ព័ត៌មានជាតិ
លោក ប៉ែន បូណា៖ សម្តីពាលឈ្លើយដាក់សម្តេចតេជោ ជាទង្វើមិនសមជាកូនខ្មែរ និងគ្មានក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា នៅយប់ថ្ងៃអាទិត្យនេះ បានសម្តែងការហួសចិត្ត នឹកស្មានមិនដល់ថា មានអ្នកអះអាងធ្វើការក្នុងវិស័យសារព័ត៌មាន ហ៊ានប្រើពាក្យសម្តីពាល ព្រហើន មួលបង្កាច់មកលើសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ សម្រាប់លោក ប៉ែន បូណា មេរោគព្រហើន គឃ្លើន ជម្លើយ និងមួលបង្កាច់បែបនេះ ស័ក្តិសមនឹងការបន្សាបដោយឱសថល្វីង គឺមិនមែនសេរ៉ូផ្អែមនោះឡើយ។

ក្នុងនាមជាអ្នកធ្លាប់ប្រកបអាជីពជាអ្នកសារព័ត៌មានជិត៣០ឆ្នាំ លោក ប៉ែន បូណា បានអះអាងថា លោកមិនដែលឃើញ និងមិនដែលលឺអ្នកណាដែលអះអាងថា ធ្វើការក្នុងវិស័យសារព័ត៌មាន ហ៊ានប្រើសម្តីពាលព្រហើន ជម្លើយ និងមួលបង្កាច់បែបនេះទៅកាន់ថ្នាក់ដឹកនាំកំពូលនៃស្ថាប័នជាតិនោះឡើយ។ លោកថា ក្រៅពីជាថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ សម្តេចតេជោ គឺជាមនុស្សដែលមានវ័យចំណាស់ និងជាអតីតនាយករដ្ឋមន្ត្រីដែលបានសាងស្នាដៃធំធេងមហាសាលចំពោះជាតិមាតុភូមិ និងប្រជាពលរដ្ឋដែលពលរដ្ឋខ្មែរគ្រប់គ្នាហៅថា«សម្តេចពុក»ជាទីគោរពស្រឡាញ់ និងជាអ្នកមានគុណ។
លោក ប៉ែន បូណា បានគូសបញ្ជាក់ថា៖ «ទោះបីជាសម្តេចមានតួនាទីជាថ្នាក់ដឹកនាំកំពូលនៃស្ថាប័នជាតិក៏ដោយ ក៏សម្តេចនៅតែទទួលទូរស័ព្ទហៅចូល។ នេះ គឺជាគុណធម៌ដ៏ថ្លៃថ្នារបស់សម្តេចតេជោក្នុងនាមជាសម្តេចពុករបស់ប្រជាពលរដ្ឋខ្មែរ។ ប៉ុន្តែ មានក្រុមជនក្រៅសង្គមមួយចំនួន បែរជាហ៊ានប្រើសម្តីប្រមាថ មួលបង្កាច់យ៉ាងព្រហើន និងយ៉ាងគឃ្លើនបំផុតទៅលើសម្តេចដោយថែមទាំងបានបង្ហាញអាកប្បកិរិយាបែបមោទនភាពចំពោះភាពជម្លើយរបស់ខ្លួនទៀតផង»។

ប្រតិកម្មរបស់លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា និងជាអ្នកអតីតអ្នកសារព័ត៌មានជិត៣០ឆ្នាំមកនេះ គឺបន្ទាប់ពីមានបុគ្គលនៅខាងក្រៅប្រទេសម្នាក់ដែលអះអាងថាជាអ្នកធ្វើការនៅទូរទស្សន៍មនសិកាខ្មែរបានហៅទូរស័ព្ទចូលមកសម្តេចតេជោ ហ៊ុន សែន ដោយប្រើប្រាស់ពាក្យសម្តីពាល ឈ្លើយ ព្រហើន និងប្រមាថមកលើសម្តេច។ ភ្លាមៗនោះ សម្តេចតេជោ ក៏បានលត់បុគ្គលជម្លើយនោះ សឹងតែរកពាក្យពេជន៍តតាំងមិនបាន។
ចំពោះបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន បង្ហោះសារតាមបណ្តាញសង្គមភ្ជាប់ជាមួយខ្សែអាត់សំឡេងតាមទូរស័ព្ទដោយសរសេរថា៖ «ទោះបីថ្ងៃនេះ ជាថ្ងៃខ្ញុំកាន់ទុក្ខនៃការស្លាប់កូនប្រុសច្បងរបស់ខ្ញុំ១០វិច្ឆិកា ១៩៧៦ ក៏ដោយ តែខ្ញុំត្រូវបង្ហោះសំឡេង ទាំងស្រុងទាំងសំឡេងខ្ញុំ ទាំងសំឡេងអាក្មេងពាលដែលហៅចូលមកទាំងព្រឹក និងយកទៅផ្សាយដោយកាត់ចោលពាក្យមួយចំនួន។ គ្រាន់តែប៉ុណ្ណេះ វាគ្រប់គ្រាន់ដើម្បីបង្ហាញថា ពួកក្មេងពាលដែលបម្រើឱ្យនយោបាយពាលរបស់មេក្លោងពាលវាកំសាកប៉ុណ្ណា បើគ្រាន់តែសំឡេងទាំងស្រុង វាមិនហ៊ានចាក់ផ្សាយផង»។

សម្រាប់ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណាវិញ លោកថា មិនអាចទទួលបានទេចំពោះការប្រើប្រាស់អសុរោះដាក់សម្តេចតេជោ ហ៊ុន សែន បែបនេះ។ លោកបញ្ជាក់បែបនេះថា ៖« លោកក្នុងនាមជាកូនខ្មែរ និងជាអតីតអ្នកសារព័ត៌មានមួយរូប ខ្ញុំពិតជាមិនអាចទទួលយកបានជាដាច់ខាតនូវវប្បធម៌ដ៏ជម្លើយនេះដោយចាត់ទុកជននោះថា មិនសមជាកូនខ្មែរ និងអនុវត្តន៍ផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានទាំងស្រុង។ នេះ ជាហេតុផលដែលយើងមិនចាត់ទុកប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅក្រៅស្រុកដែលគ្មានក្រមសីលធម៌វិជ្ជាជីវៈថា ជាស្ថាប័នសារព័ត៌មាននោះឡើយ»។

យ៉ាងណាក៏ដោយ លោកថា ក្រុមអ្នកប្រកាន់វប្បធម៌បែបជ្រុលនិយម និងជម្លើយដែលប្រៀបបាននឹងមេរោគសង្គមដ៏គ្រោះថ្នាក់នេះកំពុងផាត់ខ្លួនឯងឱ្យរសាត់អណ្តែតកាន់តែឆ្ងាយពីសង្គម និងក្លាយជាជនក្រៅសង្គមយ៉ាងឯកាដែលគ្មាននរណារាប់រក។ លោកស្នើឱ្យចូលរួមកម្ចាត់មនោគមន៍វិជ្ជាជ្រុលនិយមដ៏អាក្រក់នេះឱ្យអស់ពីសង្គមខ្មែរ និងគាំទ្រយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលដាក់ទិសដៅកសាងមូលធនមនុស្សដែលពោរពេញដោយចំណេះដឹង ចំណេះធ្វើ និងសីលធម៌៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ