Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​រស់នៅ​តំបន់​ហានិភ័យ​កូ​វីដ​១៩ ​ចង់​ទៅលេង​ខេត្ត​ត្បូងឃ្មុំ​ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​សិន

បានផុស

នៅ

ប្រជាពលរដ្ឋ​ដែល​រស់នៅ​រាជធានី​ខេត្ត​ដែល​មាន​ហានិភ័យ​ខ្ពស់​ទៅ​នឹង​ជំងឺ​កូ​វីដ​១៩ ​ចង់​ទៅលេង​ខេត្ត​ត្បូងឃ្មុំ​ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ជា​មុនសិន​ទើប​អនុញ្ញាត​ឲ្យ​ចូល​បាន​។

លោក ម៉ៅ ឌុ​ង នាយក​រដ្ឋបាល​សាលាខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១៣​មីនា​នេះ​ថា​ទោះបីជា​រហូត​មក​ដល់​ពេល​នេះ​ ខេត្ត​ត្បូងឃ្មុំ​នៅ​មិនទាន់​មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ក៏ដោយ​ ក៏​រដ្ឋបាល​ខេត្ត​បាន​ចាត់វិធានការ​នានា​សំដៅ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ឆ្លង​ជំងឺ​នេះ​ចូល​សហគមន៍​។

​លោក​បាន​បន្ត​ថា ​វិធានការ​នៅ​រឹត​បន្តឹង​ចំពោះ​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ខេត្ត​ដែល​មាន​ហានិភ័យ​ខ្ពស់​រួមមាន​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​ជាដើម​បើ​ចង់​ធ្វើដំណើរ​ទៅ​ខេត្ត​ត្បូងឃ្មុំ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ជាមុនសិន​ និង ​ត្រូវ​យក​សំណាក​ទៅ​ពិនិត្យ​រក​មេរោគ​កូ​វីដ​១៩ ​ព្រោះ​យើង​មិន​ដឹង​ថា ​អ្នកណា​មាន​ផ្ទុក​ ឬ​ អត់​មាន​ផ្ទុក​ជំងឺ​នេះ​នោះទេ​។

លោក​បាន​បន្ត​ទៀត​ថា ​«​ពេល​ដែល​ពលរដ្ឋ​ទៅ​ស្រុក​ណាមួយ​ក្នុង​ខេត្ត​យើង​ត្រូវយក​គាត់​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ នៅ​តាម​ទីកន្លែង​ដែល​បាន​រៀបចំ​រួចរាល់​ដោយមាន​ការ​ផ្គត់ផ្គង់​និង​ទំនុកបម្រុង​នូវ​

​ម្ហូបអាហារ​ជួន​ដល់​ពួកគាត់​»​។

លោក​បាន​បន្ថែម​ថា ​ក្នុងករណី​គាត់​មិនមាន​បញ្ហា​សុខភាព​អ្វី​ទេ​ទើប​គាត់​អាចធ្វើ​ដំណើរ​ទៅ​ជួបជុំ​គ្រួ​សារបាន​។​ប៉ុន្តែ​ក្នុងករណី​មាន​ឆ្លង​កូ​វីដ​១៩​ ត្រូវ​បន្ត​ព្យាបាល​ជំងឺ​និង​ស្វែងរក​អ្នក​ជាប់​ពាក់ព័ន្ធ​ឲ្យ​បាន​លឿន​ដើម្បី​យក​សំណាក​ទៅ​ពិនិត្យ​រក​ជំងឺ​កូ​វីដ​១៩​សំដៅ​ទប់ស្កាត់​កុំ​ឲ្យ​មានការ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត​។

លោក ចាប លាង​ងា​ន់​ ដែល​ជា​អ្នក​រត់​ផា​ស្អាប់​នៅ​ភ្នំពេញ​ ដែល​មាន​ប្រពន្ធ​មាន​ស្រុកកំណើត​នៅ​ឃុំ​ជ​រោ ខេត្ត​ត្បូងឃ្មុំ ​បាន​ឲ្យ​ដឹង​ថា ​ពិតជា​មានការ​ហាមឃាត់​មិន​ឲ្យ​អ្នក​ភ្នំពេញ​និង​ខេត្ត​ដែល​មាន​ហានិភ័យ​ជំងឺ​កូ​វីដ​១៩​ចូល​ខេត្ត​ត្បូងឃ្មុំ​ពិតប្រាកដ​មែន​។

លោក​បាន​បន្ត​ថា ​«​ជាក់ស្តែង​កាលពី​ថ្ងៃទី​១២​មីនា​ម្សិលមិញ​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ស្រុកកំណើត​ប្រពន្ធ​ខ្ញុំ​នៅ​ឃុំ​ជោ​រោ​។​ ពេល​ខ្ញុំ​ធ្វើដំណើរ​ដល់​ស្គន់​ស្រាប់តែ​អ្នកផ្ទះ​ខ្ញុំ​ប្រាប់​ថា បើ​មក​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​សិន​ទើប​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ចូល​ភូមិ​បាន​»។

យ៉ាងណាក៏ដោយ​លោក​គាំទ្រ​ចំពោះ​វិធានការ​នេះ ​ព្រោះ​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​ដោយសារ​រាជធានី​ភ្នំពេញ​និង​ខេត្ត​មួយចំនួន​កំពុង​ផ្ទុះ​ជំងឺ​នេះ​ ក្នុង​សហគមន៍​ហើយ​មាន​ការឆ្លង​កាន់តែ​ច្រើនឡើងៗ​។

ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​ បាន​បន្ត​ឆ្លង​រីក​រាលដាល​ដល់​រាជធានី​ខេត្ត​ចំនួន​១០​នៃ​ប្រទេស​កម្ពុជា​ ក្នុង​នោះ​រួមមាន រាជធានី​ភ្នំពេញ កណ្តាល ព្រៃវែង បាត់ដំបង កំពង់ចាម កំពង់ធំ​សៀមរាប ព្រះសីហនុ កោះ​កុង​និង​ស្វាយរៀង​សរុប​ចំនួន​៧៥១​នាក់ ​ស្រី​៣៥៧​ ប្រុស​៣៩៤​នាក់​ ក្នុង​នោះ​រាជធានី​ភ្នំពេញ​ច្រើនជាង​គេ​។ បន្ទាប់មក​ខេត្ត​ព្រះសីហនុ កណ្តាល​និង​ព្រៃវែង​។

គួរបញ្ជាក់​ថា ​គិត​ត្រឹម​ព្រឹក ថ្ងៃទី​១៣ ខែមីនា​ឆ្នាំ​២០២១​កម្ពុ​ជា មាន​អ្នក​ឆ្លង​កូ​វីដ​១៩​ សរុប​ចំនួន​១២៦៤​នាក់​ក្នុង​នោះ​មាន​អ្នកជា​សះស្បើយ​ចំនួន​៦២៣នាក់ និង ​អ្នក​កំពុង​ព្យាបាល​ចំនួន​៦៣៩​នាក់​និង​មាន​អ្នកស្លាប់​០១ នាក់​៕

ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម