Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី​បញ្ជា​ឲ្យ អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក និង​មិន​ត្រូវ​ឲ្យ​មាន​ការ​នាំ​ចូល​គ្រឿងញៀន​ចូល​ទីតាំង​ទាំងនោះ​ដាច់ខាត

បានផុស

នៅ

ភ្នំពេញ ​៖ អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង​បាន​បញ្ជា​ឱ្យ អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ យកចិត្តទុកដាក់​អោយ​បាន​ខ្ពស់​បំផុត ចំពោះ​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក និង​មិនត្រូវ​ឲ្យ​មាន​ការ​នាំ​ចូល​គ្រឿងញៀន​ចូល​ទីតាំង​ទាំង​នោះឡើយ​។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈ​បញ្ជា​ការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២១​នេះ បាន​ដាក់​បទបញ្ជា​ដាច់ខាត​ឲ្យ អភិបាលខណ្ឌ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ប្រុងប្រយ័ត្ន​ខ្ពស់​និង​ត្រួតពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់ ដើម្បី​ទប់ស្កាត់​ដាច់ខាត​កុំ​ឲ្យ​មានការ​នាំចូល​គ្រឿងញៀន ដោយ​បង្កប់​នៅក្នុង​អាហារ ឬ​សម្ភារៈ​ផ្សេងៗ​ទៅក្នុង​អគារ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ដូច្នេះ​ថា សូម​ជម្រាប​មក​លោក​-​លោកស្រី​អភិបាលខណ្ឌ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​លើ​បណ្តា​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក (Lockdown) ក្នុង​មូលដ្ឋាន​ខណ្ឌ​របស់ខ្លួន​នីមួយៗ ដោយ​សហការ​ជាមួយ​ម្ចាស់​ទីតាំង ឬ​រដ្ឋបាល​នៃ​អគារ​ត្រូវ Lockdown នីមួយៗ ដើម្បី​បង្កើត​ទំនាក់ទំនង​ល្អ​រវាង​អាជ្ញាធរ និង​អ្នក​កំពុង​ធ្វើ​ចត្តា​ឡី​ស័ក​នៅ​ខាងក្នុង​អគារ ជាពិសេស​ត្រូវយក​ចិត្ត​ទុកដាក់​លើ​ការផ្តល់​អាហារូបត្ថម្ភ និង​បញ្ហា​ជំងឺ​ឈឺ​ស្កាត់​ផ្សេងៗ​របស់​ពួកគាត់​។

លោក​ឃួ​ង ស្រេង បាន​បន្ថែម​ថា ​ជា​មួយ​គ្នា​នេះ លោក​-​លោកស្រី ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រួតពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់ ទប់ស្កាត់​ដាច់ខាត​កុំ​ឲ្យ​មានការ​នាំចូល​គ្រឿងញៀន ដោយ​បង្កប់​នៅក្នុង​អាហារ រឺ​សម្ភារៈ​ផ្សេងៗ​ទៅក្នុង​អគារ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។ សូម​លោក​-​លោកស្រី អនុវត្ត​ការងារ​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៩ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម