Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌឫស្សីកែវ បញ្ជាកម្លាំងចុះទប់ស្កាត់ការហូរកំប្លោក និងកាកសំណល់នានា ត្រង់ចំណុចស្ពានព្រែកព្នៅ

បានផុស

នៅ

រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ បាន​រៀបចំ​កៀង​កៀរ​ដុំ​កំប្លោក​អែប​មក​មាត់​ច្រាំង​ទន្លេសាប រហូត​ដល់​ថ្ងៃ​បញ្ចប់ នៃ​ព្រះ​រាជពិធី​បុណ្យ «អុំទូក សំពះ​ព្រះ​ខែ អកអំបុក និង​បណ្ដែតប្រទីប»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​នៅ​ថ្ងៃ​ទី ១២ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ នេះ លោក ស្មាស់ រិទ្ធី និង លោក ប៊ុត បូ​វណ្ណា​រ័ត្ន អភិបាល​រង​ឫស្សីកែវ ដឹកនាំ​ដោយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព ចុះ​ទប់ស្កាត់​ការ​ហូរ​កំប្លោក និង​កាកសំណល់​នានា ត្រង់​ចំណុច​ស្ពាន​ព្រែកព្នៅ ដែល​ហូរ​តាម​ដង​ទន្លេសាប​ឆ្ពោះ​ទៅ​កាន់​ព្រះ​បរមរាជវាំង ជាទី​ប្រារព្ធ​ព្រះ​រាជពិធី​បុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ១៤-១៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ដែល​នៅ​សល់​តែ​ប៉ុន្មាន​ទៀត​ប៉ុណ្ណោះ។

រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​រៀប​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ការពារ​នូវ​សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ភ្ញៀវ​ជាតិ និង​អន្តរជាតិ និង​ប្រជាពលរដ្ឋ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដើម្បី​ឱ្យ​ព្រះរាជ​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ភាព​សប្បាយ​រីករាយ។

សូម​បញ្ជាក់​ថា ព្រះ​រាជពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំនេះ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល ៣ ថ្ងៃ គឺ​ថ្ងៃ​ព្រហស្បតិ៍ សុក្រ និង​សៅរ៍ ទី ១៤-១៥-១៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ដោយ​មាន​ទូកង​ចូលរួម​ប្រកួតប្រជែង​ចំនួន ៣៤៦ ទូក លើស​ពី​ឆ្នាំ​កន្លងទៅ ៩ ទូក និង​មាន​កីឡាករ​ចំណុះ​ទូក​ប្រមាណ​ជាង ២ ម៉ឺន​នាក់ និង​ប្រទីប​ចំនួន ៣៥ ប្រទីប៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម