំទទួលលទ្ធផលសំណាក។”

លោក កន សុខកាយ មានប្រសាសន៍បន្ថែមថា៖ “ចំនួនអ្នកវិជ្ជមានកូវីដ-១៩ក្នុងស្រុកទាំងមូល មានចំនួន១០នាក់ ស្រី៥នាក់ ក្នុងនោះភូមិវាលធំចំនួន៨នាក់ ភូមិព្រែកតាអុងទី១ ចំនួន១នាក់ (ឃុំពាមឧកញ៉ាអុង) និងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ចំនួន១នាក់។”

អភិបាលស្រុកល្វាឯម រូបនេះបានបញ្ជាក់ថា ចំពោះអ្នកពាក់ព័ន្ធផ្ទាល់ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលក្នុងវិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង ចំណែកអ្នកប៉ះពាល់ប្រយោល ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ ដោយមានកម្លាំងនគរបាល និងប្រជាការពារយាមកាមយ៉ាងហ្មត់ចត់។

គួររំលឹកថា កាលពីយប់ថ្ងៃទី០៩ ខែមីនា ឆាំ្ន២០២១នេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត កណ្ដាល បានដឹកនាំក្រុមការងារជំនាញ ចុះត្រួតពិនិត្យករណីអ្នកស្រុកល្វាឯម ចំនួន៩នាក់ ពាក់ព័ន្ធ “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” ក្រោយលទ្ធផលធ្វើតេស្តសំណាកមាន វិជ្ជមានជំងឺកូវីដ-១៩។

កងកម្លាំងអាជ្ញាធរស្រុកល្វាឯម នៅថ្ងៃទី១០ ខែមីនា បានចុះហ៊ុំព័ទ្ធបិទភូមិវាលធំ ឃុំពាមឧកញ៉ាអុង ដែលមានផ្ទះ ៣០០ ខ្នងក្នុងភូមិមានផ្ទុះជំងឺកូវីដ-១៩។ កងកម្លាំងចម្រុះបានធ្វើការហ៊ុំព័ទ្ធមិនឲ្យអ្នកភូមិចេញក្រៅ ហើយបញ្ជូនគ្រូពេទ្យចុះយកសំណាក៕
អត្ថបទ៖ ច័ន្ទ វីរៈ
សូមអានព័ត៌មានពាក់ព័ន្ធ៖
រដ្ឋបាលស្រុកល្វាឯម ត្រៀមមណ្ឌលចត្តាឡីស័កមួយទៀតបារម្ភកើនអ្នកវិជ្ជមានកូវីដ-១៩

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ