ព័ត៌មានជាតិ
ប.ស.ស ផ្ដល់ថវិកា ២៧៨៤៣២ លានរៀល ជូនកម្មការិនី និងកូនជាង ១១ ម៉ឺននាក់
គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ប.ស.ស បានផ្ដល់ថវិកាប្រមាណជា ២៧៨៤៣២ លានរៀល ជូនកម្មការិនីមុនសម្រាល ពេលសម្រាល ក្រោយសម្រាល និងចាក់វ៉ាក់សាំងកូនប្រមាណជាង ១១ ម៉ឺននាក់។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ១១ វិច្ឆិកា នេះថា គិតត្រឹមថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ប.ស.ស បានផ្តល់ថវិកាដល់ស្រ្តីមានផ្ទៃពោះមុនសម្រាល ពេលសម្រាល ក្រោយសម្រាល និងកូនអាយុក្រោម ២ ឆ្នាំ ចំនួនជាង ១១ ម៉ឺននាក់ ក្នុងនោះ ម្ដាយចំនួន ៥៦២៦០២ នាក់ និងកូនចំនួន ៥៤៩៥៨៨ នាក់ ដោយចំណាយថវិកាអស់ប្រមាណជា ២៧៨៤៣២ លានរៀល។
លោក កត្តា អ៊ន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានផ្តល់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំ ក្នុងនោះ មុនពេលសម្រាលកូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤ លើក ដោយ ១ លើក ទទួលបានថវិកា ៨ ម៉ឺនរៀល។ ពេលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភដោយកូន ១ ទទួលបានថវិកា ៨០ ម៉ឺនរៀល កូនភ្លោះ ២ ទទួលបាន ១ លាន ២ សែនរៀល និងកូនភ្លោះ ៣ ទទួលបាន ១ លាន ៦ សែនរៀល និងទទួលបានការឧបត្ថម្ភពិសេសបន្ថែមពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥ លានរៀល ទៀតផងដែរ។

ក្រោយពេលសម្រាលកូនកម្មករ-និយោជិតស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០ លើក ដោយ ១ លើក ទទួលបាន ៨ ម៉ឺនរៀល ក្នុងនោះ ៣ លើក នៅពេលទៅទទួលសេវាពិនិត្យសុខភាព ក្រោយពេលសម្រាលកូន និង ៧ លើកទៀត នៅពេលយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ ២ ឆ្នាំ។
លោក កត្តា អ៊ន បានបន្ថែមថា គិតត្រឹមថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ប.ស.ស មានសមាជិកសរុបចំនួន ២៦៣៦៩៦២ នាក់ នៅទូទាំងប្រទេស។ ក្នុងនោះមានសមាជិក ប.ស.ស ផ្នែកថែទាំសុខភាព វិស័យសាធារណៈ ចំនួន ៤៩៣៤២៣ នាក់ សមាជិក ប.ស.ស វិស័យឯកជន ចំនួន ១៦០២២៩៣ នាក់ សមាជិក ប.ស.ស ជាបុគ្គលស្វ័យនិយោជន៍ ៤០៨៦៦៨ នាក់ និងសមាជិក ប.ស.ស ជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស (សហព័ទ្ធ និងកូន) ចំនួន ១៣២៥៧៨ នាក់៕
អត្ថបទ ៖ សំអឿន


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


