ព័ត៌មានជាតិ
នាំអំណោយលោកជំទាវម៉ែន សំអន ចែកជូនដល់មណ្ឌលចត្តាឡីស័កយុទ្ធនាការ ទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩
ស្វាយរៀង ៖ លោកស្រីដួង វណ្ណា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងតំណាងដ៏ខ្ពស់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិតប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀងនាថ្ងៃទី១៣ មីនា ឆ្នាំ២០២១នេះបាននាំអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវម៉ែន សំអន ចែកជូនដល់មណ្ឌលចត្តាឡីស័កស្រុករមាសហែកដើម្បីរួមគ្នាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ដ៏កាចសាហាវនេះ។

លោកស្រី ដួង វណ្ណា ក្នងនាមលោកជំទាវម៉ែន សំអន បានថ្លែងថា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ដ៏កាចសាហាវនេះគឺទី១ ត្រូវអនុវត្តន៍ ឲ្យបានម៉ឺងម៉ាត់នូវវិធានការ « ៣កុំ និង ៣ការពារ » តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ទី២ត្រូវអនុវត្តន៍ វិធានការគម្លាតសុវត្ថិភាពសង្គម និងគម្លាតភាពសុវត្ថិភាពបុគ្គល រក្សាអនាម័យជាប្រចាំ ដោយពាក់ម៉ាស់ អនុវត្តន៍អនាម័យដៃស្អាតជានិច្ច ដោយត្រូវលាងសម្អាតដៃ នឹងសាប៊ូ ឬអាល់កុល។

ជាមួយគ្នានោះលោកស្រីដួង វណ្ណានិងសហការី បាននាំយកអំណោយរបស់លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ដែលត្រូវចែកជូន រួមមាន ម៉ាស់ចំនួន២ម៉ឺនម៉ាស់ ស្រោមជើង១២០គូ៕
ដោយ ៖ វិមាន



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


