ព័ត៌មានជាតិ
អ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណ ១០ស្ថាប័ន ធ្វើទស្សនកិច្ចនៅចម្ការមីន ក្នុងស្រុកសូទ្រនិគម
កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ប្រមាណ១០ ស្ថាប័ន បានធ្វើទស្សនកិច្ច ទៅកាន់ទីតាំងបោសសម្អាតមីន ស្ថិតនៅភូមិពពេលលិច ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ទស្សនកិច្ចនេះ ដឹកនាំដោយលោក ទេព កល្យាណ អគ្គលេខាធិការរងអាជ្ញាធរមីន។

ក្នុងការចុះទស្សនកិច្ចរបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នៅចម្ការមីន របស់CMAC នាពេលនេះ ជាផ្នែកមួយនៃការផ្សព្វផ្សាយអំពីយុទ្ធនាការ ក្នុងងវិស័យដោះមីនរបស់កម្ពុជា នៃកិច្ចប្រជុំកំពូលសៀមរាបអង្គរ ស្តីពីពិភពលោកមួយគ្មានមីន នៃអនុសញ្ញាអូតាវ៉ា។ សូមបញ្ជាក់ថា អនុសញ្ញាអូតាវ៉ា គឺជាអនុសញ្ញា ស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន ហើយអនុសញ្ញានេះ មានប្រទេសជាសមាជិកចំនួន ១៦៤ប្រទេស និងមានអង្គការដៃគូ ព្រមទាំងប្រទេសមួយចំនួនជាអ្នកសង្កេតការណ៍ផងដែរ។
កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកដែលគ្មានមីន នៅខេត្តសៀមរាប នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងរយៈពេលជាង ៣២ឆ្នាំមកនេះ កម្ពុជាអនុវត្តការងារបោសសម្អាតមីនសម្រេចបានលើផ្ទៃដីជាង ៣ពាន់គីឡូម៉ែតក្រឡា និងរកឃើញគ្រាប់មិនទាន់ផ្ទុះ និងបានកម្ទេចចោលជាង ៤លានគ្រាប់។ ផ្ទៃដីដែលរំដោះបានជាង ៣០ឆ្នាំមកនេះ គឺដោយសារការដឹកនាំរបស់សម្តេចតេជោ បន្តមកសម្តេចធិបតី ដែលជាប្រធានអាជ្ញាធរមីន សម្តេចបានចាត់ចែងទម្លាក់ថវិកា ពង្រាយកម្លាំង គាំទ្រដល់អ្នកបោសសម្អាតមីន ទូទាំងប្រទេស។ ផ្ទៃដីមានសុវត្ថិភាពដែលរំដោះបានពីគ្រាប់មីន និងកាកសំណល់សង្គ្រាម ត្រូវបានយកមកប្រើប្រាស់ជាប្រយោជន៍ ក្នុងការអភិវឌ្ឍសង្គមជាតិ ជាបណ្តើរៗ នៅតាមបណ្តាខេត្តមួយចំនួនដែល មានបញ្ហាគ្រាប់មីនទាប ក៏ត្រូវបានប្រកាសជាខេត្តអស់មីនផងដែរ។
គួរជម្រាបដែរថា កិច្ចប្រជុំកំពូលលើកទី៥ ដែលធ្វើឡើងនៅខេត្តសៀមរាបនេះ កម្ពុជាបានក្លាយជាម្ចាស់ផ្ទះដំបូងគេបង្អស់នៅអាស៊ី និងជាប្រទេសទី៥ នៅលើសកលលោក ដែលធ្វើជាប្រធាន និងម្ចាស់ផ្ទះក្នុងការដឹកនាំកិច្ចប្រជុំកំពូល នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) ឬហៅថាកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន៕



ដោយ៖ គឿន វេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


